ការលើកកម្ពស់​ចំណេះដឹង​បរិស្ថាន​និង​ផ្លាស់ប្តូរ​គំនិត​សាធារណជន​ជា​រឿង​ដ៏​សំខាន់​


ដោយ​៖​ដេប៉ូ​/​ភ្នំពេញ​៖ មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងបរិស្ថាន​បានបង្ហាញ​និង​ចាត់ទុកថា​ការលើកកម្ពស់​ចំណេះដឹង​បរិស្ថាន​និង​ផ្លាស់ប្តូរ​គំនិត​សាធារណជន​ជា​ទិសដៅ​ដ៏​សំខាន់​ក្នុង​កិច្ច​គាំពារ​បរិស្ថាន ការគ្រប់គ្រង​ធនធានធម្មជាតិ ការអភិរក្ស​ជីវៈចម្រុះ និង​ការអភិវឌ្ឍ​ដោយ​ចីរភាព​។​
បញ្ជាក់​នៅក្នុង​បទ​បង្ហាញ​នៅក្នុង​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​បរិស្ថាន​ឆ្នាំ​២០២០ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២១ នៅ​ថ្ងៃទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០២០ នា​ទីស្តីការ​ក្រសួងបរិស្ថាន លោក ជួប ប៉ារីស៍ អគ្គនាយក​នៃ អគ្គនាយកដ្ឋាន​ចំណេះដឹង​និង​ព័ត៌មាន​បរិស្ថាន​(​អ​.​ច​.​ព​.​ប​) បាន​មានប្រសាសន៍ថា​អគ្គនាយកដ្ឋាន​ចំណេះដឹង​និង​ព័ត៌មាន​បរិស្ថាន មាន​បេសកកម្ម​ស្នូល​គឺ «​លើកកម្ពស់​ចំណេះដឹង​អំពី​បរិស្ថាន ដើម្បី​ផ្លាស់ប្តូរ​ផ្នត់គំនិត​សាធារណជន​ឱ្យ​ចូលរួម​ប្រតិបត្តិ​មេត្រីភាព​បរិស្ថាន​»​។

ដើម្បី​ឆ្លើយតប​នឹង​បេសកម្ម​នេះ អ​.​ច​.​ព​.​ប មាន​គោលដៅ​ស្នូល​ចំនួន​០៣ គឺ (១)​ពង្រឹង​ការរៀបចំ និង​ផ្សព្វផ្សាយ​ព័ត៌មាន​បរិស្ថាន និង​របាយការណ៍​ស្ថាន​ភាព​បរិស្ថាន (២)​លើកកម្ពស់​ការអប់រំ​បរិស្ថាន និង​ជំរុញ​ការប្រតិបត្តិ​មេត្រីភាព​បរិស្ថាន និង​(៣)​ប្រមូលផ្តុំ​ទិន្ន័យ​បរិស្ថាន និង​ធនធានធម្មជាតិ ដើម្បី​គាំទ្រ​ដល់​ការរៀបចំ​គោលនយោបាយ​។​


​នៅ​ឆ្នាំ​២០២០​នេះ ឈរលើ​បេសកកម្ម និង​គោលដៅ​របស់ខ្លួន អ​.​ច​.​ព​.​ប បាន​បំពេញការងារ និង​សម្រេចបាន​លទ្ធផល​ជា​ផ្លែផ្កា មានដូចជា ១.​ពង្រឹង​ការរៀបចំ​និង​ផ្សព្វផ្សាយ​ព័ត៌មាន​បរិស្ថាន និង​SOE ២.​លើកកម្ពស់​ការអប់រំ​បរិស្ថាន និង​ប្រតិបត្តិ​មេត្រីភាព​បរិស្ថាន ៣.​ប្រមូលផ្តុំ​ទិន្ន័យ​បរិស្ថាន និង​ធនធានធម្មជាតិ ៤.​ប្រភព​ថវិកា និង ង​.​រៀប​សិក្ខាសាលា​។​


​ក្នុង​ដំណើរ​ឆ្ពោះទៅ​សម្រេចបាន​នូវ​បេសកកម្ម និង​គោលដៅ​របស់ខ្លួន អ​.​ច​.​ព​.​ប បាន​ជួបប្រទះ​នូវ​បញ្ហា​ប្រឈម​មួយចំនួន​ផងដែរ ពាក់ព័ន្ធ​នឹង ១.​កិច្ចសហការ និង​សម្របសម្រួល ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ ២.​ធនធាន​ថ្នាក់ក្រោម​ជាតិ ៣.​សមត្ថភាព​មន្ត្រី ៤.​ចំនួន​មន្ត្រី​បច្ចេកទេស​តាម​នាយកដ្ឋាន និង​៥.​ឧបករណ៍​បច្ចេកទេស និង​សម្ភារ​។​
​នៅ​ឆ្នាំ​២០២១ អ​.​ច​.​ព​.​ប នឹង​បន្ត​អនុវត្ត និង​ដាក់ចេញ​នូវ​ទិសដៅ​ការងារ​បន្ត រួមមាន (១)​បន្ត​អនុវត្ត​សកម្មភាព​ស្របតាម​គោលដៅ និង​ផែនការ​ឆ្នាំ​២០២១ (២)​បន្ត​ពិភាក្សា​មួយអង្គ​ភាព និង​ស្ថាប័ន​ពាក់ព័ន្ធ លើ​ការងារ​អប់រំ និង​ផ្សព្វផ្សាយ​បរិស្ថាន ជាពិសេស​តាម​តំបន់​ទេសចរណ៍ធម្មជាតិ (៣)​ពង្រឹង និង​ពង្រីក​មុខងារ​របស់​នា​យក​ដ្ឋា​ន​សេវាកម្ម​ព័ត៌មាន​ភូមិសាស្ត្រ ដើម្បី​ប្រែ​ក្លាយទៅជា «​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​ព័ត៌មាន​និង​ទិន្នន័យ​បរិស្ថាន​» National Center for Environmental Data and Information Management (NCEDIM) (៤)​សិក្សា​លទ្ធភាព​ដើម្បី​រៀបចំ និង​បង្កើត «​មជ្ឈមណ្ឌល​ជាតិ​ផ្សព្វផ្សាយ​ចំណេះដឹង​បរិស្ថាន​» National Center for Environmental Knowledge Extension (NCEKE)(៥)​បន្ត​លើកកម្ពស់​ចំណេះដឹង ជូន​មន្ត្រី​ក្នុង​ការិយាល័យ​ចំណេះដឹង និង​ព័ត៌មាន​បរិស្ថាន​នៃ​មន្ទីរ​បរិស្ថាន​រាជធានី​-​ខេត្ត និង​ថ្នាក់ក្រោម​ជាតិ លើ​ការងារ​អប់រំ និង​ផ្ស​ព​ផ្សាយ​ព័ត៌មាន​បរិស្ថាន និង​(៦)​បន្ត​ពង្រឹងសមត្ថភាព​មន្ត្រី​ជំនាញ​ក្នុង​អគ្គនាយកដ្ឋាន អ​.​ច​.​ព​.​ប​។​


​ក្នុង​ពិធី​នេះដែរ លោក សាយ សំ​អាល់ រដ្ឋមន្ត្រី ក្រសួងបរិស្ថាន បានធ្វើការ​វាយតម្លៃ​ខ្ពស់​ដល់​អគ្គនាយកដ្ឋាន​ចំណេះដឹង​និង​ព័ត៌មាន​បរិស្ថាន​ដែល​បាន​ខិតខំ​ជំរុញ​កិច្ចការងារ​រហូត​ទទួលបាន​ជោគជ័យ​ដូច​សព្វថ្ងៃ​។​ជាមួយគ្នា​ឯកឧត្តម​រដ្ឋមន្ត្រី បាន​លើក​ទឺ​ក​ចិត្ត​ឱ្យ​មន្ត្រី​ពាក់ព័ន្ធ​ខិតខំ​សម្រាប់​ការចូលរួម​អភិរក្ស​និង​កិច្ចការពារបរិស្ថាន​ប​ន្ថែ​ម​ទៀត​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

លើក​ពេល​សវនាការ សំណុំរឿង​...

​ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ...

រដ្ឋបាល​រាជធានី បាន​នឹង​ក...

ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ ល...

សម្តេច​តេ​ជោ​ស្នើឱ្យ​មេធា...

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេ...

ស្ត្រី​អូ​ម៉ង់​ម្នាក់​រើស...

ប្រែ​សម្រួល : កញ្ញា​ដា​លី...