តំណាងរាស្ត្រ​កម្ពុជា និង​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ហុង​គ្រី​ពិភាក្សា​ពី​កិច្ចសហប្រតិបត្តិការ នីតិបញ្ញត្តិ​

ដោយៈ​សុផល​/​ភ្នំពេញ​៖លោក សួស យ៉ា​រ៉ា អនុប្រធាន​គណៈកម្មកា​រ​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន នៃ​រដ្ឋសភា និង​ជា​តំណាងរាស្ត្រ​មណ្ឌល ខេត្តព្រះវិហារ បាន​ជួបពិភាក្សា​ការងារ​ជាមួយ លោក ភី​ធើ ស៊ី​ចា​តូ (H.E. Mr. PÉTER Szijjártó) រដ្ឋមន្ត្រីការបរទេស និង​ពាណិជ្ជកម្ម ប្រទេស​ហុង​គ្រី នៅ​ព្រឹក​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​វិមាន​រដ្ឋសភា ខណៈ​លោក​រដ្ឋមន្ត្រី ដឹកនាំ​គណៈប្រតិភូ​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​។​

​លោក សួស យ៉ា​រ៉ា បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​លោក​រដ្ឋមន្ត្រី ភី​ធើ ស៊ី​ចា​តូ និង​គណៈប្រតិភូ​នៅ​កម្ពុជា ក្នុងខណៈដែល​ពិភពលោក​កំពុង​រាតត្បាត​ដោយ​ជំងឺ​កូ​វីដ ១៩​នោះ​។

​លោក បាន​លើកឡើងថា ទោះ​មាន​ការរីក​រាលដាល​នៃ​ជំងឺឆ្លង​កូ​វីដ​១៩​យ៉ាងណាក្តី តែ​ជំងឺ​នេះ មិនបាន​រំខាន​ដល់​ទំនាក់ទំនង​មិត្តភាព សាមគ្គីភាព​និង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ រវាង​ប្រទេស ទាំងពីរ​កម្ពុជា​-​ហុង​គ្រី​នោះឡើយ ជាពិសេស​ទំនាក់ទំនង​ដ៏​ស្អិតរ​មួ​ត​រវាង​សម្តេច​អគ្គមហាសេនា ប​តី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​ថ្នាក់ដឹកនាំ​ប្រទេស​ហុង​គ្រី​។

​ក្នុងជំនួប​ដ៏​ស្និទ្ធស្នាល​រវាង លោក សួស យ៉ា​រ៉ា និង​លោក​ភី​ធើ ស៊ី​ចា​តូ បាន​ពិភាក្សា​ផ្លាស់ប្តូរ យោបល់​គ្នា លើ​ចំណុច​សំខាន់ៗ មានការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​ស្ថាប័ន​និតិ​ប្បញ្ញត្តិ នៃ​ប្រទេស​ទាំងពីរ​កម្ពុជា​-​ហុង​គ្រី និង​កិច្ចសហប្រតិបត្តិការ​ផ្លាស់​ប្តូរ​បទពិសោធន៍​គ្នា​លើ​វិស័យ ទេសចរណ៍ ក្នុងអំឡុងពេល​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ជាដើម ៕​PC





ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

លោកស្រី អោ​ង សាន ស៊ូ​ជី​៖...

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេ...

ចាប់ផ្ដើម​សាងសង់​អគារ​សាល...

ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖...

រាវ​រកឃើញ​គ្រាប់​យុទ្ធ​ភ័...

ដោយ​: ប​.​ជ័យ / បន្ទាយមាន...

លោកនាយ​ឧត្ដមសេនីយ៍ ម៉ឹង ស...

ដោយ​: វ៉ៃ​កូ / ខេត្តស្វាយ...