Home ព័ត៌មានជាតិ សេដ្ឋកិច្ច គួរ​ដឹង​ពី​ភ្...

គួរ​ដឹង​ពី​ភ្ញៀវទេសចរ​បរទេស​មក​កម្ពុជា


ដោយៈ ជា សីហៈ​/​ភ្នំពេញៈ ភ្ញៀវទេសចរ​បរទេស​មកលេង​សរុប​នៅ​កម្ពុជា​នៅ​រយៈពេល​៩​ខែ ឆ្នាំ​២០២០ នេះ គឺ​ធ្លាក់ចុះ​៧៤,១ ភាគរយ ពោលគឺ​ថយចុះ មក​នៅត្រឹមតែ ១.២៤៧.៦៨០ នាក់​ប៉ុណ្ណោះ ។
​របាយការណ៍​ដែល​ផ្សព្វផ្សាយ​ដោយ​ក្រសួងទេសចរណ៍​បាន​ឲ្យ​ដឹងថា ទោះបីជា​ចំនួន​ភ្ញៀវទេសចរ​ថយចុះ​ជា​អតិប្បរមា​ដោយសារតែ​វិបត្តិ​កូ​វីដ​១៩ នេះ​ក៏ដោយចុះ ប៉ុន្តែ​បើ​និយាយ​អំពី​ពលរដ្ឋ​នៅលើ​ពិភពលោក ដែល​មក​កំសាន្ត​នៅ​កម្ពុជា​គឺ​ហាក់​នៅតែ​ដដែល​ទេ ពោលគឺ​នៅក្នុង​ចំណោម​ភ្ញៀវទេសចរ បរទេស​ទាំងនោះ គឺមាន​ប្រមាណ​ជា ជាង​១០០ សញ្ជាតិ ។​


​តួរ​លេខ​បាន​បង្ហាញថា គ្រប់​ជនជាតិ​ដែល​មកលេង​កំសាន្ត​នៅ​កម្ពុជា​គឺ​ថយចុះ​គ្មាន​ប្រទេស​ណា​ទាប​ជាង ៣០ ភាគរយ​ទេ ប៉ុន្តែ​មានតែ​ពលរដ្ឋ​នៅក្នុង​ប្រទេស ហ្គា​ណាមួយ​គត់​ដែល​ធ្លាក់ចុះ​ត្រឹមតែ ០,៨ ភាគរយ ។​
​ជាការ​ពិត​អ្នកទេសចរ​មកពី​ប្រទេស​នេះ​គឺ​មិន​ច្រើន​ទេ គឺ​ត្រឹមតែ ២៥៦ នាក់ ប៉ុណ្ណោះ កាលពី​ឆ្នាំ​២០១៩ ហើយ​មកដល់ ៩ ខែ នៃ​ឆ្នាំ​២០២០ គឺ​បានមក​កម្ពុជា​ប្រមាណ​ជា ២៥៤ នាក់ ដូច្នេះ​យើង​ភាគរយ​នៃ​ការ​ថយ គឺ​ត្រឹមតែ ០,៨ ភាគរយ ៕/R

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ប្រជុំ​ប្រចាំខែ​របស់​លេខា...

​ដោយ​: គូលែន / សៀមរាប​: ន...

​ប្រមុខ​រាជរដ្ឋាភិបាល​កម្...

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេ...

ក្រុមហ៊ុន ANA នឹង​បន្ត​កា...

ដោយ​: ជា​សីហៈ​/​ភ្នំពេញ​:...

ពេទ្យ​ឯកជន​ម្នាក់ ត្រូវ​ស...

​ដោយៈ ស​រិ​ទ្ធ / ស្វាយរៀង...