សាលារៀន វ៉េស្ទឡាញន៍ ក្រុងបាត់ដំបងផ្តល់ប្រព័ន្ធអប់រំបែប បច្ចេកវិទ្យា និង ទទួលសិស្សចូលរៀនសម្រាប់វគ្គសិក្សាថ្មីថ្ងៃទី៣ វិច្ឆិកា នេះ


ដោយៈ សុផល/ភ្នំពេញ: នៅក្នុង របត់ នៃបដិ វដ្ត ឧស្សាហកម្ម ៤.០ នេះ ពិភពលោក បាន ផ្លាស់ប្តូរ យ៉ាង លឿន ដែល ក្នុងនោះ ប្រព័ន្ធ អប់រំ ក៏ ទាមទារ ឱ្យមាន ការឆ្លើយតប នឹង របត់ បច្ចេកវិទ្យា ផងដែរ ដើម្បី អាច បណ្តុះបណ្តាល ធនធាន មនុស្ស ប្រកបដោយ សក្តានុពល សម្រាប់ ទីផ្សារការងារ នៅ បច្ចុប្បន្ន និង អនាគត ។


ឧកញ៉ា ប៉ិច បូ ឡែ ន អគ្គនាយក ក្រុមហ៊ុន វេស ឡាញ អេ ឌ្យូ ខេ សិន គ្រុប បាន លើកឡើងថា សាលារៀន វ៉េ ស្ទ ឡា ញន៍ សាខា ចំការ សំរោង ក្រុង បាត់ដំបង ចាប់ ដំណើរ បាន រយៈពេល ជាង ១ ខែ រួចមកហើយ បន្ទាប់ ទទួលបាន លិខិត អនុញាតិ ពី ក្រសួង អប់រំ យុវជន និង កីឡា ។
លោក ឧកញ៉ា បាន បន្តទៀតថា សាខា ថ្មី នេះ គឺ យកចិត្តទុកដាក់ ខ្លាំង លើ ការបណ្តុះបណ្តាល សិស្សានុសិស្ស ឱ្យ ឆ្លើយតប ទៅនឹង របត់ នៃ បច្ចេកវិទ្យា ៤.០ និង ការអប់រំ តាមបែប សតវត្ស ទី ២១ ដែល នឹង ក្លាយជា សាលារៀន ឆ្លាត វៃ ដំបូង គេ ដោយសារតែ ទី ១ យើង បាន បញ្ចូល នូវ បច្ចេកវិទ្យា ក្នុង ការអប់រំ ជាច្រើន ដែលជា បទពិសោធន៍ ថ្មី មួយ សម្រាប់ សិស្ស ក្នុងការ សិក្សា ការងារ អាជីវកម្ម និង ការរស់នៅ ដោយ ផ្សារភ្ជាប់ ជាមួយនឹង បច្ចេកវិទ្យា ។ ទី ២ មេរៀន សិក្សា យើង បាន បញ្ចូល នូវ ប្រព័ន្ធ ទំនាក់ទំនង ជាមួយ អាណាព្យាបាល វេទិកា បង្រៀន អន ឡាញ និង ការគាំទ្រ សិក្សា ពី ចម្ងាយ ដោយ សហការ ជាមួយនឹង ក្រុមហ៊ុន បច្ចេកវិទ្យា អប់រំ ធំៗ ចំនួន ៦ ដូចជា Edemy, E-School, Sangapac, Maxbit, VConnect, DTP និង ប្រព័ន្ធគ្រប់គ្រង សាលារៀន ផងដែរ ដែល មាតាបិតា សិស្ស និង សិស្ស អាច ពិនិត្យមើល វត្តមាន របស់ សិស្ស ទទួលបាន នូវ ព័ត៌មាន សិក្សា របស់ បុត្រ ធីតា ភ្លាមៗ ជាមួយនឹង ទូរស័ព្ទ ឆ្លាត វៃ និង អាចធ្វើ ការបង់ថ្លៃ សិក្សា បាន ដោយ ពុំ ចាំបាច់ មក បញ្ជរ បង់ប្រាក់ របស់ សាលារៀន ។


ម្ចាស់ គ្រឹះស្ថាន អប់រំ ខាងលើ បាន បន្ថែមទៀតថា នៅក្នុង សាលារៀន វ៉េ ស្ទ ឡា ញន៍ សាខា ថ្មី នេះ យើង នឹង បញ្ចូល នូវ ឧបករណ៍ បរិក្ខា បច្ចេកវិទ្យា ចុងក្រោយ បំផុត សម្រាប់ បង្រៀន សិស្ស ដូច ជាមាន រោងភាពយន្ត ខ្នាតតូច ទំនើប សម្រាប់ បម្រើឱ្យ គោលបំណង អប់រំ និង មាន ប្រើប្រាស់ បច្ចេកវិទ្យា Interactive Whiteboard, AR និង បច្ចេកវិទ្យា VR ជាដើម ដើម្បីឱ្យ សិ ស្សាបាន សិក្សា និង ប្រើប្រាស់ មិន ត្រឹមតែ ប៉ុណ្ណោះ សាលារៀន ក៏បាន រៀបចំ កន្លែង សម្រាក របស់ សិស្ស បន្ទាប់ ពី ការសិក្សា ហើយក៏ ជា កន្លែង ដែល សិស្ស អាចធ្វើ ការពិភាក្សា កិច្ចការងារ ជា ក្រុម បាន ផងដែរ និង សាលារៀន បាន បង្កើត នូវ បន្ទប់ ត្រួតពិនិត្យ សុវត្ថិភាព ដើម្បី ធានា ឱ្យបាន នូវ សុខ សុវត្ថិភាព ពេញលេញ ជូន សិស្សានុសិស្ស និង បុគ្គលិក របស់ សាលារៀន ផងដែរ ជាពិសេស ជាងនេះទៅទៀត នោះ សាលារៀន បានដាក់ នូវ បច្ចេកវិទ្យា ថ្មី មួយទៀត ជាមួយនឹង កាត សម្គាល់ របស់ សិស្ស គឺអាច ចេញចូល ក្នុង អគា សិក្សា ចូល បណ្ណាល័យ ។ លើសពីនេះ ប្រព័ន្ធ ប្រើប្រាស់ ប័ណ្ណ សាច់ប្រាក់ (Cash Card) ទិញ ទំនិញ នៅក្នុង អាហារ ដ្ឋា ន នឹង ចាប់ អនុវត្ត នៅពេល ឆាប់ៗ ខាងមុខ ដោយ មិនចាំបាច ប្រើប្រាស់ សាច់ប្រាក់ នោះទេ ហើយ មាតាបិតា សិស្ស ក៏ អាច គ្រប់គ្រង និង មើល របាយការណ៍ ប្រើបាស់ ថវិកា របស់ បុត្រ ធីតា បាន ទៀតផង ។


លោក ឧកញ៉ា បាន បញ្ជាក់ថា បន្ថែម ពីលើ នេះ យើង ក៏បាន បញ្ចូល នូវ ការបង្រៀន តាមបែប ឆ្លាត វៃ ជាច្រើន ផ្សេងទៀត បន្ថែម ពីលើ កម្មវិធីសិក្សា គោល ជា ភាសា ខ្មែរ ដូចជា ការបង្រៀន ពី ការធ្វើ ស្វ័យប្រវត្តិកម្ម (Automation) រួមទាំង កម្មវិធី មួយចំនួនទៀត ស្របតាម របត់ នៃ បច្ចេកវិទ្យា ៤.0 និង ដាក់ឱ្យ សិក្សា កម្មវិធី ដែល ឆ្លើយតប ជាមួយនឹង សតវត្ស ទី ២១ ។


សាលារៀន វ៉េ ស្ទ ឡា ញន៍ សាខា ថ្មី នេះ នឹង រៀបចំ ឱ្យមាន ប្រព័ន្ធ សុវត្ថិភាព ខ្ពស់ សម្រាប់ ការពារ សិស្សានុសិស្ស ដោយ ប្រើប្រាស់ បច្ចេកវិទ្យា ទំនើប ដើម្បី ឆ្លើយតប ជាមួយនឹង ការណែនាំ របស់ ក្រសួងសុខាភិបាល និង ក្រសួង អប់រំ យុវជន និង កីឡា ផងដែរ ។
សម្រាប់ វគ្គ សិក្សា ថ្មី ថ្ងៃទី ៣ ខែវិច្ឆិកា នេះ សូម គោរព អញ្ជើញលោក អ្នកធ្វើ ទស្សនកិច្ច សិក្សា សាលារៀន វ៉េ ស្ទ ឡា ញន៍ សាខា ចំការ សំរោង ” សាលារៀន ឆ្លាត វៃ ទី ១ នៅ បាត់ដំបង ” ព្រមទាំង ផ្តល់ជូន ៖ ១. អាហារូបករណ៍ រហូតដល់ ៣០% លើ តម្លៃ សិក្សា ២. ធានារ៉ាប់រង គ្រោះថ្នាក់ សិស្ស ២៤/២៤ ម៉ោង ក្នុង ១ សប្តាហ៍ ទូទាំង ពិភពលោក ៣. ការពារ ការសិក្សា បុត្រ ធីតា រហូតដល់ ៥ ឆ្នាំ រហូតដល់ ថ្ងៃទី ១៤ ខែវិច្ឆិកា ៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

បញ្ចូលសមាជិកបក្សជាង១០០នាក...

ដោយ:ទេពកង្រី/កំពង់ឆ្នាំង:...

ករណីពុល​ស្រាស​៖ ​អ្នកស្លា...

​ដោយ​: ទេ​ពក​ង្រី / ខេត្ត...

លោកទេសាភិបាលធនាគារជាតិធ្វ...

ដោយ:បញ្ញាសាស្រ្ត/ភ្នំពេ...

អភិបាលខេត្ត​បាត់ដំបង​ទស្ស...

​ដោយ​: គ្រញូង / សៀមរាប​: ...