Home ព័ត៌មានជាតិ នយោបាយ លោក​ទេសាភិបាល...

លោក​ទេសាភិបាល​ធនាគារជាតិ​ទទួល​ជួប​លោក​ទូត​សិង្ហ​បុរី​ប្រចាំ​កម្ពុជា​

ដោយ​:​បញ្ញា​សាស្ត្រ​/​ភ្នំពេញ​:​កាលពី​ថ្ងៃទី​៣ ខែវិច្ឆិកា​លោក​ជា ចាន់តូ ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា បានអនុញ្ញាត​ឱ្យ លោក​Michael Tan Keng Soing ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​សិង្ហ​បុរី ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា មុនពេល​ដែល​លោក​នឹង​បញ្ចប់​អាណត្តិ​នៅ​ថ្ងៃទី​៣១ ខែធ្នូ ខាងមុខ​បន្ទាប់ពី​បាន​បំពេញបេសកកម្ម​រយៈពេល​បួន​ឆ្នាំ នៅ​កម្ពុជា​រួចមក​។

លោក​ជា ចាន់តូ ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា បានអនុញ្ញាត​ឱ្យ លោក​Michael Tan Keng Soing ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​សិង្ហ​បុរី ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា មុនពេល​ដែល​លោក​នឹង​បញ្ចប់​អាណត្តិ​

​មន្ត្រី​ក្រុមការងារ​បាន​ប្រាប់ថា​ក្នុងជំនួប​នេះ​លោក​ឯកអគ្គរដ្ឋទូត​បា​ន​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ក៏ដូចជា ធនាគារជាតិ​នៃ​កម្ពុជា​ដែល​បាន​ពង្រឹង​កិច្ច​សហ​ប្រតិ​ប​ត្តុ​ការ​ទ្វេភាគី​និង​បាន​បង្កលក្ខណៈ​អំណោយផល​ដល់​ពាណិជ្ជកម្ម​និង​ការវិនិយោគ នៃ​ប្រទេស​ទាំងពីរ​។ នៅក្នុង​វិស័យ​ធនាគារ​និង​ហិរញ្ញវត្ថុ សិង្ហ​បុរី​បង្កើន​ការវិនិយោគ​គួរឱ្យកត់សម្គាល់ ក្នុងនោះ ភាគហ៊ុន​ដែលមាន​ប្រភព​មកពី​សិង្ហ​បុរី រួមមាន នៅក្នុង​ធនាគារ ហ្វី​លី​ព ភីអិលស៊ី និង​ធនាគារ​ប្រៃសណីយ៍​កម្ពុជា ដែល​រួមចំណែក​ធ្វើឱ្យ​វិស័យ​ធនាគារ​កាន់តែ​មានការ​រីកចម្រើន​។
​ចំពោះ​ទំនាក់ទំនង​ទ្វេភាគី​រវាង​ធនាគារកណ្ដាល​ទាំងពីរ​ធនាគារជាតិ​នៃ​កម្ពុ​ជាមាន​ទំនាក់ទំនង​ល្អ​ជាមួយនឹង​អាជ្ញាធរ​រូបិយវត្ថុ​សិង្ហ​បុរី (MAS) តាមរយៈ​ការផ្លាស់ប្តូរ​ព័ត៌មាន ការបណ្តុះបណ្ដាល​ធនធាន​មនុស្ស​និង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​នានា​។ កាលពី​ឆ្នាំ​២០១៩ កន្លងទៅ ធនាគារជាតិ​នៃ​កម្ពុជា និង​អាជ្ញាធរ​រូបិយវត្ថុ​សិង្ហ​បុរី បាន​ចុះ​អនុស្សរណៈ​យោគយល់​ស្តីពី កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​លើ​វិស័យ​នវានុវត្តន៍​ហិរញ្ញវត្ថុ​ដែល​ធ្វើឡើង​ក្នុង​គោលបំណង​បង្កើតជា​ក្របខ័ណ្ឌ​សម្រាប់​កិច្ចសហប្រតិបត្តិការ​រ​វាង​ធនាគារកណ្តាល​ទាំងពីរ ដើម្បី​ជំរុញ​នវានុវត្តន៍​ហិរញ្ញវត្ថុ​ក្នុង​ទីផ្សារ របស់​សមី​ប្រទេស​។ តាមរយៈ​អនុស្សរណៈ​នេះ​ធនាគារកណ្តាល​ទាំងពីរ​អាច​ចែករំលែក​ព័ត៌មាន​ស្តីពី​និន្នាការ​និង​ការអភិវឌ្ឍ​ទីផ្សារ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ដែល​កំពុង​រីកចម្រើន ក៏ដូចជា​បទ​ប្បញ្ញត្តិ​ទាក់ទង​នឹង​នវានុវត្តន៍​នៅក្នុង​សេវាកម្ម​ហិរញ្ញវត្ថុ​។​

លោក​ជា ចាន់តូ ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា បានអនុញ្ញាត​ឱ្យ លោក​Michael Tan Keng Soing ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​សិង្ហ​បុរី ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា មុនពេល​ដែល​លោក​នឹង​បញ្ចប់​អាណត្តិ​


​លោក​ឯកអគ្គរដ្ឋទូត បាន​ថ្លែងអំណរគុណ​ដល់​ធនាគា​រ​ជាតិ​នៃ​កម្ពុជា ដែល​បាន​គាំទ្រ​ការរៀបចំ Fintech Festival នៅ​ប្រទេស​សិង្ហ​បុរី និង​បាន​អនុញ្ញាតឱ្យ​មន្ត្រីជាន់ខ្ពស់​របស់​ធនា​គារ​ជាតិ​នៃ​កម្ពុជា ធ្វើជា​វាគ្មិន តាម​ការអញ្ជើញ​របស់​សិង្ហ​បុរី ដើម្បី​ចែករំលែក​បទពិសោធន៍​របស់​កម្ពុជា​ក្នុង​វិស័យ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​។
​លោក​ឯកអគ្គរដ្ឋទូត​ក៏បាន​ចូលរួម​អបអរសាទរ​និង​បង្ហាញ​នូវ​ការគាំទ្រ​ចំពោះ​គោលនយោបាយ​លើកកម្ពស់​ការប្រើប្រាស់​ប្រាក់រៀល​របស់​រាជរដ្ឋាភិបាល​និង​ធនាគារជាតិ​នៃ​កម្ពុជា ដែល​កន្លងមក​ទទួល​បាន​ជោគជ័យ​ជា​បន្តបន្ទាប់ និង​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​គោលនយោបាយ​រូបិយវត្ថុ​នៅ​កម្ពុជា​។

​ក្នុងឱកាស​នោះ​លោក​ទេសាភិបាល បាន​ជម្រាបជូន​លោក​ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ពី​ស្ថានភាព​សេដ្ឋកិច្ច និង​វិស័យ​ធនាគារ​នៅ​កម្ពុជា​ដែល​បន្ត​មាន​ប្រតិបត្តិការ​ជា​ប្រក្រតី​និង​បានរួម​ចំណែក​ក្នុងការ​កាត់បន្ថយ​ផលប៉ះពាល់​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ មកលើ​សេដ្ឋកិច្ចកម្ពុជា ក៏ដូចជា​ការចូលរួម​គាំទ្រ​សកម្មភាព​សេដ្ឋកិច្ច​ក្នុងស្រុក​។ លោក​ទេសាភិបាល ក៏បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល​សិង្ហ​បុរី ក៏ដូចជា​អាជ្ញាធរ​រូបិយវត្ថុ​សិង្ហ​បុរី ដែល​បាន​គាំទ្រ​កម្ពុជា ក៏ដូចជា​ធនាគារជាតិ​នៃ​កម្ពុជា​ក្នុងការ​អភិវឌ្ឍ​កសាង​សមត្ថភាព​របស់​មន្ត្រី​បុគ្គលិក​ធនាគារជាតិ​នៃ​កម្ពុជា​តាមរយៈ​ការផ្តល់​អាហារូបករណ៍​និង​វគ្គ​បណ្តុះបណ្តាល​ផ្សេងៗ​ការចែករំលែក​បទពិសោធ​ក្នុង​វិស័យ​ធនាគារ​ក៏ដូចជា​បាន​សហការ​រួមចំណែក​ក្នុង​ការជំរុញ​នវានុវត្តន៍​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​។
​លោក​ទេសាភិបាល​បាន​កោតសរសើរ​ការរួម​ចំណែក​របស់លោក​ឯក​អគ្គរដ្ឋទូត​ក្នុងការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ ក៏ដូចជា​ធនាគារកណ្ដាល​ទាំងពីរ ក្នុង​រយៈពេល​ដែល​លោក​បាន​បំពេញបេសកកម្ម​នៅ​កម្ពុជា​។​លោក ទេសាភិបាល បាន​ជូនពរ​ឱ្យ លោក ឯកអគ្គរដ្ឋទូត និង​គណៈប្រតិភូ​ទទួល​ជោគជ័យ​ថែមទៀត​៕​សរន​

លោក​ជា ចាន់តូ ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា បានអនុញ្ញាត​ឱ្យ លោក​Michael Tan Keng Soing ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​សិង្ហ​បុរី ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា មុនពេល​ដែល​លោក​នឹង​បញ្ចប់​អាណត្តិ​
លោក​ជា ចាន់តូ ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា បានអនុញ្ញាត​ឱ្យ លោក​Michael Tan Keng Soing ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​សិង្ហ​បុរី ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា មុនពេល​ដែល​លោក​នឹង​បញ្ចប់​អាណត្តិ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ប្រជុំ​តាម​អន​ឡាញ និយាយ​គ...

ដោយៈ ប​.​ខុន​/​ភ្នំពេញៈ ក...

ដំណាំ​ខ្ទឹម​ឆ្នាំនេះ មាន​...

ដោយៈ ទេ​ពក​ង្រី/កំពង់ឆ្នា...

ការិយាល័យ​ឥណទាន​នៅ​កម្ពុជ...

​ដោយៈ ជា សីហៈ / ភ្នំពេញ​:...

មន្ត្រីជាន់ខ្ពស់​កម្ពុជា​...

ដោយៈ​បូព៌​ព្រឹក្ស​/​ភ្នំព...