ដោយៈបញ្ញាសាស្ត្រ/ភ្នំពេញៈ តារាជាច្រើនដួងបានចូលរួមអបអរសាទរក្នុងពិធីសម្ពោធហាង «ភីជ ធី»សាខាទី៦ កាលពីពេលកន្លងទៅថ្មីៗនេះ នៅសាខា សាលាអាឡឺយ៉ង់។
អ្នកនាង ហេង សោភា ដែលជាម្ចាស់សាខាទី៦ ភីជ ធី បានប្រាប់ក្នុងទឹកមុខរីករាយនាឱកាសនោះថា មូលហេតុយើងជ្រើសរើសប្រេនភីជ ធី ព្រោះវាបានជួយថែរក្សាសុខភាពរបស់ អតិថិជនទាំងចាស់ទាំងក្មេង។ ភេសជ្ជៈ ភីជ ធី សម្បូរទៅដោយតែផ្លែឈើ មានផ្លែឈើស្រស់ និងរសជាតិជាច្រើនមុខ ជាផលិតផលតាមស្តង់ដារ សុវត្ថិភាពចំណីអាហារ តម្រូវតាមនុស្សគ្រប់វ័យ។ ភីជ ធី បានបំពេញដោយគ្រឿងផ្សំមានគុណភាពនិងស្លឹកតែដែលដុះចេញនៅប្រទេសហុងកុង ជួយការពារការឡើងសម្ពាធឈាមបង្កើនថាមពល ស្រស់ស្រាយអារម្មណ៍មិនអោយឡើងគីឡូ។ ល្អសម្រាប់អ្នកធ្វើការហត់អស់កម្លាំង និងវ័យកណ្តាលឡើងទៅ៕


អ្នកនាង គង់ ច័ន្ទនីកា អ្នកនាំចូលផ្តាច់មុខ «ភីជ ធី» បានបញ្ជាក់ដែរថា ពីមួយថ្ងៃទៅមួយថ្ងៃមានការគាំទ្រយ៉ាងលើសលុប ពីអតិថិជនហើយជម្រុញអោយមានការពង្រីកសាខាបន្តបន្ទាប់។ ៥សាខាមុនៗមាន សាខាសាលាបឋមសិក្សាសន្ឋរមុខ សាខាទល់មុខក្រសួងសុខាភិបាល សាខាទល់មុខសាលាប៊ែលធីផ្សារដើមថ្កូវ សាខាទល់មុខផ្សារស្ទឹងមានជ័យថ្មី សាខាក្បែរសាលាន័រប្រ៊ីដផ្លូវ២០០៤ និងសាខាទី៦ ហើយសាខាទី៧ ត្រៀមសម្ពោធនៅបឹងកក់ផ្សារទំនើប View Park Mall និងនៅក្រុងព្រះសីហនុឆាប់ៗផងដែរ៕



