Home ព័ត៌មានជាតិ សេដ្ឋកិច្ច ឯកអគ្គរដ្ឋទូត...

ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី​ចប់​អាណត្តិ​សន្យា​ជួយ​ផ្សព្វផ្សាយ​ពី​ទីផ្សារ​ទេសចរណ៍​កម្ពុជា​ក្រោយ​ចប់​កូ​វីដ​១៩

ដោយៈ​សុផល​/ ភ្នំពេញ​៖ លោក ម៉ៃ​ឃើ​ល តាន់ (Michael Tan) ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី នៅតែ​មិន អស់​អាល័យ​ពី​កម្ពុជា ដែល​សម្បូរ​ទៅដោយ​គោលដៅ​ទេសចរណ៍​ល្អៗ​គួរ​ជាទី​ពេញចិត្ត​ហើយ បាន​សន្យាថា​នឹង​ជួយ​ផ្សព្វផ្សាយ​ដល់​ភ្ញៀវទេសចរ​នៅ​ប្រទេស​សិង្ហ​បុរី ដើម្បី​ជំរុញ​ឱ្យ​ពួកគេ បាន​ស្គាល់ និង​មក​ទស្សនា​ប្រទេស​កម្ពុជា ពិសេស​នៅពេល​ចប់​វិបត្តិ​ជំងឺ​កូ​វីដ​-១៩​។​

​ការបញ្ជាក់​យ៉ាង​ដូច្នេះ របស់លោក ម៉ៃ​ឃើ​ល តាន់ ត្រូវបាន​ធ្វើឡើង​ក្នុងឱកាស​ដែល​លោក ចូលជួប​ជម្រាបលា បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ នា​ថ្ងៃទី​០២ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ទីស្ដីការ​ក្រសួងទេសចរណ៍ មុន​ចាក​ចេញពី​កម្ពុជា​ត្រលប់​ទៅ​សិង្ហ​បុរី​វិញ​។​

​លោក បណ្ឌិត ថោង ខុន បានបង្ហាញ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​សហ ប្រតិបត្តិការ​យ៉ាង​ជិតស្និទ្ធ​លើ​វិស័យ​ទេសចរណ៍​រវាង​កម្ពុជា និង​សិង្ហ​បុរី ក្នុង​អាណត្តិ​បេសកកម្ម របស់លោក​ឯកអគ្គរ​ដ្ឋ​ទូត និង​បាន​សម្ដែង​ការថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​កិច្ច​ខិត ខំ​ទាំងនោះ​។​

​លោក​រដ្ឋមន្ត្រី​បាន​បន្តថា នៅក្នុង​អាណត្តិ​ការងារ​នេះ សិង្ហ​បុរី​បាន​ជួយ​បណ្ដុះបណ្ដាល​ធនធាន មនុស្ស​របស់​កម្ពុជា ដោយបាន​បង្កើតឱ្យមាន​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​-​សិង្ហ​បុរី (Cambodia-Singapore Cooperation Center) ក្នុងនោះ​មាន​មន្ត្រីរាជការ និង​និស្សិត​កម្ពុជា​បាន ទៅ​ចូលរួម​ទទួល​ការបណ្ដុះបណ្ដាល​បានជា​ច្រើន​ផងដែរ​។​

​ជាមួយគ្នា​នោះ ស្ថានទូត​សិង្ហ​បុរី និង​ក្រសួងទេសចរណ៍​ក៏បាន​ផ្ដួចផ្ដើម​គំនិត​រៀបចំ​ព្រឹត្តិការណ៍ Street Art Fistival នៅ​រាជធានី​ភ្នំពេញ ដែល​បានបង្ហាញ​ពី​គោលដៅ​ទេសចរណ៍​និង​ម្ហូបអាហារ របស់​កម្ពុជា​ផងដែរ​។​

​តាមរយៈ​កិច្ចសហប្រតិបត្តិការ​នេះ លោក​រដ្ឋមន្ត្រី​បាន​សង្កេតឃើញ​មាន​ភ្ញៀវទេសចរ​មក ពី​សិង្ហ​បុរី​មានការ​កើនឡើង នៅមុន​ពេល​មាន​បញ្ហា​ជំងឺ​កូ​វីដ​ហើយពី​កម្ពុជា​ទៅកាន់​សិង្ហ​បុរី ក៏មាន​ការកើនឡើង​ច្រើន រួមទាំង​អ្នកវិនិយោគ​ផងដែរ​។​

​លោក ម៉ៃ ឃើ​ល​បាន​បញ្ជាក់ថា លោក​បានធ្វើ​ដំណើរ​ទៅកាន់​គោលដៅ​ទេសចរណ៍​ជាច្រើន នៅ​កម្ពុជា​ដូចជា​នៅ​ខេត្តមណ្ឌលគិរី ខេត្តសៀមរាប​-​អង្គរ​តំបន់​ឆ្នេរសមុទ្រ តំបន់​អេកូ​ទេសចរណ៍ ជាដើម​ពោលគឺ​លោក​ពិតជា​ជក់ចិត្ត​ចំពោះ​ទស្សនីយភាព​ទេសចរណ៍​ទាំងនោះ​ខ្លាំងណាស់ ៕PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រោង​ម៉ាស៊ីនកិនស្រូវ​មួយកន...

​ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ...

អភិបាលខណ្ឌ​កំបូល នាំយក​សៀ...

​ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ ...

ឃាត់ខ្លួន​ជនសង្ស័យ ពីរ​នា...

ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្...

EL : Arsenal, Leicester, ...

​ប្រែ​សម្រួល : កញ្ញា​ដា...