Home ព័ត៌មានជាតិ នយោបាយ រដ្ឋាភិបាលជប៉...

រដ្ឋាភិបាលជប៉ុនផ្តល់គ្រឿងឥស្សរិយយសសម្រាប់សរទរដូវឆ្នាំ២០២០ ជូន បណ្ឌិតសភាចារ្យ ស៊ន សំណាង

Mony-Feat- pol- edc

ដោយៈបញ្ញាសាស្ត្រ/ភ្នំពេញៈកាលពីថ្ងៃទី៣ខែវិច្ឆិកាឆ្នាំ២០២០ទីស្តីការគណៈរដ្ឋមន្ត្រីនៃរដ្ឋាភិបាលជប៉ុនបានប្រកាសអំពីឈ្មោះអ្នកដែលត្រូវទទួលគ្រឿងឥស្សរិយយសសម្រាប់សរទរដូវឆ្នាំ២០២០ផ្តល់ជូនដល់បុគ្គលឆ្នើមដើម្បីទទួលស្គាល់ការចូលរួមចំណែករបស់បុគ្គលទាំងនេះក្នុងកិច្ចការសាធារណៈឬជាតិនិងសមិទ្ធផលដ៏លេចធ្លោរបស់បុគ្គលទាំងនេះក្នុងវិស័យផ្សេងៗទៀតនៅក្នុងសង្គម។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជានៅថ្ងៃទី៣ខែវិច្ឆិកាបានឲ្យដឹងថា បណ្ឌិតសភាចារ្យ ស៊ន សំណាង ជាអតីតប្រធាន និងសាស្ត្រាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា នឹងទទួលគ្រឿងឥស្សរិយយស “The Order of the Rising Sun, Gold Rays with Neck Ribbon” ជាការទទួលស្គាល់ការចូលរួមវិភាគទានរបស់លោក ក្នុងកិច្ចការ ជំរុញនៃការផ្លាស់ប្តូរផ្នែកសិក្សាស្រាវជ្រាវនិងការយល់ដឹងពីគ្នាទៅវិញទៅមករវាងប្រទេសជប៉ុននិងព្រះរាជាណាចក្រកម្ពុជា។

បណ្ឌិតសភាចារ្យ ស៊ន សំណាង ជាអតីតប្រធាន និងសាស្ត្រាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា (រូបថតស្ថានទូតជប៉ុន)

ប្រភពដដែលបន្តថាទាក់ទងនឹងស្ថានទូតជប៉ុន បណ្ឌិតសភាចារ្យ ស៊ន សំណាង បានចូលរួមចំណែកក្នុងការ បណ្តុះបណ្តាលមន្ត្រីការទូតរបស់ស្ថានទូតជប៉ុនដែលជាអ្នកជំនាញភាសាខ្មែរតាមរយៈការផ្តល់ឲ្យស្នាក់នៅជាមួយក្រុមគ្រួសាររបស់លោក និងឱកាសផ្សេងទៀតដើម្បីឱ្យមន្ត្រីទាំងនោះមានការយល់ដឹងកាន់តែ ស៊ីជម្រៅអំពីវប្បធម៌ និងសង្គមកម្ពុជា។
ពិធីប្រគល់គ្រឿងឥស្សរិយយស នឹងរៀបចំឡើងនៅពេលខាងមុខ៕/R

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្តេច​តេ​ជោ ហ៊ុន សែន អញ្...

​ដោយៈ​តារា​រិ​ទ្ធ​-​គ...

យុទ្ធនាការ​ «​ស្អាត​ជា​ទម...

​ដោយៈ​រ៉ា​ម៉ន​/​ភ្នំពេញៈ​...

ករណី​ពុល​ស្រា​នៅក្នុង​ស្រ...

ដោយៈ​ទេ​ពក​ង្រី​/​កំពង់ឆ្...

ស្ត្រី​មាន​ផ្ទៃពោះ​ម្នាក់...

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ ប...