Home ព័ត៌មានជាតិ សង្គម មន្ត្រី​ក្រសួ...

មន្ត្រី​ក្រសួងបរិស្ថាន​បង្ហាញ​ការប្តេជ្ញាចិត្ត​លើកកម្ពស់​បរិស្ថាន​និង​ចូលរួម​ទ្រទ្រង់​ជីវភាព​ប្រជាពលរដ្ឋ​

ដោយ​៖​ដេប៉ូ​/​ភ្នំពេញ​៖ នៅក្នុង​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​បរិស្ថាន​ឆ្នាំ​២០២០ និង​លើក ទិសដៅ​ការងារ​ឆ្នាំ​២០២១»​នា​ទីស្តីការ​ក្រសួងបរិស្ថាន​នៅ​ថ្ងៃទី​៣​ខែវិច្ឆិកា​ឆ្នាំ​២០២០ អគ្គនាយក ដ្ឋា​ន​គាំពារ​បរិស្ថាន​បានបង្ហាញ​ពី​ការប្តេជ្ញាចិត្ត​ចូល​រូ​ម​កិច្ចការពារបរិស្ថាន​ស្អាត​និង​បៃតង សំដៅ​ទ្រទ្រង់​ជីវភាព​រស់នៅ និង​លើកកម្ពស់​សុខុមាលភាព​សម្រាប់ ប្រជា​ពលរដ្ឋ​គ្រប់រូប និង​គ្រប់​ជំនាន់​។

​លោក ជា ស៊ីណា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គាំពារ​បរិស្ថាន នៃ​ក្រសួងបរិស្ថាន​បានបង្ហាញ​ពី ភាពជោគជ័យ និង​បញ្ហា​ប្រឈម​មួយចំនួន​ដែល​បាន​ជួប​នា​កន្លងមក​។ ជាមួយគ្នា​អគ្គនាយកដ្ឋាន នេះ ក៏បាន​ដាក់​ទិសដៅ និង​ផែនការ​យុទ្ធសាស្ត្រ​ដើម្បី​ខិតខំ​អនុវត្ត​ឱ្យសម្រេចបាន​ជោគជ័យ​លើ ការងារ​អាទិភាព ដូច​ខាង ក្រោម​៖

(១)​រៀបចំ​គោលនយោបាយ ច្បាប់ និង​គោលការណ៍​ណែនាំ (២)​តាមដាន​គុណភាព​បរិស្ថាន​៖ ខ្យល់ ទឹក ដី (៣)​ជំរុញ​ការអនុវត្ត​ច្បាប់​ត្រួតពិនិត្យ អធិការកិច្ច​បញ្ហា​បំពុលបរិស្ថាន (៤)​ជំរុញ​គាំទ្រ ការគ្រប់គ្រង​សំណល់​រឹង ទឹកលូ​ទីប្រជុំជន (៥)​ផ្តល់យោបល់​របាយការណ៍​វាយតម្លៃ​ហេតុ ប៉ះពាល់ បរិស្ថាន (EIA) និង​តាមដាន​ការអនុវត្ត​ផែនការ​គ្រប់គ្រង​បរិស្ថាន (EMP) (៦)​អនុវត្ត អនុ​ញ្ញា​អន្តរជាតិ និង​កិច្ចព្រមព្រៀង​តំបន់ និង​(៧)​ផ្តល់​សេវា​ពាក់ព័ន្ធ​កិច្ច​គាំពារ​បរិស្ថាន និង​មន្ទីរពិសោធន៍​។​

​ក្នុង​ដំណើរ​បំពេញ​តួនាទី​ភារកិច្ច ឆ្ពោះទៅ​សម្រេចបាន​នូវ​លទ្ធផល​ការងារ​នេះដែរ​អគ្គនាយដ្ឋាន មួយ​នេះ​បានដាក់​ចេញ​និង​បាន​ជួបប្រទះ​នូវ​បញ្ហា​ប្រឈម​មួយចំនួន​ផងដែរ ក្នុងនោះ​រួមមាន ១.​ចំនួន​មន្ត្រី​មិនទាន់​ឆ្លើយតប​នឹង​ទំហំ​ការងារ ២.​សមត្ថភាព​មន្ត្រី​នៅមានកម្រិត លើ​ការងារ ជំនាញ លើ​ការកសាង​គោលនយោបាយ ច្បាប់ បទដ្ឋាន ៣.​ថវិកា សម្ភារ​និង​មធ្យោបាយ​សម្រាប់ អនុវត្ត​ការងារ​នៅ​មិនទាន់​ឆ្លើយតប​នឹង​តម្រូវការ ៤.​ស្មារតី​ទទួលខុសត្រូវ​របស់​ថ្នាក់ក្រោម​ជាតិ លើ​ការគ្រប់គ្រង​សំណល់​ទីប្រជុំជន នៅមានកម្រិត ខ្វះ​ការផ្តួចផ្ដើម ៥.​បញ្ហា​គ្រប់គ្រង​សំណល់ និង​ការទប់ស្កាត់​ការបំពុល​បរិស្ថាន ស្ថិតក្នុង​អាទិភាព​ទាប​នៅឡើយ និង​៦.​សមត្ថភាព​ក្រុមហ៊ុន ទីប្រឹក្សា​សេវា​បរិស្ថាន​នៅមានកម្រិត​។​

​លោក ជា ស៊ីណា បាន​បន្ថែម​ឱ្យដឹងថា នៅ​ឆ្នាំ​២០២១ អគ្គនាយកដ្ឋាន នឹង​បន្ត​អនុវត្ត​និង​ដាក់ ចេញ​នូវ​ទិសដៅ​ការងារ​បន្ត រួមមាន (១)​រៀបចំ​ចងក្រង​លិខិតបទដ្ឋាន​គតិយុត្ត​ផែនការ​យុទ្ធ សាស្ត្រ និង​គោលការណ៍​ណែនាំ​បច្ចេកទេស (២)​តាមដាន​គុណភាព​ទឹក និង​ខ្យល់​សាធារណៈ (៣)​ជំរុញ​ការអនុវត្ត​ច្បាប់​នៅតាម​ប្រភព​បំពុល (៤)​ជំរុញ​ការអនុវត្ត​ការគ្រប់គ្រង​សំរាម​ទឹក​កខ្វក់ ទីប្រជុំជន (៥)​ជំរុញ​ការងារ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន (៦)​ការធ្វើ​បច្ចុប្បន្នភាព​ទិន្នន័យ សំណល់ សារធាតុ​គ្រោះថ្នាក់ (៧)​ការផ្សព្វផ្សាយ និង​ការពង្រឹង​សមត្ថភាព​ជំនាញ​និង​(៨)​ការងារ អនុសញ្ញា និង​ការអនុវត្ត​គម្រោង​។​

​ជា​កិច្ច​ឆ្លើយតប​និង​ក៏ដូចជា​ការផ្តល់​អនុសា​សន៍​ក្នុង​ពិធី​នេះដែរ លោក សាយ សំ​អាល់ រដ្ឋមន្ត្រី ក្រសួងបរិស្ថាន បាន​ជំរុញ​ដល់​អគ្គនាយកដ្ឋាន​គាំពារ​បរិស្ថាន​ត្រូវ​ពង្រឹងសមត្ថភាព ក៏ដូចជា​កែ ទម្រង់​នូវ​ចំណុច​ខ្វះខាត​ឱ្យ​កាន់តែ​ប្រសើរឡើង​។​ក្រៅពីនេះ​ក៏ត្រូវ​បន្ត​រៀបចំ​លិខិតបទដ្ឋាន​គតិ​យុទ្ធ​ហើយ​ត្រូវ​ឱ្ស​ស្របតាម​កា​វិវត្តន៍​របស់​សង្គម​និង​សេដ្ឋកិច្ច​ប្រទេសជាតិ​។​ជាមួយគ្នា​ក៏ត្រូវ​សហការ​ជាមួយ​ដៃគូ​ផ្សេងៗ​ដើម្បី​ពង្រឹងសមត្ថភាព ក៏ដូចជា​រក​ការរីកចម្រើន​បន្ថែមទៀត​។​

​លោក​រដ្ឋមន្ត្រី​ក៏បាន​ផ្តាំផ្ញើរ​ដល់​មន្ត្រី​ទាំងអស់​ត្រូវ​ចូលរួម​អនុវត្ត​នូវ គោលនយោបាយ ផែនការ សកម្មភាព គម្រោង និង​វិធានការ​ជាក់ស្តែង​នានា សំដៅ​ធានាបាន​នូវ​កិច្ច​គាំពារ​បរិស្ថាន ការគ្រប់គ្រង​ធនធានធម្មជាតិ និង​ការអភិរក្ស​ជីវៈចម្រុះ​ព្រមទាំង​ការអភិវឌ្ឍ​និង​ការរស់នៅ​ដោយ ចីរភាព សម្រាប់​ប្រជាជន​កម្ពុជា​គ្រប់រូប ទៅ​ថ្ងៃ​អនាគត​៕PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular