Home ព័ត៌មានជាតិ សេដ្ឋកិច្ច កំពត​នៅតែ​បន្...

កំពត​នៅតែ​បន្ត​រក្សាបាន​នូវ​លំហូរ​វិនិយោគ​ក្នុងស្រុក​


ដោយ​: ច្រាយ ចំណាន​/កំ​ពតៈ នៅពេលដែល​សហគ្រាស​ធុន​តូច​និង​មធ្យម (SME) ជាច្រើន​នៅ​ពាសពេញ​ប្រទេស​កម្ពុជា​កំពុង​បិទទ្វារ និង​កំពុង​ខិតខំ​ស្វះស្វែង​ដើម្បី​រក្សា​ភាព​បើកចំហរ ខេត្តកំពត​ឯណោះ​វិញ​នៅតែមាន​ភាព​វិជ្ជមាន នៅពេលដែល​ការវិនិយោគ​ក្នុងស្រុក កាន់តែ​ធ្វើឱ្យ​ទីក្រុង​ជាប់​ឆ្នេរសមុទ្រ​រីកមុខ​មាត់​។​
​លោក នី ផល្លី អនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​បាន​ថ្លែង​ឲ្យ​ដឹងថា ក្នុងអំឡុងពេល​នៃ​ការ​គ្របដណ្តប់​វិបត្តិ​ជំងឺ​រាតត្បាត វិស័យ​ទេសចរណ៍​បាន​ផ្លាស់ប្តូរ​យ៉ាងច្រើន ដោយ ភ្ញៀវទេសចរ​ភាគច្រើន កំពុង​ស្វែងរក​គោលដៅ​ទេសចរណ៍ធម្មជាតិ​។ ខេត្តកំពត​គឺ ខេត្ត​មាន​អំណោយផល​ល្អ​បំផុត​មួយ ដែលមាន​តំបន់​ផ្សងព្រេង និង​សកម្មភាព​ទេសចរណ៍​ជាច្រើន​ដែល​ត្រូវធ្វើ​កម្សាន្ត​។

កំពត​នៅតែ​បន្ត​រក្សាបាន​នូវ​លំហូរ​វិនិយោគ​ក្នុងស្រុក​


​លោក​បន្តថា​“​ដោយសារ​តែមាន​មនុស្ស​ច្រើន​កុះករ មកពី​ពាសពេញ​ប្រទេស ដូច្នេះ​វា​បាន​ផ្តល់ឱកាស ដល់​ប្រជាជន​ក្នុង​តំបន់​បើក​អាជីវកម្ម​ថ្មីៗ ដើម្បី​បំពេញតម្រូវការ​ទេសច​រណ៍​ក្នុងស្រុក​”​។​
​យោងតាម​មន្ទីរ​ទេសចរណ៍​ខេត្តកំពត​បានឱ្យដឹងថា ក្នុង​រយៈពេល​៦​ខែ​ដើមឆ្នាំ ២០២០ ខេត្តកំពត​បានទទួល​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ចំនួន​៨៣៨.០០០ នាក់​ខណៈ​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំមុន​មាន​ចំនួន​១,០៩​លាន​នាក់​។ ចំនួន​នេះ​គឺជា​ការបង្ហាញ​យ៉ាងច្បាស់​ថា ខេត្តកំពត​មិនមាន​ឧបសគ្គ​ច្រើន​ទេ បើ​ប្រៀបធៀប​ជា​មួ​គោលដៅ​ទេសចរណ៍​ផ្សេងទៀត​ដូចជា ខេត្តសៀមរាប​។​
​អាជីវកម្ម​ថ្មី​ជាច្រើន​កំពុង​រីកដុះដាល​នៅ​ជុំវិញ ក្រុង​កំពត​រាប់​ចាប់ពី​បារ ភោជនីយ ដ្ឋា​ន ផ្ទះសំណាក់ និង​សូម្បីតែ​ក្រុមហ៊ុន​ទេសចរណ៍​។ ទោះយ៉ាងណា​ការបណ្តាក់ទុន​ថ្មីៗ​ជាច្រើន​កំពុង​ផ្តោត​សំខាន់ ជាពិសេស​ទៅលើ​ទីផ្សារ​ក្នុងស្រុក ដោយសារតែ​កង្វះខាត​វិស័យ​ទេសចរណ៍​មកពី​ក្រៅប្រទេស​។ ខេត្តកំពត ហាក់ដូចជា​ប្រឆាំងនឹង​ភាពលំបាក បើ​ប្រៀបធៀប​នឹង​តំបន់​ផ្សេងទៀត នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែលមាន​អាជីវកម្ម​ជាច្រើន​កំពុង​តស៊ូ ដើម្បី​រស់​។​
​ខេត្តកំពត​បានកំណត់​ជា​គោលដៅ ទាក់ទាញ​ភ្ញៀវទេសចរ​ឱ្យបាន​រហូតដល់​២,៥ លាន​នាក់​នៅ​ឆ្នាំ​២០២៣ ព្រោះ​បច្ចុប្បន្ន​ខេត្ត​កំពុង​អភិវឌ្ឍ​ទិសដៅ​ទេសចរណ៍​ថ្មីៗ ផលិតផល​ទេសចរណ៍ និង​ហេដ្ឋារចនាសម្ព័ន្ធ​ធ្វើឱ្យ​ប្រសើរឡើង ដើម្បី​គាំទ្រ​វិស័យនេះ​កាន់​តែមាន​ភាពរឹងមាំ​៕​/R

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular