Home ព័ត៌មានជាតិ សន្តិសុខ ប្រទះឃើញ​សាកស...

ប្រទះឃើញ​សាកសព​បុរស​ម្នាក់ អណ្តែត​ក្នុង​ទឹកទន្លេ នៅ​ខណ្ឌមានជ័យ​


ដោយៈ សាវ​រក្ស / ភ្នំពេញៈ សាកសព​បុរស​ម្នាក់ មាន​សភាព​ហើយ​ស្អុយ ត្រូវបាន​គេ​ប្រទះឃើញ អណ្តែត​ក្នុង​ទឹកទន្លេ បង្ករ​អោយមាន​ការភ្ញាក់ផ្អើល ដល់​ប្រជាពលរដ្ឋ មក​ចោមរោម​មើល និង​សម្ថ​កិច្ច​មូលដ្ឋាន ខណ្ឌមានជ័យ ចុះមក​កន្លែងកើតហេតុ កាលពី​វេលា​ម៉ោង ២ និង ៣០​នាទី រសៀល ថ្ងៃទី​៣ ខែ វិច្ឆិកា ឆ្នាំ​២០២០ នៅ​ចំណុច​មាត់ទន្លេ ផ្លូវជាតិ​លេខ​២ ភូមិ​ទួល​រកា​២ ក្នុង​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​តាម​ប្រភពព័ត៌មាន នៅ​កន្លែងកើតហេតុ បាន​ប្រាប់​ឱ្យដឹងថា មុនពេល​កើតហេតុ មាន​ប្រជាពលរដ្ឋ ជិះ​ម៉ូតូ​ទៅ​អែប​ច្រាំងទន្លេ ក៏បាន​ប្រទះឃើញ សាកសព​បុរស​ម្នាក់ អណ្តែត​ក្នុង​ទឹកទន្លេ នៅ​ចំណុច​ខាងលើ ហើយ​ក៏បាន​រាយការណ៍ ទៅ​កម្លាំង​មាន​សម្ថ​កិច្ច​មូលដ្ឋាន ឱ្យ​ចុះមក​កន្លែង កើតហេតុ ដើម្បី​ត្រួតពិនិត្យ​។​

​ក្រោយមក សមត្ថកិច្ច​មូលដ្ឋាន បាន​ទំនាក់ទំនង ទៅ​សមត្ថកិច្ច​ជំនាញ ផ្នែក​កោសល្យវិច័យ និង​រក​ទូ​កមក​អូស​សាកសព ដាក់​លើគោក និង​យកទៅ​តម្កល់ នៅ​វត្ត​ចាក់អង្រែ​ក្រោម រង់ចាំ​សមត្ថកិច្ច​ជំនាញ ធ្វើ​កោសល្យវិច័យ​សព និង​ស្រាវជ្រាវ​រក​ក្រុមគ្រួសារ សាច់ញាតិ មក​ទទួល​សព យកទៅ​ធ្វើបុណ្យ តាម​ប្រពៃណី​៕​/R

រង្វង់ក្រហមគឺសាកសព​បុរស​ដែលគេប្រទះឃើញអណ្តែត​ក្នុង​ទឹកទន្លេ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular