​ខ្យល់​កន្ត្រាក់​បាក់​ផ្ទះ​ប្រជាពលរដ្ឋ​ជិត​១០​ខ្នង​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​

984
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​ខ្យល់ព្យុះ​ឫ​ហៅថា​ខ្យល់ក​ន្រា្ត​ក់​ដែល​បង្ក​ឱ្យ​បាក់​ផ្ទះ​ប្រជាពលរដ្ឋ​ជាច្រើន​ខ្នង​ព្រមទាំង​បង្គោល​ភ្លើង​នឹង​ស្លាក​ប៉ាន់​ណូ​ជាច្រើន​រៀប​ដល់​ដី ដែល​បង្ក​ឲ្យ​មាន​ភ្ញាក់ផ្អើល​នៅ​សង្កាត់​៣​ទី​១​សង្កាត់ ត្រពាំង​ក្រសាំង ទី​២​សង្កាត់​ស្នោរ​ទី​៣​សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ​រាជធានី​ភ្នំពេញ កាល​វេលា​ម៉ោង​៥​នឹង​២០​នាទី​ល្ងាច ថ្ងៃ​១៧​ខែមេសា​ឆ្នាំ​២០១៨​។

​ម្ចាស់ផ្ទះ​ដែល​ខូចខាត​ដោយសារ​ខ្យល់ក​ន្រា្ត​ក់​ទី​១-​ឈ្មោះ ផង់ សុវណ្ណ​៣៩​ភេទ​ប្រុស​មុខរបរ​សំលៀកបំពាក់​មុខ​រោងចក្រ​រស់នៅ​ភូមិ សាមគ្គី​១​សង្កាត់​ត្រពាំង​ក្រសាំង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ប្រពន្ធ​ឈ្មោះ​ឯក​សម័យ​៣៨​មុខរបរ​លក់ដូរ​សំលៀកបំពាក់​មុខ​រោងចក្រ​រស់នៅ​ជាមួយ​ប្តី​ភូមិ​ិ​ខាងលើ ។​
​តាម លោក​មេភូមិ សាមគ្គី​១ សង្កាត់ ត្រពាំង​ក្រសាំង បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ នៅវេលា​ម៉ោង កើតហេតុ​ខាងលើ ដែលមាន​ភ្លៀង​ធ្លាក់ មួយ​មេ​ធំ​និង​មាន​ខ្យល់​កន្ត្រាក់​ហៅ​ខ្យល់ព្យុះ​ដែល​បង្ក​ឲ្យ​យក​ដំបូលផ្ទះ​បើ​ង​ចំហាយ​ប្រមាណ​ជាង​២០​ម៉ែត្រ​ដោយ​បើ​ង​ហោះ​រំលង​ផ្ទះ​ផ្សេង​នឹង​ពី​ផ្លូវ​មួយ​ទៅ​ផ្លូវ​មួយទៀត​ហើយ​ទៅ​ធ្លាក់​ទៅលើ​ខ្សែភ្លើង​នឹង​បណ្តាលឱ្យ​បាក់​បង្គោល​ភ្លើង​អស់​ចំនួន​១​ដើម​នឹង​បណ្តាលអោយ​ខ្សែភ្លើង​ទន់​ទោ​នឹង​លើផ្លូវ តែ​សំណាងល្អ​មិន​បង្ក​មនុស្ស​ឡើយ​។

ចំណែក ម្ចាស់ផ្ទះ​បាន បន្តទៀតថា គ្រួសារ​របស់គាត់ មាន​ជីវភាព​ខ្វះខាត​ខ្លាំងណាស់ ដោយ​គាត់​មានកូន​ចំនួន​៣​នាក់​ហើយ​បន្ទាប់ពី​ខ្យល់ក​ន្រា្ត​ក់​ប៉ើង​ដំបូល​អស់​គាត់​បានអោយ​កូនៗ​ទៅ​ដេក​ជាមួយ​ម្តាយមីង​អស់ហើយ​ហើយ​គាត់​សូមឱ្យ សប្បុរសជន​នឹង អាជ្ញាធរ​ពាក់ព័ន្ធ​មេត្តាជួយ​គាត់​ផង ។​ចំណែក​ក្រុមគ្រួសារ​ផ្សេងទៀត ក៏ត្រូវ​ខ្យល់ក​ន្រា្ត​ក់​បោកបក់​ប៉ើង​ដំបូលផ្ទះ​ដូចគ្នា ។​

​បើតាម​សំដី​របស់​ប្រជា​ការពារ​ភូមិ​របស់​សង្កាត់​ត្រពាំង​ក្រសាំង​បាន​និយាយ​ប្រាប់ថា នៅក្នុង​សង្កាត់​របស់គាត់ សរុប​ផ្ទះ​ដែល​ខូចខាត​ធំ មាន​ចំនួន​៣​ខ្នង​បង្គោល​ភ្លើង​១​ដើម ជា ពត៌មាន​បឋម​។ ចំណែក​នៅ​សង្កាត់ ស្នោរ មាន​ចំនួន​៥​ខ្នង ។​រីឯ​នៅ​សង្កាត់​សំរោងក្រោម​តាម​បណ្តាល​ផ្លូវ ទំនប់​កប់​ស្រូវ បណ្តាលអោយ​បាក់​បង្គោល​ភ្លើង​អស់​ចំនួន​១​ដើម​ដែរ​នឹង​បោក​ខូច​ឃ្លាំង​លក់​សី​ុ​ម៉​ង​មួយកន្លែង នឹង​ស្លាក​ប៉ាន់​ណូ រលំ​បាក់​ដាប​នៅលើ​ដី អស់​ជាច្រើន​។

​ក្រោយពេល​កើតហេតុ​កំលាំង​នគរបាល​នឹង​កំលាំង​ប្រជា​ការពារ​ភូមិ​បាន​ទាក់ទង​ទៅខាង​អគ្គិសនី​អោយមក​មើល​ខ្សែភ្លើង​នឹង​បង្គោល​ភ្លើង​ដែល​ឌួ​ល​រលំ​នៅតាម​ដងផ្លូវ ដែល​រង​ការខូចខាត ៕S/

 

ទីតាំងផ្សាយពាណិជ្ជកម្ម