ក្រុមហ៊ុន Eaton ជ្រើសតាំង​ក្រុមហ៊ុន One Stop Solution Electric ជា​តំណាង​ចែកចាយ នៅ​កម្ពុជា​

ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ ក្រុមហ៊ុន Eaton ដែលជា​ក្រុមហ៊ុន​លំដាប់​ពិភពលោក ផ្នែក​គ្រប់គ្រង​ថាមពល​អ​គិ្គ​ស​នី​បាន​ជ្រើសតាំង​ក្រុមហ៊ុន One Stop Solution Electric (OSS) ជា​ភ្នាក់ងារចែកចាយ ស្របច្បាប់ សម្រាប់​ម៉ាក​យី​ហ៉ោ Moeller របស់​ក្រុមហ៊ុន Eaton នៅ​កម្ពុជា​។ ភាពជា​ដៃគូ​នេះ នឹង​ចាប់ផ្ដើម នៅ​ថ្ងៃទី​២ ហើយនឹង​ផ្ដល់​សិទ្ធិ សម្រាប់​ការចែក​ចាយ ផលិតផល​អគ្គិសនី ប្រភេទ​តង់ស្យុង​កម្រិត​ទាប (Low Voltage) ពី​ម៉ាក​យី​ហ៉ោ Moeller របស់​ក្រុមហ៊ុន Eaton រួមមាន​ឌីសង់ទ័រ ប្រភេទ MCB និង​ឌីសង់ទ័រ​ទប់​ភ្លើង ((SPD) ដែលជា​ឧបករណ៍​សំខាន់ៗ របស់​ហេដ្ឋារចនាសម្ព័ន្ធ គ្រប់គ្រង​ថាមពល​អគ្គិសនី នៅតាម​បណ្ដា​អគារ​នីមួយៗ​។​

​លោក Gary Ang, នាយក​គ្រប់គ្រង ប្រចាំ​តំបន់​ឥណ្ឌូចិន របស់​ក្រុមហ៊ុន Eaton បាន​ថ្លែងថាៈ ” ជាមួយនឹង​ការអភិវឌ្ឍ យ៉ាង​លឿន​រហ័ស របស់​ប្រទេស​កម្ពុជា និង​កំណើន​នៃ​ការប្រើប្រាស់ ថាមពល​អគ្គិសនី ប្រសិទ្ធភាព និង​ទំនុកចិត្ត ក្នុងការ​គ្រប់គ្រង​ថាមពល​អគ្គិសនី នៅ​កម្ពុជា នឹង​ក្លាយជា​កត្តា​សំខាន់ ដើម្បី​ធានា​ឲ្យ​បាន​កំណើន ប្រកបដោយ​ចីរភាព​។ ដំណើរ​នៃ​ការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ ថាមពល​អគ្គិសនី​រប​ស់​កម្ពុជា គឺ​ទើបតែ​ចាប់ផ្តើម ហើយ​យើង​រីករាយ ដែល​បានចាប់ផ្ដើម ភាពជា​ដៃគូ​នេះ ជាមួយ​ក្រុមហ៊ុន One Stop Solution Electric (OSS) ដើម្បី​ផ្ដល់​សេវា​ជំនាញ និង​ដំណោះស្រាយ របស់​យើង​កាន់តែ​ទូលំទូលាយ សម្រាប់​អាជីវកម្ម នៅ​ទូទាំងប្រទេស ” ។​

​លោក Tan Kim San នាយក​គ្រប់គ្រង​ក្រុមហ៊ុន One Stop Solution Electric (OSS) បាន​ថ្លែងថាៈ ” ភាពជា​ដៃគូ ជាមួយ​ក្រុមហ៊ុន Eaton នឹង​អនុញ្ញាតឱ្យ​យើង ផ្ដើម​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ កាន់តែ​ជិតស្និទ្ធ ជាមួយ​ក្រុមហ៊ុន និង​អាច​ណែនាំ​ផលប័ត្រ​ផលិតផល ប្រកបដោយ​ភាព​ច្នៃប្រឌិត និង​សំបូរបែប​របស់​ពួកគេ មកដល់​ប្រទេស​កម្ពុជា តាមរយៈ​បណ្តាញ​ក្រុមការងារ ក្នុងស្រុក​របស់​យើង ដែល​រឹងមាំ​ស្រាប់​។ ដោយ​ប្រទេស​កម្ពុជា កំពុង​ផ្ដោត​ចក្ខុវិស័យ ក្នុង​ការស្ដារ​សេដ្ឋកិច្ច ឲ្យ​ងើប​ឡើងវិញ នៅ​ប៉ុន្មាន​ខែ​ខាងមុខនេះ ដូច្នេះ​យើង​នឹង​បាន​ត្រៀមលក្ខណៈ រួចរាល់ ដើម្បី​ជួយ​គាំទ្រ​ដល់ ការ​ងើប​ឡើងវិញ នៃ​វិស័យ​សំណង់ និង​ការ​លក់រាយ ” ។​

​ការបោះ​ជំហាន របស់​ក្រុមហ៊ុន Eaton មកកាន់​ទីផ្សារ​កម្ពុជា នាពេលនេះ បញ្ជាក់​ឲ្យ​ឃើញ ពី​ការប្តេជ្ញា​របស់ខ្លួន ក្នុងការ​គាំទ្រ​ដល់​ការវិវឌ្ឍ ផ្នែក​ឌីជីថល និង​ការផ្ដល់​ដំណោះស្រាយ គ្រប់គ្រង​ថាមពល​អគ្គិសនី ប្រកបដោយ​និរន្តរភាព ឲ្យ​កាន់តែ​ទូលំទូលាយ សម្រាប់​ប្រជាពលរដ្ឋ​គ្រប់គ្នា​។ ភាគច្រើន នៃ​ផលិតផល ប្រភេទ​តង់ស្យុង​កម្រិត​ទាប (Low Voltage) ដែល​ស្ថិតក្រោម​ម៉ាក​យីហោ Moeller របស់​ក្រុមហ៊ុន Eaton ទាំងអស់នេះ ត្រូវបាន​ប្រើប្រាស់ ជា​ទូរ​ទៅ ក្នុង​វិស័យ​សំណង់​អគារ​លំនៅដ្ឋាន អគារ​ពាណិជ្ជកម្ម និង​អគារ​ជា​ផ្សារ​លក់រាយ ដែលមាន​កម្ពស់​ពី​ទាប ទៅ​មធ្យម ដែល​សុទ្ធសឹង​ជា​វិស័យ ដែលមាន​ការរីកចម្រើន លឿន​បំផុត នៅក្នុង​វិស័យ​សំណង់ នៅ​កម្ពុជា​៕/V

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular