ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ អ្នកប្រើប្រាស់កម្មវិធី TrueMoney Wallet នៅពេលនេះនឹងអាចទទួលបាន សេវាធានារ៉ាប់រងអាយុជីវិត ដោយ ឥតគិតថ្លៃ ដោយគ្រាន់តែ ប្រើប្រាស់ កម្មវិធី (app) របស់ទ្រូម៉ាន់នីតែប៉ុណ្ណោះ។ ទ្រូម៉ាន់នី បានសហការជាមួយនឹងក្រុមហ៊ុន អេ អាយ អេ ខេមបូឌា ដើម្បីផ្សព្វផ្សាយ ផលិតផល ធានារ៉ាប់រងអាយុជីវិត តាមរយៈកម្មវិធី TrueMoney Wallet ។
ចាប់ពីថ្ងៃនេះទៅ អ្នកប្រើប្រាស់កម្មវិធី TrueMoney Wallet អាចផ្ដល់ព័ត៌មាន ទំនាក់ទំនង ដល់ក្រុមហ៊ុន អេ អាយ អេ ខេមបូឌា តាមរយៈកម្មវិធី TrueMoney Mobile ដើម្បីស្វែងយល់បន្ថែម អំពីសេវាធានារ៉ាប់រងអាយុជីវិត។ អតិថិជន ដែលជាវប័ណ្ណសន្យារ៉ាប់រង ចំនួនថ្មីមួយ នឹងទទួលបានប័ណ្ណសន្យារ៉ាប់រង ដោយឥតគិតថ្លៃ រហូតដល់ទៅ ៣ ដែលមានទឹកប្រាក់ធានារ៉ាប់រង សរុបរហូតដល់ ទៅ ៣ ពាន់ដុល្លារ សហរដ្ឋអាមេរិក ក្នុងមួយប័ណ្ណសន្យារ៉ាប់រង សម្រាប់ផ្តល់ជូនសមាជិកគ្រួសារ ឬមនុស្សជាទីស្រលាញ់របស់ខ្លួន។
លោកស្រី ឃួន ហ្វ្រង់ដារា អគ្គនាយិកា គ្រប់គ្រងផ្នែកយុទ្ធសាស្ត្រ ក្រុមហ៊ុនទ្រូម៉ាន់នី កម្ពុជា បានមានប្រសាសន៍ថាៈ នេះជាសេវាបន្ថែម លើតម្លៃមួយទៀត ដែលយើងផ្ដល់ជូន តាមរយៈការប្រើប្រាស់កម្មវិធី TrueMoney Wallet ។ ក្រុមហ៊ុនទ្រូម៉ាន់នី តែងតែព្យាយាមបង្កើត ផលិតផល និងការសហការថ្មីៗ ដើម្បី ជាប្រយោជន៍ សម្រាប់អតិថិជន របស់យើង ” ។
ការផ្ដល់ជូននូវ សេវាធានារ៉ាប់រងអាយុជីវិត ពីក្រុមហ៊ុនធានារ៉ាប់រង អាយុជីវិត អេ អាយ អេ ខេមបូឌា នេះ នឹង មានសុពលភាព ចាប់ពីពេលនេះ រហូតដល់ថ្ងៃទី ៣១ ខែធ្នូ ។ ចាប់តាំងពីក្រុមហ៊ុន បានផ្ដើមប្រតិបត្តិការ របស់ខ្លួននៅកម្ពុជា ក្នុងឆ្នាំ២០១៦ មក ទ្រូម៉ាន់នី បានបង្កើតបណ្ដាញ ភ្នាក់ងារធំជាងគេបង្អស់ ក្នុងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ នៅកម្ពុជា។
ទ្រូម៉ាន់នី បានឲ្យដឹងថា ក្រុមហ៊ុនមានបណ្ដាញភ្នាក់ងារជាង ១ ម៉ឺននាក់ រង់ចាំផ្ដល់សេវាកម្ម ទាក់ទងនឹងហិរញ្ញវត្ថុ នៅគ្រប់ទីកន្លែងទាំងអស់ នៅកម្ពុជា ដែលមិនទាន់មាន សេវាធនាគារ នៅឡើយ។ ក្នុងនាមជា ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ ដ៏ល្បីឈ្មោះបំផុត នៅតំបន់អាស៊ីអាគ្នេយ៍ ក្រុមហ៊ុន ទ្រូម៉ាន់នី មានភ្នាក់ងារសរុបចំនួនជាង ៦៥.០០០ ភ្នាក់ងារ ដែលកំពុងបម្រើសេវាកម្ម ជូនដល់អតិថិជនចំនួន ៤០ លាននាក់ នៅក្នុងប្រទេសកម្ពុជា ថៃ មីយ៉ាន់ម៉ា ឥណ្ឌូណេស៊ី ហ្វីលីពីន និង វៀតណាម ។ ក្រុមហ៊ុន ក៏មានការគាំទ្រ ផ្នែកបច្ចេកទេស ពីក្រុមហ៊ុន Ant Financial ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុន អាលីបាបា ផងដែរ សម្រាប់ជួយផ្គត់ផ្គង់ នូវសេវាកម្ម និង បច្ចេកវិទ្យាហិរញ្ញវត្ថុទំនើបៗ ដ៏មាន សុវត្ថិភាពខ្ពស់ ៕/V
