ដោយៈមុនីរ័ត្ន/ភ្នំពេញៈ នៅថ្ងៃទី 26 ខែវិច្ឆិកា ឆ្នាំ 2020 ខាងមុខនេះសាលាដំបូងរាជធានីភ្នំពេញនឹងបើកសវនាការជំនុំជម្រះកាត់ទោសលោកសម រង្ស៊ី និងបក្ខពួកលើសំណុំរឿងរួមគំនិតក្បត់និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។ នេះបើតាមការបញ្ជាក់របស់លោកគុជគឹមឡុង អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញនារសៀលថ្ងៃទី3 ខែវិច្ឆិកា ឆ្នាំ 2020 នេះ។
ជាមួយគ្នានេះនារសៀលថ្ងៃទី 3 ខែវិច្ឆិកានេះសមត្ថកិច្ចក៏បានយកដីកាបង្គាប់ឱ្យលោកសម រង្ស៊ី ចូលខ្លួនរបស់សាលាដំបូងរាជធានីភ្នំពេញមកបិទនៅស្នាក់ការ អតីតនៃគណបក្សសង្គ្រោះជាតិនៅសង្កាត់ចាក់អង្រែលើខណ្ឌមានជ័យរាជធានីភ្នំពេញ។

សមាសភាពចៅក្រមជំនុំជម្រះនៅថ្ងៃទី 26 ខែវិច្ឆិកាឆ្នាំ 2020 រួមមាន :
លោករស់ពិសិដ្ឋប្រធានក្រុមប្រឹក្សាជំនុំជម្រះ
លោកកើតសាំង ចៅក្រមប្រឹក្សាជំនុំជម្រះ
លោកអឹម វណ្ណៈ ចៅក្រមប្រឹក្សាជំនុំជម្រះ។
សូមជម្រាបថាលោកសមរង្ស៊ីត្រូវបានតុលាការចោទប្រកាន់ពីបទរួមគំនិតក្បត់និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ប្រព្រឹត្តនៅប្រទេសកម្ពុជានិងទីកន្លែងផ្សេងៗទៀតកាលពីថ្ងៃទី 20 ទី 21 ទី 22 25 26 នៅថ្ងៃទី 27 ខែមករា ឆ្នាំ 2019 និងការពីអំឡុងខែមិថុនាឆ្នាំ 2019 តាមបញ្ញត្តិមាត្រា 453 មាត្រា 494 និងមាត្រា 495 នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជានៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា៕






