Home ព័ត៌មានជាតិ សេដ្ឋកិច្ច ទឹកជំនន់​បំផ្...

ទឹកជំនន់​បំផ្លាញ​បាន​បំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ​យ៉ាងច្រើន​


ដោយៈ​រ៉ា​ម៉ន/​ភ្នំពេញៈជំនន់​ទឹកភ្លៀង​បាន​បំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​រាជធានី​ភ្នំពេញ​យ៉ាងច្រើន​ដែល​ទាមទារ​ឲ្យ​មានការ​ជួសជុល​បន្ទាន់​។​នេះ​បើតាម​ការបញ្ជាក់​របស់​ន្ត្រី​ជំនាញ​។​

លោក​សាំ ពិសិដ្ឋ​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បាន​ប្រា​ប់ក​កាលពី​ព្រឹក​ថ្ងៃទី​៣​ខែវិច្ឆិកា​ឆ្នាំនេះ​ថា​ក្រោយពី​ទឹកជំនន់​បាន​វាយលុក​មកលើ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ បានធ្វើ​ឲ្យ​ផ្លូវ​ចំនួន​២៩​ខ្សែ​បាន​ទទួលរង​ការខូចខាត ។​ក្នុងនោះ​អាជ្ញាធរ​របា​ន​ធ្វើការ​ជួសជុល​ដាក់​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​បានធ្វើ​ដំណើរ​ខ្លះ​ហើយ ដូចជា​ផ្លូវជាតិ​លេខ ២ ផ្លូវជាតិ​លេខ ៣ ផ្លូវ​ព្រៃ​ស និង​ផ្លូវ​លេខ ២០A ចាប់ពី​រង្វង់​មូល​កួរស្រូវ ខណ្ឌដង្កោ ដល់​ស្រុក​កណ្តាលស្ទឹង ដែល​ទទួលរង​ការខូចខាត​ធ្ងន់ធ្ងរ​។ ចំណែក​ផ្លូវ​លេខ ២១៧ ចាប់ពី​ស្ពាន​ព្រែក​ជ្រៃ ដល់​រង្វង់​មូល​កួរស្រូវ បានដាក់​ឲ្យ​ចរាចរ​ចំពោះ​រថយន្ត​ទេសចរ ត្រីចក្រយានយន្ត និង​ទោចក្រយានយន្ត លើកលែង​រថយន្ត​ដឹកជញ្ជូន​ធុន​ធ្ងន់​។​


លោក​បន្តថា ចំពោះ​ផ្លូវជាតិ​លេខ ៤ បាននិងកំពុង​ជួសជុល និង​ដាក់ឱ្យ​ចរាចរ​យានយន្ត​គ្រប់​ប្រភេទ ។​ឯ​ទំនប់​ស្ទឹង​ព្រែក​ត្នោត​ក្នុង​សង្កាត់​ស្ពានថ្ម ក៏​បាននិងកំពុង​ជួសជុល និង​អាចធ្វើ​ចរាចរ​ជាធម្មតា​ឡើងវិញ​។​


ក្រៅពីនេះ​សួនច្បារ​ប្រវែង​ប្រមាណ​បី​គីឡូម៉ែត្រ​នៅ​ផ្លូវ​លេខ​២១៧​ឬ​ផ្លូវ​ចំកា​ដូង​ក៏បាន​ទទួលរង​ការខូចខាត​ដែរ​។​មន្ទីរ​បាននិងកំពុង​ធ្វើការ​ជួសជុល​ឡើងវិញ​យ៉ាង​មមាញឹក​៕​/R

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

វៀតណាម​បញ្ឈប់​ជើងហោះហើរ​ច...

​ប្រែ​សម្រួលៈ​វាសនា​/​ហាណ...

សម្តេចតេជោ សម្រេចបញ្ចេញម៉...

ដោយ៖រ៉ាម៉ន/ភ្នំពេញ៖ ប្រ...

រដ្ឋមន្ត្រីក្រសួង​រ៉ែ និង...

ដោយ​: ទេ​ពក​ង្រី / ខេត្តក...

បើក​លេង​ជល់​មាន់​អាប៉ោង​ភ...

ដោយ​: សុខុម / ស្ទឹងត្រែង​...