Home ព័ត៌មានជាតិ សង្គម ក្រសួង​ធនធានទ...

ក្រសួង​ធនធានទឹក​ប្រការ​ពី​ដំណើរ​ប្រែប្រួល​របស់​ព្យុះ​១៩

ដោយៈប.ខុន/ភ្នំពេញៈ​ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី​៣​ខែវិច្ឆិកា​បានចេញ​សេចក្តី ប្រកាស​ព័​ត៍​មាន​ថា​ព្យុះ​ទី​១៩ ឈ្មោះ ហ្គោ​នី (GONI)​ដែល​បាន​នឹង​កំពុងស្ថិត នៅលើ​សមុទ្រ​ចិន​ខាងត្បូង តាម​ការ​ព្យាករ ព្យុះ​នេះ​វា​បាន​ប្តូរ​ទិសដៅ​បន្តិច​ដោយ​ដើរ​ចូលមក​ផ្នែក​ខាងលើ​នៃ​ភាគខាងត្បូង​ប្រទេស​វៀតណាម​និង​ថមថយ ឥទ្ធិពល​ទៅជា​វិ​សម្ពាធ (Tropical Depression) នៅ​ថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ ២០២០​និង​មកជា​សម្ពាធ​ទាប (Low Pressure) ពេល​ចូល​មកដល់​លើ​ភាគ​ខាងកើត​ប្រទេស​កម្ពុជា នៅ​យប់​ថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ ២០២០ ។​

​ក្នុង​សេចក្តីប្រកាស​បាន​សរសេ​រ​ទៀតថាលក្ខណៈ​បែប​ខាងលើនេះ ធ្វើ​ឲ្យ​អាកាស ធាតុ នៅ​ព្រះរាជាណាចក្រ​កម្ពុជា ចាប់ពី យប់​ថ្ងៃទី ០៥ ដល់​ថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ ២០២០ មាន​ស្ថានភាព ដូចខាងក្រោម ៖

​សម្រាប់​បណ្តា​ខេត្ត​នៅ​តំបន់​ជួរ​ភ្នំ​ដងរែក តំបន់​ខ្ពង់រាប​ភាគ​ឦសាន ខេត្ត​ភាគ​ខាង កើត​ជាប់​ព្រំដែន​ប្រទេស​វៀតណាម និង​បណ្តា​ខេត្ត​នៅ​តំបន់​មាត់សមុទ្រ​អាច​នឹង មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ ។​

​សម្រាប់​រាជធានី​ភ្នំពេញ និង​ខេត្ត​ផ្សេងៗ ទៀត អាចមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ខ្សោយ ។​

​នៅក្នុង​សេចក្តីប្រកាស​ព័​ត៍​មានបាន សរ សេរ​ទៀតថា​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​នឹង​កំពុង​បន្ត​តាមដាន​យ៉ាង យកចិត្តទុកដាក់​លើ​បាតុភូតធម្មជាតិ​នេះ ហើយនឹង​ជម្រាបជូន​ព័ត៌មាន​ជា​បន្ត បន្ទាប់​ទៀត ក្នុងករណី​អាកាសធាតុ​មានការ​ប្រែប្រួល​ថ្មី​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular