លោក ស្តើង សុខុម ប្រាប់ក្រុមការងារឲ្យពង្រឹងរៀបចំវេទិកាសាធារណៈ​ដើម្បី​ស្វែងយល់​ពី​សុខទុក្ខ,តម្រូវការនិងដោះស្រាយបញ្ហាពលរដ្ឋបានទាន់ពេល​វេលា

​ព្រៃវែង​៖​លោក​បណ្ឌិត ស្តើង សុខុម រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញ​វ​ត្តុ​និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ស្រុក​កំចាយមារ​បាន​ជំរុញ​និង​លើកទឹកចិត្ត​ឲ្យ ក្រុមការងារ​រាជរដ្ឋាភិបាល​បន្តសកម្មភាព​ចុះ​មូលដ្ឋាន​និង​រៀបចំ​វេទិកាសាធារណៈ​ដើម្បី​ស្វែងយល់​ពី​សុខទុក្ខ តម្រូវការ​របស់​ប្រជាពលរដ្ឋនិងដោះស្រាយ​បញ្ហា​ឱ្យបាន​ទាន់ពេលវេលា ​។​ ដោយ​លោក​បានធ្វើការ​បញ្ជាក់ថា​ការចុះ​ជួប​ប្រជាពលរដ្ឋការរៀបចំ​វេទិកាសាធារណៈ​ជា​ទៀងទាត់​និង​យ៉ាងសកម្មបានធ្វើឱ្យ​រាជរដ្ឋាភិ បាល​ទទួលបាន​នូវ​ធាតុ​ចូលដែល មាន​ប្រសិទ្ធភាព​ក្នុងការ​ដាក់ចេញ​គោលនយោបាយកម្មវិធី​នយោបាយព្រមទាំង​យុទ្ធសាស្ត្រ​នានាត្រូវចំ​សភាពការណ៍​ជាក់ស្ដែងត្រូវ​នឹង​តម្រូវការ​ពិតប្រាកដរ​បស់​ប្រជាពលរដ្ឋធ្វើឱ្យ​ប្រជាពលរដ្ឋ​មានការ​ពេញចិត្ត​ហើយ​ចូលរួម​អភិវឌ្ឍន៍​ជាតិ​,​ធ្វើឱ្យ​ជីវភាព​ប្រជាពលរដ្ឋ​មាន​ភាពប្រសើរឡើង​និង​រស់ នៅក្នុង​ភាព​សុខដុម​ក្នុង​ម្លប់​នៃ​សន្តិភាពពិសេសសន្តិភាព​ផ្លូវចិត្ត ។

​លោក​បណ្ឌិត ស្តើង សុខុម បាន​មានប្រសាសន៍​នេះ​នៅក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​រយៈពេល​៩​ខែ​ឆ្នាំ​២០២០​និង កំណត់​ទិសដៅ​បន្ត​របស់​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ស្រុក​កំចាយមារ​នា​ព្រឹក​ថ្ងៃទី​២៨ ខែ តុលា ២០២០ ។ ពិធី​នេះ​ក៏មាន​ការចូលរួម​ពី​អស់លោក​លោកស្រី​ជា​អនុប្រធាន សមាជិក​និង​ក្រុមការងារ​និង​មន្ត្រីរដ្ឋបាល ស្រុក​កំចាយមារ ។​

​បន្ទាប់បី​បាន​ស្តាប់​របាយការណ៍​បូល​សរុប​ការងារ​រយៈពេល ៩ ខែ​ដែល​អាន​ដោយ​លោក សឿង សុជាតិ អភិបាលស្រុក​កំចាយមារ​រួចមក​លោក​បណ្ឌិត ស្តើង សុខុម ក៏បាន​អនុ ញ្ញាត​ឲ្យ​សមាជិក​ដែល​ចូលរួម​ក្នុង​កិច្ចប្រជុំ​អាច​លើកឡើង​នូវ​មតិយោបល់​និង​ទស្សនៈ​ពាក់ព័ន្ធ​ការអនុវត្ត​ការងារ​រយៈពេល​៩ ខែ​កន្លងមក​ដើម្បី​ប្រមូលបាន​នូវ​ធាតុ​ចូល​សម្រាប់ ការកំណត់​នៃ​ទិសដៅ​បន្ត​អនុវត្តន៍​នាពេលខាងមុខ​បន្តទៀត ។ លោក​បណ្ឌិត​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​បាន​សម្ដែង​ការពេញចិត្ត​និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ថ្នាក់ដឹកនាំ​ក្រុមការងារ​រាជរដ្ឋាភិបាល​ដែល​បាន​ចូល​កសាង​សមិទ្ធផល​លើ​គ្រប់​វិស័យ​ជូន​ប្រជាពលរដ្ឋ​និង​បាន​ឆ្លើយតប​ទា ន់ពេលវេលា​រាល់​សេចក្ដីត្រូវការ​របស់​ប្រជាជន​។

​លោក​បណ្ឌិត​ស្តើង សុខុម​ក៏បាន​ជម្រាបជូន​ដល់​អង្គប្រជុំ​អំពី​សភាពការណ៍​បច្ចុប្បន្ន​ភាព​ដែល​កំពុង​កើត​មាននៅ​កម្ពុជា ក្នុងនោះ​បញ្ហា​កូ​វីដ​១៩ បាន​បង្ក​ការលំបាក​ដល់​ប្រទេស ជាតិ និងប្រជាពលរដ្ឋ​របស់​យើង​អស់​រយៈពេល ១០ខែ​មកហើយ​វា​បាន​បំផ្លាញ​នូវ​សេដ្ឋកិច្ច បំផ្លាញ​ការងារ​របស់​ប្រជាពលរដ្ឋ បំផ្លាញ​នូវ​ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ​របស់ យើង​។​ក៏ប៉ុន្តែ​ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​យើង​ទប់ស្កាត់បាន​ការរីក​រា​ល​ដាល​នៃ​ជំងឺឆ្លង​កូ​វីដ​-១៩ ដោយ​ជោគជ័យ​ដោយ​មិន មាន​អ្នកស្លាប់​និង​មិនមាន​ការឆ្លង​ក្នុង​សហគមន៍​ទេ ។ ជាមួយនេះ​ដើម្បី​ទ្រទ្រង់​សេដ្ឋកិច្ច​និង​ជួយ​ដល់​ពលរដ្ឋ​ដែល​រងគ្រោះ​ដោ​សារ​កូ​វីដ​១៩​រាជរដ្ឋាភិបាល​ក៏បាន​ដាក់ចេញ​នូវ វិធានការ​ជា​បន្តបន្ទាប់​ដើម្បី​ជួយ​ដល់​វិស័យ​ឧស្សាហកម្ម​កាត់ដេរ​,​ស្បែកជើង​និង​វិស័យ​សេ​វ៉ា​។​ជាមួយគ្នានេះ​រាជ​ឬ​ដ្ឋា​ភិ​បាល​ក៏បាន​ជួយ​ឧ​ប​ត្ត​ម្ភ​ដល់ក​ម្មករ កម្មការិនី និយោជិត ដែល​បាត់បង់​ការងារនិង​បាន​ជួយ​ឧ​បត្ដ​ម្ភ​ដល់​គ្រួសារ​ក្រីក្រ​ដែល​រង​ផលប៉ះពាល់​ពី​ការ​រាតត្បាត​នៃ​កូ​វីដ​១៩ ​។ រាជរដ្ឋា ភិបាល​ក៏បាន​ទម្លាក់​ថវិកា​មកកាន់​ជនបទ​ដើម្បី​បង្កើត​ការ ងារ​សម្រាប់​ពលរដ្ឋ​ដែល​បាត់បង់​ការងារ​អាចធ្វើ​បាន​តាមរយៈ​ការកសាង​ផ្លូវលំ​ជនបទ ការស្តារ​ប្រឡាយទឹក និង​ការងារ​សង្គម​ជាច្រើន​ទៀត​នៅ​ជនបទ ។ ទន្ទឹមនឹង​កូ​វីដ​បាន​បំផ្លាញ​យើង​,​យើង​ក៏​ជួប​នូវ​វិបត្តិ​គ្រោះ​ជំនន់​ទឹកភ្លៀង​ដែល​បាន​វាយប្រហារ​ទៅលើ​រាជធានី​ខេត្ត​ចំនួន​២០​ក្នុងប្រទេស​កម្ពុជា​បណ្តា​ល​ឲ្យ​មាន​ប្រជាជន​ស្លាប់​និង​ប៉ះពាល់​ប្រជា​ពល រដ្ឋ​រាប់ម៉ឺន​គ្រួសារ​ខូចខាត​ទ្រព្យសម្បត្តិ​,​ផលដំណាំ​និង​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវជាតិ ផ្លូវលំ ប្រព័ន្ធធារាសាស្ត្រ​យ៉ាងធ្ងន់ធ្ងរ ។ ដោយបាន​គិតពី​សុ​វត្តិភាព​និង​អាយុជីវិត​ប្រជាពលរដ្ឋ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់ចេញ​បទបញ្ជា​ជាបន្ទាន់​ជម្លៀស​ប្រជាពលរដ្ឋ​មកកាន់​ទីទួល​សុវត្ថិភាព និង ផ្តល់ជំនួយ​ឧ​បត្ដ​ម្ភ​ទាន់ពេលវេលា ។ដោយ​ការ​ឈឺឆ្អាល​ចំពោះសុខ​ទុ​ក្ច​ប្រជាពលរដ្ឋ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ចុះទៅ​កាន់​ទីតាំង​រងគ្រោះ​ដែល​បង្កឡើង​ដោយ​ជំនន់​ទឹកភ្លៀង​ទាំងយប់ និង ចុះ​ចែក​អំណោយ​ផ្ទាល់​ដល់​បងប្អូន​ប្រជា​ពល រដ្ឋ​នៅ​រាជធានី​ភ្នំពេញ​និង​ខេត្តបន្ទាយមានជ័យ ។​ក្រៅពី​សម្តេច​តេ​ជោ ហ៊ុន សែន ថ្នាក់ដឹកនាំ​ដ៏ទៃទៀត​ក៏បាន​ចុះជួយ​អន្តរាគមន៍​នៅតាម​បណ្តា​ខេត្ត រាជធានី​ទាំង​​ ២០ ក្នុងនោះសម្តេច​ក្រឡាហោម​ស ខេង ក៏បាន​ចុះ​និង​ផ្តល់នូវ​ជំនួយ​ដល់​ក្រុមការងារ​ដើម្បី​ចុះទៅ​កាន់​តំបន់​រងគ្រោះ​ដោយ​ជំនន់ធ្វើ​អន្តរាគមន៍​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​បាន​ទាន់ពេល​វេលា។​ចំណុច​នេះ​បាន​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញថា​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​របស់​យើង​ត្រូវបាន​យកចិត្តទុកដាក់​ជាអាទិ​ភាព​ពី​ថ្នាក់ដឹកនាំ​របស់​រាជរ​ដ្ឋា​ភិ​បាល​ដែល​កើតចេញពី​គណបក្ស​ប្រជា ជន​កម្ពុជា ដែល​បានបង្ហាញ​ផងដែរ​នូវ​ឥរិយាបថ​នៃ​ការទទួលខុសត្រូវ​ទៀតផង ។

​លោក ស្តើង សុខុម ក៏បាន​ឲ្យ​ដឹង​ផងដែរ​ពាក់ព័ន្ធ​ទៅ​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​ដែល​តាម​ការព្យាករណ៍​កន្លងមក​សេដ្ឋកិច្ចកម្ពុជា​អាច​ធ្លាក់ចុះ​ប្រមាណ​-១,៩ ភាគរយ​នៅ ឆ្នាំ ២០២០ នេះ ។​ប៉ុន្តែ​បើ​ពិនិត្យ​ជាក់ស្តែង​សេដ្ឋកិច្ចកម្ពុជា​អាចមាន​ភាពល្អប្រសើរ​ជាង​ការព្យាករណ៍​។ សម្រាប់​ឆ្នាំ ២០២១ សេដ្ឋកិច្ចកម្ពុជា​អាចមាន​កំណើន​៣,៥​ភាគរយ ។​លោក​បន្តថា​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​បានអនុម័ត​ច្បាប់​ថវិកា​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២១​កាលពី​ថ្ងៃទី​២៣​តុលា ។ ក្នុង​ច្បាប់​ថវិកា​នេះ​រាជរដ្ឋាភិបាល​បានគិត​គូរ​យ៉ាង​ម៉ត់ចត់ អំពី​បញ្ហា​ដែល​ត្រូវ​ប្រឈម​នៅពេល​ខាងមុខ​ទាំង Covid-19 និង ការស្ដារ​ឡើងវិញ​នូវ​ជីវភាព​របស់​ប្រជាជន​ក្រោយ​ទឹកជំនន់​ដោយបាន​ប្រសិទ្ធ​នាម​ច្បាប់​ថវិកា​សម្រាប់​ការ​គ្រប់ គ្រង​ឆ្នាំ ២០២១ ថា​ជា​ថវិកា​ប្រយុទ្ធ​ដើម្បី​ការពារ​ប្រជាជន​រក្សា​លំនឹង​សង្គម​សេដ្ឋកិច្ច​និង​ជីវភាព​របស់​ប្រជាជន​ព្រមទាំង​តម្រង់​ឆ្ពោះទៅរក​ការ​ក្រោក​ឡើងវិញ​ក្រោយពេល​ជំងឺ Covid-19 ។អញ្ចឹង​ថវិកា​ឆ្នាំ២០២១មាន​ចរិត​ពិសេស​ត្រង់​ថា​មិនមែន​គ្រាន់តែ​ជា​ថវិកា​ធម្មតា​ទេ​ក៏ប៉ុន្តែ​ជា​ថវិកា​ប្រយុទ្ធ​ដើម្បី​ការពារ​អាយុជីវិត​រប​ស់​ប្រជាជន​ដែល​ទាក់ទង​ជា មួយ Covid-19 ដែល​ត្រូវ​បន្ត​ហើយ​អាច​នឹងមាន​គ្រោះមហន្តរាយ​ផ្សេងៗ​ទៀត ។​លោក​បាន​បន្តថា​រាជរដ្ឋាភិបាល​បានធ្វើ​វិចារណ​កម្ម​លើ​ច្បាប់​ថវិកាជាតិ​នេះ​ដោយបាន​គិតគូរ ច្បាស់លាស់​នូវ​មុខសញ្ញា​ដែល​ត្រូវ​ចាយ​និង​មុខសញ្ញា​ដែល​ត្រូវ​កាត់បន្ថយ ។ សរុបមក​វិញ​ចង់​បញ្ជាក់ថា​ការគ្រប់គ្រង​កូ​វីដ​បានល្អ ការគ្រប់គ្រង​ម៉ាក្រូសេដ្ឋកិច្ច​បានល្អ​,​ការ​គ្រប់ គ្រង​ម៉ាក្រូសេដ្ឋកិច្ច​បានល្អ​គឺ​ធ្វើ​ឲ្យ​ជីវភាព​របស់​ប្រជាពលរដ្ឋ​មិនមាន​ការប៉ះពាល់​ធ្ងន់ធ្ងរ ។

​ពាក់ព័ន្ធ​ចំណុច​វឌ្ឍនភាព​នៃ​ការរីក​ចំរ​រើ​ន​របស់​ស្រុក​កំចាយមារ​លោក​បណ្ឌិត ស្តើង សុខុម បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​របស់​ក្រុមការងារ​ទាំងអស់​ដែល​បាន​ចូលរួម​ចំ ណែ​ក​ជួយ​ដល់​សង្គមជាតិ​ទោះ​តិចក្តី ច្រើនក្តី វា​បាន​ចូលរួមចំណែក​ធ្វើ​ឲ្យ​ស្រុក​កំចាយមារ​មាន​សមិទ្ធផល​ថ្មីៗ​និង​ជីវភាព​របស់​ប្រជាពលរដ្ឋ​មាន​ភាពប្រសើរឡើង ។ ជាមួយនេះ លោក​បានធ្វើការ​កត់សំគាល់​ថា​វឌ្ឍនភាព​នេះ​គឺ​កើតឡើង​ដោយសារ​កត្តា​សុខសន្តិភាពគួប​សម​ស្មារតី​សាមគ្គី​ជាតិ ហើយ​អ្វី​ដែលជា​គុណ​តម្លៃ​មិនអាច​ខ្វះ​បាន​នោះ​គឺ​ការ​ច​ង្អុ​រ បង្ហាញ​រួមទាំង​ការបរិច្ចាគ​នូវ​ថវិកា​ជា​អំណោយ​និង​ជា​ជំនួយ​សម្រាប់​ការសាងសង់​សមិទ្ធផល​សង្គម​ជាច្រើន​នៅក្នុង​ស្រុក​កំចាយមារ​ពី​សំណាក់​សម្តេច​ក្រឡាហោម ស ខេង​ ឧ​បនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រ​សួ​មហាផ្ទៃ​និង​លោកជំទាវ​ដែលជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្តព្រៃវែង ។

​ជាក់ស្តែង​សម្តេច​ក្រឡាហោម ស ខេង បាន​កសាង​សមិទ្ធផល​សង្គម​ជាច្រើន​នៅក្នុង​ស្រុក​កំចាយមារ​រួមមាន​៖ ស្ថានីយ៍​ទឹកស្អាត​សម្តេច​ក្រឡាហោម នៅ​ឃុំ​ជា​ច​ដែល​ចំណាយ ថវិកា​អស់​ជាង ៣.០៤៤ លាន​រៀល ក្រៅពីនោះ​នៅមាន​អគារសិក្សា និង វត្ត​អា​រ៉ា​ម ផងដែរ ។​

​លោក​បណ្ឌិត ស្តើង សុខុម បាន​បើកទូលាយ​ឲ្យ​មានការ​ចោទសួរ និង ឆ្លើយតប នៅក្នុង​កិច្ចប្រជុំ​រវាង​ប្រធាន​ក្រុមការងារ​និង​សមាជិក​ចូលរួម​។​មាន​បញ្ហា​ប្រឈម​មួយចំនួន​ត្រូវ បានលើកឡើង​ដែល​ក្នុងនោះ​រួមមាន​បញ្ហា​ពលករ​ចំណាកស្រុក​ពី​ក្រៅប្រទេស​នៅតែ​បន្ត​ត្រឡប់មក​ស្រុកកំណើត​ដែលជា​ការព្រួយបារម្ភ​អំពី​ការឆ្លង​ជំងឺ​ជា​សហគមន៍​។ ជាមួយ នេះ​ដោយសារ​ចំនួន​អ្នក​ចំណាកស្រុក​វិលត្រឡប់​មក​វិញ​ច្រើន​ធ្វើ​ឲ្យ​ស្រុក​ត្រូវ​ខ្វះ​ទីតាំង​សម្រាប់ធ្វើ​ច​ត្តា​ឡី​ស​ក្ត័​រយៈពេល​១៤ ថ្ងៃ ដោយ​សាលារៀន​ត្រូវបាន​បើក​ដំណើរការ​សិស្ស ចូលរៀន​ឡើងវិញ ។ បញ្ហា​អគ្គិសនី​ពុំទាន់​មាន​គ្រប់​ភូមិ ។ ការ​ទន្ទាន​រំលោភ​ដី​សាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ នៅ​ភូមិ​ពពេល​ឃុំ ក្របៅ​និង​បញ្ហា​ទំនាស់​ដីធ្លី​នៅ​ខាងកើត ភូមិ​អញ្ចាញ ឃុំ​ក្របៅ ។​

​លោក​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​បានធ្វើ​ការណែនាំ​ឲ្យ​មន្ត្រី​ក្រុមការងារ​និង​រដ្ឋបាល​ស្រុក​ខិតខំ​ធ្វើ​ការងារ​ដោយមាន​ការឯកភាព​ផ្ទៃក្នុង​ខ្ពស់​ក្នុងការ​ដោះស្រា យ​បញ្ហា​នានាដែល​កើតមាន​នៅក្នុង​មូលដ្ឋាន​។ពាក់ព័ន្ធ​នឹង​បញ្ហាដីធ្លី​លោក​ប្រធាន​ក្រុមការងារ​សូម​ឲ្យ​រដ្ឋបាល​ស្រុក​និង​ជំនាញ​យកចិត្តទុកដាក់​ដោះស្រាយ​បញ្ហា​ឲ្យ​បានល្អ​ដោយ​ផ្អែកទៅលើទិដ្ឋភាព​ច្បា់​និង​ភាពជាក់ស្តែង ។លោក​ក៏បាន​ស្នើ​ឲ្យ​មេឃុំ​ទាំងអស់​ត្រូវតែមាន​ភាព​ច្បាស់លាស់​មុនពេល​ដែល​ចុះហត្ថលេខា​បញ្ជាក់​លើ​លិខិត​ទិញ​លក់​ដីធ្លី​និ​មួយៗ គឺ​មេឃុំ​ត្រូវដឹង​ច្បាស់​អំពី​ប្រវត្តិ​ដីធ្លី​និ​មួយៗ​ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា​ស្មុគស្មាញ​កើតឡើង​។ពាក់ព័ន្ធ​ការចូល​ទន្ទ្រាន​រំលោភ​យក​ដី​សាក​កល​វិទ្យាល័យជា ស៊ីម កំចាយមារ លោក​ប្រធាន​ក្រុម ការងារ​បាន​ផ្តល់យោបល់​ជូនទៅ​ផ្នែក​ជំនាញ​គឺ​សុរិយោដី​ស្រុក​ត្រូវខិតខំ​ដោះស្រាយ​ឲ្យ​បាន​និង​ការពារ​ឲ្យ​បាន​ដី​សាកលវិទ្យាល័យ​នេះ ព្រោះ​វា​ជា​ដី​សាធារណៈ​របស់​រដ្ឋ​មិនគួរ មក​បំពាន​នោះទេ​។​លោក​បន្ត​ដោយ​ការសោកស្តាយ​ចំពោះ​ប្រជាពលរដ្ឋ​ពិសេស​ពួក​ជនល្មើស ដែល​មិន​ខ្វល់​ពី​ប្រយោជន៍​ជាតិ ប្រយោជន៍​ប្រជាពលរដ្ឋកូនចៅ​របស់ខ្លួន​,​ខណៈដែល​ថ្នាក់ដឹកនាំ​លោក​ខំ​ចំណាយ​ថវិកា​ទិញ​ដីធ្លី​នេះ​និង​កសាង​សាកលវិទ្យាល័យ​នៅទីនេះ​ក្នុង​គោលបំណង​ចង់​ឲ្យ​កូនចៅ​របស់​យើង​ទទួលបាន​ចំណេះដឹង​។​លោក​ស្តើង​សុខុម បន្តថា​ទោះបី​អ្នក​ទាំងនោះ​អះអាងថា​ខ្លួន​បាន​អាស្រ័យ​ផល​លើដី​នេះ​លើសពី​រយៈ ៥ឆ្នាំ​មកហើយ​ក្តីក៏ប៉ុន្តែ​ដី​សាកលវិទ្យាល័យ​នេះ​មាន​ប្លង់រឹង​ត្រឹមត្រូវ​ដូចនេះ​មិន​ផ្អែកលើ​ការ អាស្រ័យ​ផល​នោះទេ ត្រូវតែ​ដោះស្រាយ​ទៅតាម​គោលការណ៍​ច្បាប់ ។​

​ជាមួយនេះ​លោក​ប្រធាន​ក្រុមការងារ​ក៏បាន ស្នើ​ឲ្យ​រដ្ឋបាល​ស្រុក​ឃុំ​ខិតខំ​លើ​ការងារ​ផ្តល់​សេ​វ៉ាស​ធារ​ណៈ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បានល្អ​និង​ទាន់ពេលវេលា​។​ពាក់ព័ន្ធ​ការបើក​សាលា ឡើងវិញ​នៅពេល​ខាងមុខ​លោក​ប្រធាន​ក្រុមការងារ​ក៏បាន​ណែនាំ​ឲ្យ​ការិយាល័យ​អប់រំ​ស្រុក​ត្រូវអនុវត្ត​ទៅតាម​វិធាន​របស់​ក្រសួងសុខាភិបាល​និង​ការណែនាំ​របស់​ក្រសួង​អប់រំ​ដោយ​ចុះ​ពិនិត្យមើល​នៅតាម​សាលារៀន​ក្នុង​មូលដ្ឋាន​ជាប្រចាំ ។ ជាមួយនេះ​ក៏ត្រូវ​តែ​បន្ត​អនុវត្ត​វិធាន​ការពារ​ជំងឺ​កូ​វីដ​១៩ បន្តទៀត​ព្រោះ​ជំងឺ​នេះ​មិនទាន់​ផុតរលត់​ទៅនោះ​ទេ ។​លោក​ក៏បាន​លើកទឹកចិត្ត​ដល់​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​កំចាយមារ​បន្តធ្វើ​សកម្មភាព​បំរើ​ប្រជាពលរដ្ឋ​បំរើ​សង្គម​បន្តទៀត ។ ពិសេស​ត្រូវខិតខំ​ជំរុញ​ប្រសិទ្ធ ភាព​ការងារ​ក្នុងការ​ត្រួតពិនិត្យ​និង​គាំទ្រ​ការអនុវត្ត​កម្មវិធី​នយោបាយ​និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​ដើម្បី​រួមគ្នា​ដោះស្រាយ​បញ្ហា​ប្រឈម​និង ជួយ​សម្រាល​ការលំបាក​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ។

​នៅ​ព្រឹក​ថ្ងៃ​ដដែល​នោះ​លោក​បណ្ឌិត ស្តើង សុខុម ក៏បាន​ប្រគល់​អំណោយ​ជា​អង្ករ​ចំនួន១០តោន​ដែលជា​អំណោយ​របស់​សម្តេច​ក្រឡា​ហោម ស ខេង និងលោកជំទាវ​ជូនទៅ​គណបក្ស​ស្រុក​កំចាយមារ​ទុក​សម្រាប់​ជួយ​ដល់​ពលរដ្ឋ​ក្រីក្រ និង គ្រួសារ​សព​ដែល​ត្រូវការ​ជំនួយ​ឧ​បត្ដ​ម្ភ​។​តម​កលោក ស្តើង សុខុម ​និង​ក្រុមការងារ​ក៏បាន​អញ្ជើញ​ទៅពិនិត្យមើល​ការវាយអគារ​ចាស់​នៃ​សាលា​មតេយ្យ​ជោ​រ៍​ក្នុង​ឃុំ​ក្របៅ ស្រុក​កំចាយមារ​ដើម្បី​សាងសង់​អគារ​ថ្មី​មួយ​ខ្នង​មាន​៦​បន្ទប់​ដែលជា​ជំនួយ​ឧបត្ថម្ភ​របស់​សម្តេច​ក្រ​ឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular