Home ព័ត៌មានជាតិ សេដ្ឋកិច្ច គម្រោង​តារា​ស...

គម្រោង​តារា​សាគរ​តម្លៃ​៤.០០០​លាន​ដុល្លារ​នៅតែ​ដំណើរការ ទោះបីជា​រង​ទណ្ឌកម្ម​ពី​អាមេរិក​


ដោយ​: ច្រាយ ចំណាន​/ភ្នំពេញៈ គំរោង​តារា​សាគរ ក្នុង​ខេត្តកោះកុង កំពុងដំណើរការ​យ៉ាង​សកម្ម ហើយ​បច្ចុប្បន្ន​ក្រុមហ៊ុន​កំពុង​សិក្សា​លើ​ផែនការអភិវឌ្ឍន៍​ដំណាក់កាល​ទី​២​ទោះបីជា​រង​ទណ្ឌកម្ម​ពី​អាមេរិក ។​
​ព្រលានយន្តហោះ​លំដាប់​អន្តរជាតិ នៃ​គម្រោង​ដ៏​ធំ​នេះ​គឺ​បាន​កំពុងតែ ដំណើរការ និង​ត្រៀម​បញ្ចប់​នៅពេល​ឆាប់ៗ​ខាងមុខនេះ ពិសេស​កំពង់ផែ​ទឹក​ជ្រៅ​ក៏បាន និង​កំពុង​ឈានទៅ​បញ្ចប់​ការស្ថាបនា រីឯ​ការកសាង​កំពង់ផែ​ទឹក​ជ្រៅ ក៏​កំពុងតែ​ដំណើការ ដើម្បី​គាំទ្រ​ដល់​ផែនការអភិវឌ្ឍន៍​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល ដែល​បាននិងកំពុង​ពង្រីក​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​ឆ្ពោះទៅ​តំបន់​នេះ ពិសេស​ការស្ថាបនា​ផ្លុ​វ​ជាតិ​លេខ​១០ ដែល​ត​ភ្ជាប់​ពី​ស្រុក​សំឡូត ខេត្តបាត់ដំបង ឆ្លងកាត់​ខេត្តពោធិសាត់ ភ្ជាប់​ទៅកាន់​ខេត្តកោះកុង​។​


​ប្រធាន​ក្រុមហ៊ុន​សាងសង់​ដ៏​ធំ​មួយ​ប្រចាំ​កម្ពុជា បាន​ថ្លែង​ឲ្យ​ដឹង​ក្នុង​លក្ខ​ខ័​ណ្ឌ​មិន​បញ្ចេញ​ឈ្មោះថា បច្ចុប្បន្ន​ក្រុមហ៊ុន​របស់លោក​បាននិងកំពុង​សិក្សា​លើ​ផែនការមេ ដើម្បី​អភិវឌ្ឍន៍​គំរោង​តារា​សាគរ ក្នុង​ខេត្តកោះកុង​នៅក្នុង​ដំណាក់កាល​ទី​២​ផងដែរ​។
​លោក​បន្តថា “​គំរោង​នេះ​មានការ​ចូលរួម​ពី​ក្រុមហ៊ុន​ដ៏​ធំ​មួយ មកពី​ទីក្រុង​ហុងកុង ដែល​ផែនការអភិវឌ្ឍន៍​តំបន់​នេះ នឹង​ប្រែក្លាយ​ខេត្តកោះកុង​ជា​តំបន់​វិស្សមកាល​ធំជាងគេ​នៅ​តំបន់​អាស៊ីអាគ្នេយ៍​”​។​


​លោក​បន្តថា “​បន្ទាប់ពី​រង​ទ័​ណ្ឌ​កម្ម​ពី​អាមេរិក ក្រុមហ៊ុន​នេះ​បាន​ប្តូរ​ឈ្មោះ ហើយ​ពួកគេ​មាន​ទុន​គ្រប់គ្រាន់ ដើម្បី​ពង្រីក​ផែនការអភិវឌ្ឍន៍ តាម​ចក្ខុវិស័យ​របស់​ពួកគេ​”​។​
​ក្រុមហ៊ុន​Tienjing Union Development Group បានទទួល​ដី​សម្បទាន​ពី​រដ្ឋាភិបាល​កម្ពុ​ជាជាង​៤០.០០០​ហិកតា ដែល​គ្របដណ្តប់​ស្រុក​តារា​សាគរ បុ​ទុម​សាគរ និង​ស្រុក​ថ្មបាំង ក្នុង​ខេត្តកោះកុង​។ គំរោង​នេះ​បានប្រកាស​ទុនវិនិយោគ​លើកដំបូង​តម្លៃ​៤.០០០​លាន​ដុល្លារ​អាមេរិក​៕​/R

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

កម្លាំង​ជលផល​ខេត្តព្រះវិហ...

​ដោយ​: សៅ​វ៉ាន់ឌី / ខេត្ត...

អ្នកនាំពាក្យៈ រដ្ឋមន្ត្រី...

​ដោយៈ មុនី​រ័ត្ន / ភ្នំពេ...

សរុប​រឿង​ពុល​ស្រាស​នៅ​កំព...

ដោយៈមុនីរ័ត្ន/ភ្នំពេញៈ​ករ...

សម្តេចនាយក​រដ្ឋមន្ត្រី​នឹ...

សម្តេចនាយក​រដ្ឋមន្ត្រី​នឹ...