អាជ្ញាធរ​រាជធានី​ប្រើប្រាស់​កម្លាំងចម្រុះ​ចុះ​ធ្វើ​សកម្មភាព​លាង​សំអាត​ភូមិដ្ឋាន​ប្រជាពលរដ្ឋ នៅក្នុង​បុរី វី អាយ ភី

​ដោយ:​រ៉ា​ម៉ន​/ភ្នំពេញ: លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​០៣​ខែវិច្ឆិកា​នេះ បាន​ដឹកនាំ​អាជ្ញាធរ​និង​កម្លាំងចម្រុះ​ចុះ​ធ្វើ​សកម្មភាព​លាង​សំអាត​ភូមិដ្ឋាន​ប្រជាពលរដ្ឋ​និង​ផ្លូវ​សា​ធា​រណះ នៅក្នុង​បុរី​វី​អាយ​ភី សង្កាត់​ស្ពានថ្ម​ខណ្ឌដង្កោ​រាជធានី ក្រោយពី​ទឹកជំនន់​បាន​ស្រក​អស់ពី​លំនៅដ្ឋាន​ពួកគាត់​។​

លោក​ឃួ​ង ស្រេង​បាន​មានប្រសាសន៍ថា តាម​អនុសាសន៍​ណែនាំ​របស់​សម្ដេច​តេ​ជោ​ហ៊ុន សែន គឺ​ឱ្យ​អាជ្ញាធរ​រាជធានី ខេត្ត​ដែល​ទទួលរង​ការលិចលង់​ដោយ​ទឹកជំនន់ ប្រើប្រាស់​កម្លាំងចម្រុះ​ទាំងអស់ ធ្វើយ៉ាងណា​រំដោះ​ប្រជាពលរដ្ឋ​ចេញពី​តំបន់​លិចលង់​មកកាន់​ទីទួល​សុវត្ថិ​ភាពជា​ជាបន្ទាន់​ជាមួយនិង​ការ​ឧបត្ថម​ជា​ស្បៀងអាហារ គ្រឿងឧបភោគ​បរិភោគ ផ្តល់​កិច្ចការពារ​សន្តិសុខ សុវត្ថិភាព​និង​ទ្រព្យសម្បត្តិ​ជូន​ពួកគាត់ ហើយ​នៅពេល​ទឹក​ស្រក​ទៅវិញ កម្លាំង​អាជ្ញាធរ​និង​កម្លាំងចម្រុះ​ត្រូវ​ចុះជួយ​ប្រជាពលរដ្ឋ​ទាំង​ការលាង​សម្អាត​លំនៅដ្ឋាន​របស់​ពួកគាត់ បាញ់ថ្នាំ​សម្លាប់​មេរោគ​ដើម្បី​សុខមាលភាព​ប្រជាពលរដ្ឋ​។​ជាក់ស្តែង​ការងារ​នេះ​យើង​បានធ្វើ​ជាប្រចាំ​នៅក្នុង​តំបន់​ដែល​ទទួលរង​ការលិចលង់ នៅពេល​ទឹកបាន​ស្រក​ទៅវិញ​អស់​ដូចជា​នៅ​បុរី​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​និង​បុរី​វី​អាយ​ភី ក្នុង​សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ​នេះ​ជាដើម​។​


លោក​អភិបាល​បានបញ្ជាក់​ទៀតថា បូរី​វី​អាយ​ភី ស្ថិតនៅក្នុង​សង្កាត់​ស្ពានថ្ម​ខណ្ឌដង្កោ​នេះ ខណៈដែល​ជំនន់​ទឹក​ព្រែក​ត្នោត​ជន់​លិច​នោះ គឺ​បានធ្វើ​ឲ្យ​បុរី​ទាំងមូល ទទួល​ការលិចលង់​ជ្រៅ​ជាងគេ​តែ​ស្ថានភាព​ទឹក​ហូរ ក្រោយពេល​ទឹក​ស្រក​ទៅវិញ ក្នុង​បុរី​ទាំងមូល មិន​កខ្វក់​ប៉ុន្មាន​ទេ ហើយ​ខណៈដែល​អាជ្ញាធរ​រាជធានី​ភ្នំពេញ សហការ​ជាមួយ​កងកម្លាំង ចម្រុះ ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គីភ័យ រថយន្ត​បូម​លូ​បាញ់​លាង​សម្អាត គឺ​បាន​វិល​ទៅរក​ភាពល្អប្រសើរ​ដូចដើម​វិញ ពោលគឺ​មិនមាន​ភក់​និង​សំរាម​ច្រើន​នោះទេ ហើយ​មេរោគ​ក៏​មិនមាន​ច្រើន​ដែរ​។​


ក្រោយពី​ចុះ​ពិនិត្យ​នៃ​សកម្មភាព​លាង​សំអាត នៅក្នុង​បុរី​វី​អាយ​ភី ក្នុង​សង្កាត់​ស្ពានថ្ម​ខណ្ឌដង្កោ​នេះហើយ លោក​ឃួ​ង ស្រេង ក៏បាន​បន្ត​ដឹកនាំ​អាជ្ញាធរ​និង​មន្ទីរ​ពាក់ព័ន្ធ​ចុះទៅ​ពិនិត្យមើល​ស្ថានភាព​ការចាក់ដី​បំពេញ​ទំនប់​សន្ត​ស្ទឹង​ព្រែក​ត្នោត​ដែល​ត្រូវ​ទឹក​ហូរ​ដាច់​បន្តទៀត​ផងដែ​រ ៕​/R

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រដ្ឋមន្ត្រីក្រសួង​រ៉ែ និង...

ដោយ​: ទេ​ពក​ង្រី / ខេត្តក...

បើក​លេង​ជល់​មាន់​អាប៉ោង​ភ...

ដោយ​: សុខុម / ស្ទឹងត្រែង​...

រដ្ឋបាល​រាជធានី​ជូនដំណឹង​...

ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​:...