ដោយៈសរិទ្ធ/ភ្នំពេញៈបុរសម្នាក់ដែលជាប់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនមានទម្ងន់ជាង៧គីឡូក្រាមនៅល្ងាចថ្ងៃទី៣ ខែវិច្ឆិកានេះបានត្រូវលោកសាយណូរ៉ាព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញសម្រេចចោទប្រកាន់រួចបញ្ជូនសំណុំរឿងនេះទៅចៅក្រមស៊ើបសួរដើម្បីចាត់ការបន្តតាមនីតិវិធី ។
បុរសរូបនេះឈ្មោះ ជា ចាន់ដារ៉ា អាយុ៣៥ឆ្នាំបានត្រូវកម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន ដោយមានការសម្របសម្រួលនីតិវិធីពីលោកសាយណូរ៉ាព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញឃាត់ខ្លួនកាលពីថ្ងៃទី១ ខែ វិច្ឆិកា ឆ្នាំ២០២០ នៅចំណុចផ្លូវ៥A បុរី លឹម ឈាងហាក់ ក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
វត្ថុតាងចាប់យកបាន រួមមាន សារធាតុញៀន ប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់៧គីឡូក្រាម៦២២ក្រាម ៕សរន
