ដោយៈសុផល/ភ្នំពេញៈនៅដើមឆ្នាំ ២០២១ ខាងមុខនេះអ្នករស់នៅទីក្រុងភ្នំពេញ នឹងមាន ជម្រើសទិញទំនិញមួយបន្ថែមទៀតជាមួយនឹងការបើក សម្ពោធ ជាផ្លូវការ នៃផ្សារទំនើប View Park Mall ។ ផ្សារទំនើបបួន ជាន់ដ៏ស្រស់ ស្អាតនេះ មានទីតាំងស្ថិតនៅក្នុងតំបន់បឹងកក់ជាមួយការផ្តល់ជូន អតិ ជននូវ ម៉ាកយីហោល្បីៗជាច្រើនប្រភេទដូចជា អាហារ និងភេស ជ្ជៈ ការិ យាល័យធ្វើការ និង Sky Barដែលកំពុងមានភាពពេញ និយមជា ខ្លាំង ទាំងសំណាក់ក្នុងប្រទេស និងក្រៅប្រទេស។
View Park Mall ត្រូវបានសាងសង់ឡើងដោយក្រុមហ៊ុន PAKZONE Property Management Co., Ltd នឹងត្រូវគ្រប់គ្រងដោយក្រុមហ៊ុន C-Herald Property Service Co., Ltd ដែលជាក្រុមហ៊ុនដែលមាន បទពិសោធន៍ជាង ១៣ ឆ្នាំក្នុងការគ្រប់គ្រងផ្សារទំនើប ការិយា ល័យ ធ្វើការអាផាតមិននិងខុនដូជាដើម។ផ្សារទំនើបនេះ មាន ទំហំ សម្រា ប់ ជួលជាង៩០០០ម៉ែត្រការ៉េ។ មកដល់ពេលបច្ចុប្បន្ននេះ យើងទទួល បានការសំរេចជួល៨០ ភាគរយហើយ ដែលទីតាំងជួលទាំងអស់ នេះ ស្ថិតនៅជិតផ្ទះវីឡា សណ្ឋាគារ សាលារៀន កន្លែងលេងកីឡា និង ផ្សារទំនើបពីរផ្សេងទៀតនៅឯផ្នែកកណ្ដាលនៃទីក្រុងភ្នំពេញ ដែលជា តំបន់មមាញឹក និងមានភាពងាយស្រួលក្នុងការស្វែងរក ។ ជាមួយនឹង ការសាងសង់ផ្លូវក្រាលគ្រួស ថ្មីនៅក្នុងតំបន់នេះអតិថិជនអាច ធ្វើដំណើរ យ៉ាងងាយស្រួលទៅកាន់ផ្សារទំនើបView Park Mall ពីគ្រប់ផ្នែក ទាំង អស់នៃរាជធានីភ្នំពេញ រួមទាំងការឆ្ពោះទៅតំបន់ទួលគោក និងតំបន់ ពាណិជ្ជកម្ម ជាច្រើនទៀតផងដែរ។ នៅឆ្នាំ ២០២២ សម្ព័ន្ធសណ្ឋាគារ (chain hotel) Hilton ដែលមានកេរ្តិ៍ឈ្មោះ ល្បីរន្ទឺនៅលើពិភពលោក នឹងបើកដំណើរការសាខាដំបូងរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា ដែល មានទីតាំងតែ ប៉ុន្មានជំហានប៉ុណ្ណោះពីផ្សារទំនើបនេះ ។


លោក ឡេង ធន់ ប្រធានក្រុមហ៊ុន PAKZONE Property Management Co., Ltd បានមានប្រសាសន៍ថា «យើងពិតជាមានភាពសប្បាយ រីករាយ ចំពោះទីតាំងមួយនេះ»។ លោកបានបន្តទៀតថា «បច្ចុប្បន្ន View Park Mall គឺស្ទើរតែទទួលបានការជួលទាំងស្រុងពីដៃគូពាណិជ្ជកម្ម ពីព្រោះ ពួកគេបានមើលឃើញពី សារៈសំខាន់នៃទីតាំងភូមិសាស្ត្រដ៏លេចធ្លោ របស់ផ្សារទំនើបរបស់យើងនៅក្នុងរាជធានីភ្នំពេញ។ អ្វីដែលផ្សារ ទំនើប ផ្តល់ជូននោះគឺជា បទពិសោធន៍ដ៏អស្ចារ្យក្នុងការទិញទំនិញ និងការ បរិ ភោគអាហារដោយមានចំណតរថយន្តធំទូលាយ។មិនតែ ប៉ុណ្ណោះ ចរាចរ ណ៍ទៅវិញទៅមកក៏មានភាពមមារញឹក និងឥតឈប់ឈរ ជាពិសេស នៅ ថ្ងៃចុងសប្តាហ៍ នៅពេលដែលមនុស្សមាន ការសម្រាកលំហែកាយ ជាមួយគ្រួសារ និងមិត្តភក្តិ។ យើងសង្ឃឹមយ៉ាងមុតមាំថា ប៉ុន្មានខែខាង មុខទៀតការជួលនិងពេញ បានមួយរយភាគរយ ពីម៉ាកយីហោ ផ្សេងៗ ទៀត។ យើងប្តេជ្ញាចិត្ត ផ្តល់ជូនអតិថិជននូវ បទពិសោធន៍ទិញ ទំនិញ ដ៏រីករាយ និងមានផាសុខភាពខ្ពស់បំផុតដែលមិនអាចបំភ្លេចបាន»។
បន្ថែម ពីបទពិសោធន៍នៃការទិញទំនិញដ៏រីករាយ ភ្ញៀវទាំងអស់ ក៏អាច រីករាយទស្សនាជាមួយនឹងការរចនា របស់ផ្សារទំនើប View Park Mall បែបមេត្រីបរិស្ថាន (eco-friendly) ផងដែរ។ ផ្សារទំនើបនេះមាន សួន ច្បារ នៅលើដំបូលខាងលើ និងផ្នែក ខាងក្រៅ ក៏ដូចជាការតុបតែង ប្រើ រុក្ខជាតិផ្សេងៗ នៅផ្នែកខាងក្នុង ដើម្បីផ្សាភ្ជាប់ទៅនឹងសម្រស់ធម្មជាតិ។ ទន្ទឹមនឹងនេះផ្សារទំនើបនេះក៏មានបន្ទះកញ្ជក់ជាច្រើនដែលអាច អនុ ញ្ញាតឲ្យមានពន្លឺថ្ងៃចូលមក។នៅ ជាន់ផ្ទាល់ ដី ភ្ញៀវទាំងអស់ អាចបំពេញ សេចក្ដីត្រូវការក្នុងការទទួលទានកាហ្វេ នៅហាង Rosemary Coffee & Flowerខណៈដែលពួកគេអាចបំបាត់ភាព ស្រេកទឹកជាមួយនឹងជម្រើស ជាច្រើននៃតែទឹកដោះគោនិងទឹកផ្លែឈើស្រស់ដ៏មានរសជាតិ ឈ្ងុយ ឆ្ងាញ់។ ហាងនំប៉័ង បាយ័ន ដែលជាហាងមានរស់និយម របស់ ប្រជា ជន ខ្មែរ នឹងមានវត្តមានផ្តល់ជូននូវជម្រើស ជាច្រើននៃប្រភេទនំដ៏ មាន ឱជា រស ឈ្ងុយឆ្ងាញ់។ ខណៈដែលហាង Nice Two Meat U នឹងសន្យាផ្តល់ ជូននូវបទពិសោធន៍ដ៏ពិសេសនៃការញ៉ាំសាច់អាំង បែបកូរ៉េ។


ទន្ទឹមនឹង នេះ យីហោ Wild Eatery ក៏នឹងផ្តល់ជូនអតិថិជននូវអាហារ និងបង្អែម បែប លោកខាងលិច និងអាស៊ីផងដែរ។ លើសពីនេះ ជាន់ផ្ទាល់ដីក៏ មាន បន្ទប់តាំងបង្ហាញខុនដូលំដាប់ខ្ពស់របស់ City View Residence ដែល មាន ទីតាំងនៅជិត View Park Mall ខុនដូនេះសាងសង់ឡើង ដោយក្រុម ហ៊ុន PAKZONE Property Management Co., Ltdផងដែរ។ភ្ញៀវ ទាំង អស់ អាចរកទទួលទានបង្អែម Sweet Dessert Café នៅជាន់ទី១ ខណៈពេល ពេលដែលកំពុងស្វែងរកគ្រឿងសង្ហារឹមតុបតែងលម្អផ្ទះ នៅហាងលក់ គ្រឿងសង្ហារឹម SORA លើសពីនេះភ្ញៀវទាំងអស់ ក៏អាចទទួល បានសេវា ថែរក្សាសម្ផស្សនៅហាង Beauty & Hair Salon។នៅជាន់ទី២មាន កន្លែង ហាត់ប្រាណសម្រាប់អ្នកចូលចិត្តហាត់ប្រាណ និងមាន គ្លីនិកពេទ្យធ្មេញ Santepheap ក្នុងការផ្ដល់ជូននូវសេវាកម្មព្យាបាលថែទាំធ្មេញ ទៅតាម បច្ចេកវិទ្យាទំនើប។ ការិយាល័យធ្វើការ ដែលស្ថិតនៅជាន់ទី២និងទី តាំ ង សម្រាប់ជួលដែលនៅសល់ចាប់ពីជាន់ផ្ទាល់ដី រហូតដល់ជាន់ទី២ ដែល មាន ទំហំចាប់ពី ១៣ ដល់ ៤៩០ម៉ែត្រការ៉េ នឹងនៅតែបន្ដទទួលការជួល ពីសំណាក់អតិថិជន។នៅជាន់ទី៣ ទីតាំង sky-bar នឹង ផ្ដល់ជូននូវ ស្រា ក្រឡុក រួមនឹងជម្រើសអាហារជាច្រើនប្រភេទ ដើម្បីបំពេរអារម្មណ៏ អតិ ថិជនក្នុងការក្រេបយកទេសភាពដ៏ស្រស់បំព្រងនៃទីក្រុងភ្នំពេញ។ លើ សពីនេះទៅទៀត ទីតាំង sky-bar មួយនេះក៏ចាត់ទុកជាកន្លែងដែល ភ្ញៀវ អាចថតរូបដ៏ស្រស់ស្អាត (Instagram-worthy photo) នាពេលថ្ងៃលិច សម្រាប់បង្ហោះក្នុងគណនី Instagram របស់គេផងដែរ។ ក្នុងចំណោម ទិដ្ឋភាពបៃតង និងការទស្សនាស្ថាបត្យកម្មនៃទីក្រុងភ្នំពេញ នៅជុំវិញ ផ្សារទំនើបនេះ ទីតាំងដែលទំនេរនៅជាន់ទី ៣ នេះក៏ត្រូវបានរចនា សម្រាប់ ព្រឹត្ដិការណ៍សហគមន៍ជាច្រើនដូចជា ពិធីជប់លៀង, ផ្សាររាត្រី ចុងសប្ដាហ៍,ការសម្ដែងសិល្បៈព្រមជាមួយនឹងការប្រគុំតន្ដ្រីនិងពិធី បុណ្យ នានា៕/R
