Home ព័ត៌មានជាតិ វប្បធម៌ សកម្មភាព​វប្ប...

សកម្មភាព​វប្បធម៌​ប្រពៃណី​របស់​បងប្អូន​ជនជាតិខ្មែរ ជាមួយនឹង​ការប្រតិបត្តិ​បង្ការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩

ប្រែ​សម្រួលៈ​ប្រភព​បរទេស​
ក្នុងអំឡុងពេល​ជំងឺ​កូ​វីដ​-១៩ កំពុងមាន​ការវិវត្ត​ដ៏​ស្មុគស្មាញ បណ្ដា​ផ្នែក ស្ថាប័ន​គ្រប់លំដាប់​ថ្នាក់​នៃ​ប្រទេស វៀតណាម​យកចិត្តទុកដាក់​និង​បង្កលក្ខណៈ​ដើម្បី​បងប្អូន​ជនជាតិខ្មែរ​ប្រារព្ធ​សកម្មភាព​វប្បធម៌​នានា​ឲ្យ​បាន​សមស្រប​តាម​ប្រពៃណី​របស់​បងប្អូន​ជនជាតិខ្មែរ ប៉ុន្តែ​ត្រូវមាន​កំហិត​ដើម្បី​បង្ការ ទប់ស្កាត់​ជំងឺ​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល នៅក្នុង​មូលដ្ឋាន​។ ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​របស់​បងប្អូន​ជនជាតិខ្មែរ​ឆ្នាំ​២០២០ បាន​ប្រព្រឹត្តឡើង​ចាប់ពី​ថ្ងៃទី ១៣-១៦ ខែ មេសា (​ត្រូវ​នឹង​ថ្ងៃទី ២១ ២២ ២៣ និង ២៤ តាម​ចន្ទគតិ ) ដោយមាន​ទ្រង់ទ្រាយ​តូច ជាង​រាល់​ឆ្នាំ​ដោយសារតែ កូ​វីដ​-១៩ ក៏ប៉ុន្តែ​នៅ​រក្សាបាន​លក្ខណៈ​វប្បធម៌​ប្រពៃណី រួបរួមគ្នា​បង្ការ ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ ផងដែរ​។

សកម្មភាព​វប្បធម៌​ប្រពៃណី​របស់​បងប្អូន​ជនជាតិខ្មែរ ជាមួយនឹង​ការប្រតិបត្តិ​បង្ការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩(រូបឯកសារ)

​ពេល​បុណ្យចូលឆ្នាំថ្មី​ឈាន​មកដល់ មាមីង​បងប្អូន​ពុទ្ធបរិស័ទ​គ្រាន់តែ​សែន​នៅក្នុង​ក្រុមគ្រួសារ ,​ប្រគេន​ចង្ហាន់ ដល់​ព្រះសង្ឃ​គ្រប់​អង្គ​។​នៅឯ​វត្ត​ប្រគល់​ឲ្យ​មេ​វេន​ជា​អ្នករៀបចំ​វេន​នីមួយៗ ធ្វើ​ចង្ហាន់​ប្រគេន​ព្រះសង្ឃ​មួយថ្ងៃ មិន​ឲ្យ​បរិស័ទ​អញ្ជើញ​ទៅ​វត្ត​ប្រគេន​ចង្ហាន់​ឡើយ​។ វត្ត​បាន​រំលង​ពិធី​កិច្ច​មួយចំនួន​ដូចជា​ពូន​ភ្នំខ្សាច់ មិន​ប្រារព្ធ​សកម្មភាព​វប្បធម៌​ប្រគំ​តន្ត្រី​កីឡា​និង​ល្បែង​កម្សាន្ត​ផ្សេងៗ​។​ឯ​ពិធី​បង្សុកូល​ពុទ្ធបរិស័ទ​ទាំងឡាយ​គ្រាន់តែ​ផ្តល់ជូន​បញ្ជីរាយនាម​អ្នក​ដែល​បាត់បង់​ជីវិត​ទៅហើយ​ស​ម្រា​ប់​ប្រគេន​ព្រះសង្ឃ​ធ្វើ​ពិធី​បង្សុកូល ឧទ្ទិស​រួម ពុទ្ធបរិស័ទ​មិនចាំបាច់​អញ្ជើញ​ទៅ​វត្ត​ទេ​។​
​លោក យឿ​ង​សាខា ប្រធាន​គណៈកម្មាធិការ​រណសិរ្ស​មាតុភូមិ​វៀតណាម​ខេត្ត សុក​ត្រាំ​ង បាន​ឲ្យ​ដឹងថា ដោយមាន​ការចូលរួម​រួសរាន់​ពី​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​បាន​ទាន់ពេលវេលា រួមជាមួយ​ការ​ស្រុះចិត្ត​ស្រុះ​គំនិត​គ្នា ការជួយឧបត្ថម្ភ​រប​ស់បង​ប្អូន​ជនជាតិខ្មែរ ព្រះសង្ឃ​គ្រប់​អង្គ គណៈកម្មការ​វត្ត​គ្រប់រូប​… ខ្ញុំ​ឃើញថា​មាមីង​បងប្អូន ជនជាតិ ខ្មែរ ទទួល​អំណរ​បុណ្យចូលឆ្នាំថ្មី​មួយ​ប្រកបដោយ​កក់ក្តៅ សុវត្ថិភាព​។ ឆ្លងតាម​រយៈ​នោះ ចូលរួម ចំណែក​ជាមួយ​អាជ្ញា​ធម៌​និង​ប្រជាជន​ទូទាំងប្រទេស​អនុវត្ត​ដោយ​ជោគជ័យ​ក្នុង ការប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩” ។

សកម្មភាព​វប្បធម៌​ប្រពៃណី​របស់​បងប្អូន​ជនជាតិខ្មែរ ជាមួយនឹង​ការប្រតិបត្តិ​បង្ការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩(រូបឯកសារ)

​ដោយឡែក​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​របស់​បងប្អូន​ខ្មែរ​ឆ្នាំនេះ​បាន​ប្រព្រឹត្តិ​ឡើង ក្នុង​រយៈពេល ៣ ថ្ងៃ​គឺ​ថ្ងៃទី ១៦ ១៧ និង ១៨ ខែ កញ្ញា​។ នេះ​ជា​ពិធី​រំលឹក​ដល់​ជីដូន​ជីតា បុព្វបុរសរ​បស់បង​ប្អូន​ជនជាតិ ខ្មែរ និង​គ្រួសារ​នីមួយៗ​សុទ្ធតែ​យក​ចង្ហាន់ និង​គ្រឿងឧបភោគ បរិភោគ​ទៅ​ប្រមូលផ្តុំ​នៅ​វត្ត​។ ក្នុងអំឡុងពេល​អនុវត្ត​បង្ការ ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ ដូច​សព្វថ្ងៃនេះ បណ្តា​ស្ថាប័ន​ថ្នាក់មូលដ្ឋាន​នៅ​ខេត្ត កៀង​យ៉ាង បង្កើន​ការងារ​ផ្សព្វផ្សាយ ចលនា​ដល់​បងប្អូន​ជនជាតិ ខ្មែរ​សប្បាយ ពិធីបុណ្យ​ក៏ប៉ុន្តែ​នៅតែ​ធានា​គ្រប់​មធ្យោបាយ​បង្ការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩​។​ដើម្បី​ជៀសវាង​ស្ថានភាព​ប្រមូលផ្ដុំ​មនុស្ស​កុះករ​នៅតាម​វត្ត​ដូច​ឆ្នាំមុនៗ​វត្ត​ខ្មែរ​ទាំងអស់​នៅ​ខេត្ត​កៀង​យ៉ាង​ឆ្នាំនេះ​មិន​ចាត់តាំង​សកម្មភាព​ប្រគំ​តន្ត្រី​ឬ​លេងល្បែង​ប្រជាប្រិយ​ផ្សេងៗ​ឡើយ​។​គ្រួសារ​ពុទ្ធបរិស័ទ​នីមួយៗ​គ្រាន់តែ​ចាត់​អោយ​ម្នាក់​ទៅ​វត្ត ធ្វើ​ពិធី​កិច្ច​ប្រគេន​ចង្ហាន់​តែប៉ុណ្ណោះ រួចហើយ​រួសរាន់​ត្រឡប់មកផ្ទះ​វិញ​។​បងប្អូន​ប្តូរ​វេន​គ្នា​ទៅ​វត្ត​មិនមែន​ទៅ​តែម្តង​ទាំងអស់គ្នា​ឡើយ​ដើម្បី​ធានា​គម្លាត​ពីគ្នា រួមចំណែក​បង្ការ ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ ។
​ដោយបាន​យល់ដឹង​អំពី​កំហិត​គ្រោះថ្នាក់​និង​ងាយ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ទើប​បងប្អូន​ជនជាតិ ខ្មែរ ប្រតិបត្តិ​តាម​ការណែនាំ​ផ្សព្វផ្សាយ​របស់​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​។​ពុទ្ធបរិស័ទ​ខ្មែរ​ស្ទើរតែ​ទាំងអស់​សុទ្ធតែ​បានបញ្ជាក់​ច្បាស់​នឹង​ស្ម័គ្រចិត្ត​ភ្ញាក់រលឹក​អនុវត្ត ចាត់វិធានការ​បង្ការ ទប់ស្កាត់​ជំងឺ​ដោយ​ខ្លួនឯង​។ ទន្ទឹមនឹងនោះ​សកម្មភាព​នៃ​ពិធី​សែនដូនតា នៅ​វត្ត​ក៏ត្រូវ​ស​ង្ខែ​ប​ខ្លី ចាប់ផ្តើម​អនុវត្ត​ឆាប់រហ័ស មាន​សណ្តាប់ធ្នាប់ ជាង​ឆ្នាំមុនៗ ភាគច្រើន​ចាត់តាំងឡើង​នៅផ្ទះ មាន​ភាពកក់ក្តៅ សម្បាយ​រីករាយ​ផង ហើយ​មាន​សុវត្ថិភាព​ក្នុងការ បង្ការ ទប់ស្កាត់​ជំងឺ​កូ​វីដ -១៩ ទៀតផង​។​

សកម្មភាព​វប្បធម៌​ប្រពៃណី​របស់​បងប្អូន​ជនជាតិខ្មែរ ជាមួយនឹង​ការប្រតិបត្តិ​បង្ការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩(រូបឯកសារ)

​នៅ​ខេត្ត ហូ​វ​យ៉ាង អាជ្ញាធរខេត្ត​បាន​បង្កើត​គណៈប្រតិភូ​ជាច្រើន​ក្រុម​អញ្ជើញ​ទៅសួរសុខទុក្ខ​និង ប្រគេន ពរ ជូនពរ​ចំពោះ​ព្រះ​ភិក្ខុសង្ឃ ព្រះចៅអធិការ​វត្ត គណៈកម្មការ​វត្ត​នៅ​បណ្តា​ចំណុច​វត្ត ខ្មែរលើ​ភូមិ សាស្ត្រ​ខេត្ត​។ តំណាង​គណៈកម្មការ​វត្ត​បាន​សម្តែង​ភាព​សោមនស្ស​រីករាយ ដោយបាន​ការយកចិត្ត ទុកដាក់ គិតគូរ​របស់​ថ្នាក់ ដឹកនាំ​ខេត្ត​គ្រប់លំដាប់​ថ្នាក់​ចំពោះ​វត្ត​អារាម​និង​ជីវិត​រស់នៅរ​បស់បង​ប្អូន​ជន ជាតិ ខ្មែរ នា ពេល​កន្លងទៅ​។

​គណៈកម្មការ​វត្ត​បានបញ្ជាក់​ច្បាស់​ថា​នឹង​បន្ត​ការផ្សព្វផ្សាយ ចលនា​មាមីង​បងប្អូន​ជនជាតិខ្មែរ​នៅលើ​ភូមិសាស្ត្រ​រួម ដៃ​គ្នា​សកម្ម​ក្នុងការ​រួមវិភាគទាន​ជាមួយ​គ្រប់លំដាប់ ថ្នាក់​នៃ គណៈកម្មាធិការ​បក្ស អាជ្ញាធរ​មូលដ្ឋាន​កសាង​មាតុភូមិ សម្បូរ​សប្បាយ​។
​បច្ចុប្បន្ន​ខេត្ត​ហូ​វ​យ៉ាង មាន​ចំនួន​បងប្អូន​ជនជាតិខ្មែរ ជាង ២៦.០០០ នាក់​ដែលមាន អត្រា​ស្មើនឹង​ជាង ៣​ភាគរយ​នៃ​ចំនួន​ប្រជាជន​ទូទាំង​ខេត្ត ហើយ​មាន​វត្ត​ពុទ្ធសាសនា​និកាយ​ខ្មែរ​ចំនួន​១៥​វត្ត​។ នាបច្ចុប្បន្ន​នៅ​ខេត្ត​ហូ​វ​យ៉ាង មិនទាន់មាន​ករណី​ឆ្លង​មេរោគ​កូ​វីដ​១៩​ក៏ប៉ុន្តែ​គណៈកម្មការ​គ្រប់​វត្ត​និង​បងប្អូន​ជនជាតិខ្មែរ​នៅតែ​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​នូវ​រាល់​វិធានការ​បង្ការ ប្រយុទ្ធប្រឆាំង ជំងឺ​កូ​វីដ​១៩ ដូចជា​មិន​ធ្វើ​អាជីវកម្ម លក់ដូរ មិន​ប្រមូល​ផ្តុំគ្នា​ក្នុង​បរិវេណ​វត្ត​។ ប្រជាពលរដ្ឋ​អញ្ជើញ​មកកាន់​វត្ត​សុទ្ធតែ ពាក់​ម៉ាស​និង​លាងដៃ​កម្ចាត់​មេរោគ​មុនពេល​ចូល​វត្ត​ប្រគេន​ទេយ្យទាន​។​

សកម្មភាព​វប្បធម៌​ប្រពៃណី​របស់​បងប្អូន​ជនជាតិខ្មែរ ជាមួយនឹង​ការប្រតិបត្តិ​បង្ការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩(រូបឯកសារ)

​នៅ​ខេត្ត​សុក​ត្រាំ​ង លោក ឡេ​សឺ​ន​ហាយ អនុរដ្ឋមន្ត្រី អនុប្រធាន​គណៈកម្មាធិកា​រ​ជនជាតិ ជាមួយនឹង​ក្រុមការងារ អញ្ជើញ​មក​សួរសុខទុក្ខ ប្រគេន​ពរ​និង​ប្រគេន​ទេយ្យវត្ថុ​ចំពោះ​ព្រះតេជព្រះគុណ ព្រះ​ឧបជ្ឈា​គ្រប់​ព្រះអង្គ​ក្នុង គណៈកម្មាធិការ​នៃ​សមាគម​ព្រះសង្ឃ​ស្នេហា​ជាតិ​ខេត្ត​សុក​ត្រាំ​ង គ្រួសារ គោលនយោបាយ កម្មាភិបាល ចូលនិវត្តន៍ អ្នកមាន​កិត្យានុភាព​លេចធ្លោ​ក្នុងសង្គម​និង​កម្មាភិបាល​នៃ សាលា​មធ្យមសិក្សា​បំពេញវិជ្ជា​បាលី ណា​ម​បូ ខេត្ត សុក​ត្រាំ​ង​។​

​ព្រះ​តេជគុណ លី​មិញ​ឌឹ​ក ព្រះចៅអធិការ​វត្ត​សំរោង​នៅ​សង្កាត់​លេខ ៥ ក្រុង​សុក​ត្រាំ​ង​មាន​សង្ឃដីកា​ថា “ ដើម្បី​គិតគូរ​ដល់​ពុទ្ធ​បរិ​ស័​មក​ទទួល​អំណរ​បុណ្យចូលឆ្នាំថ្មី​នៅ​គ្រួសារ​វត្ត​បាន​កៀរគរ​អង្ករ​ចំនួន​បី​តោន​សម្រាប់​ឧបត្ថម្ភ​ដល់​ពុទ្ធបរិស័ទ​លំបាកលំបិន​អ្នក​ចាស់ជរា​គ្មាន​ទីពឹង​។​ដើម្បី​ប​ងា្ករ​ជំងឺ​កូ​វីដ​១៩​វត្ត​បាន​សហការ​ជាមួយ​អង្គការ​មហាជន​នៅ​មូលដ្ឋាន​អញ្ជើញ​ទៅ​ចែក​អំណោយ​ឲ្យ​បងប្អូន​ដល់ផ្ទះ​” ។​

អញ្ជើញ​មកកាន់​វត្ត ពាម​បួន​ថ្មី នៅ​សង្កាត់​លេខ ៤ ក្រុង សុក​ត្រាំ​ង នៅខាងមុខ​ខ្លោងទ្វារវត្ត​ក៏មាន​ដាក់ ផ្លាក​ជូនដំណឹង “​ដើម្បី​សុខភាព​សាធារណៈ​រួមគ្នា​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ បញ្ឈប់​សកម្មភាព​នៅ វត្ត​បណ្តោះ អាសន្ន​។ ព្រះ​តេជគុណ ឌិ​ញ​ហ្វា​ង​សឺ​ព្រះចៅអធិការ​វត្ត​ពាម​បួន​ថ្មី​មាន​សង្ឃដីកា​រថា​“​ក្នុង​រយៈពេល​មួយខែ​កន្លងមក​វត្ត​បាន​បញ្ឈប់​សកម្មភាព​ពិធី​ពុទ្ធកិច្ច​ផ្សេងៗ​ទន្ទឹមនឹងនោះ​ផ្សព្វផ្សាយ​ចលនា​ពុទ្ធបរិស័ទ​ប្រតិបត្តិ​យ៉ាង​ម៉ឺងម៉ាត់​តាម​ការណែនាំ​នៃ​ក្រសួងសុខាភិបាល​ក្នុង​ការងារ​បង្ការ​ទប់​ស្កាត់​ជំងឺ​កូ​វីដ​-១៩ ចាត់តាំង​ពិធីមង្គលការ ពិធី​បុណ្យសព​ទ្រង់ទ្រាយ​តូច ដោយ​មិន​ប្រមូល​ជុំគ្នា​ច្រើន​កុះករ និមន្ត​ព្រះសង្ឃ មកកាន់​គ្រួសារ ដើម្បី​ធ្វើ​ពិធី​ពុទ្ធកិច្ច ពេល​បុណ្យទាន​ក៏ត្រូវ​ពាក់​ម៉ាស់ ពាក់​ស្រោមដៃ​ផងដែរ ហើយ ក្រើនរំលឹក​គ្រួសារ នៃ​ពុទ្ធបរិស័ទ​ប្រារព្ធ​ពិធី​ទ្រង់ទ្រាយ​តូច​អោយ​សមស្រប​តាមបែប​ព្រះពុទ្ធសាសនា មិន​ប្រមូល​ផ្តុំគ្នា​កុះករ​។ បណ្តា​សកម្មភាព​ត្រៀម​រៀបចំ​បុណ្យចូលឆ្នាំថ្មី​វត្ត​បាន​អនុវត្ត​ម៉ឺងម៉ាត់​តាម​ការណែនាំ​សារាចរ​រ​បស់​សមាគម​ព្រះសង្ឃ​សាមគ្គី​ស្នេហា​ជាតិ​ខេត្ត សុក​ត្រាំ​ង ស្តីពី​ការអនុវត្ត​វិធានការ​បន្ទាន់​បង្ការ​ទ​ប់​ស្កាត់ ជំងឺ​កូ​វីដ​-១៩ ។​
​បណ្តា​សកម្មភាព​វប្បធម៌​ប្រពៃណី​និង​ពិធីបុណ្យ​ផ្សេងៗ​របស់​បងប្អូន​ជនជាតិខ្មែរ​នៅ​វៀតណាម​ឆ្នាំនេះ​មិនបាន​ចាត់តាំង​ទ្រង់ទ្រាយ​ធំ​ដូច​ឆ្នាំមុនៗ ក៏ប៉ុន្តែ នៅតែ​បាន​ប្រារព្ធ​យ៉ាង​សប្បាយរីករាយ សាមគ្គីភាព សុវត្ថិភាព​។ ទោះយ៉ាងណា មុខសញ្ញា​ជ្រុលនិយម​ប្រឆាំង​មួយចំនួន​មកពី​បរទេស​បំប្លែងការពិត​មួលបង្កាច់​គោលនយោបាយ​របស់​វៀត​ណា​ម​ចំពោះ​បងប្អូន​ជនជាតិ ខ្មែរ ផ្សព្វផ្សាយ​ព័ត៌មាន​បំផ្លើស ខុសឆ្គង​នៅ លើ​បណ្តាញ​អ៊ីនធឺណិត បំពុល​ប្រជាជន បំបែកបំបាក់ ទំនាក់ទំនង​រវាង​បណ្តា​បងប្អូន​ជនជាតិខ្មែរ បំបែកបំបាក់​ទំនាក់ទំនង​កម្ពុជា​និង​វៀតណាម មួលបង្កាច់ ថា​ជីវភាព​រស់នៅ​បងប្អូន​ជនជាតិ ខ្មែរ នៅ​វៀតណាម​មិន​រក្សាបាន​អត្តសញ្ញាណ​វប្បធម៌​របស់ខ្លួន ត្រូវបាន​រដ្ឋាភិបាល​កៀបសង្កត់​។​
​បណ្តា​សកម្មភាព​វប្បធម៌​រប​ស់បង​ប្អូន​ជនជាតិខ្មែរ​នៅ​វៀតណាម​បង្ហាញ​ច្បាស់​ថា​អាជ្ញាធរ​មូលដ្ឋាន​បាន​អភិរក្ស​និង​ពង្រីក​នូវ​អត្តសញ្ញាណ​វប្បធម៌​ប្រពៃណី​ដ៏​ល្អ​របស់​បងប្អូន​ជនជាតិខ្មែរ ចូលរួម​ជាមួយ​រដ្ឋអំណាច​វៀតណាម​បង្ការ ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ លើកកម្ពស់​ជីវភាពរ​ស់​នៅ​របស់​បងប្អូន​ជនជាតិខ្មែរ​នៅ​ប្រទេស​វៀតណាម​៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្តេច​ក្រឡាហោម ស ខេងៈ ចា...

​ដោយ​៖ ទេព មង្គល / ភ្នំពេ...

ផ្អាក​ដំណើរការ​សាលារៀន​អន...

ដោយ​:​សុផល​/​ភ្នំពេញ​: ក្...

សម័យ​ប្រឡង​ឌី​ប្លូ​មនៅ​ថ្...

​ដោយៈ​ដេប៉ូ​/​ភ្នំពេញៈ​មន...

បញ្ចូលសមាជិកបក្សជាង១០០នាក...

ដោយ:ទេពកង្រី/កំពង់ឆ្នាំង:...