Home ព័ត៌មានជាតិ សន្តិសុខ សំណុំរឿង​អតីត...

សំណុំរឿង​អតីត​ឧកញ៉ា ហូរ ចំរើន ស៊ីដាច់​ប្រាក់​គេ​នឹងត្រូវ​តុលាការ​បើកសវនាការ​នៅ​ថ្ងៃទី​០៦​ខែវិច្ឆិកា


​ដោយៈ​ស​រិ​ទ្ធ/ភ្នំពេញៈ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​លើកយក​សំណុំរឿង​អតីត​ឧកញ៉ា ហូរ ចំរើន ជាប់ចោទ​ពីបទ រំលោភ​លើ​ទំនុកចិត្ត​មក​បើកសវនាការ​ជំនុំជម្រះ​នៅ ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០២០ ខាងមុខនេះ ។​
​សវនាការ​នេះ​មាន​លោក ពេជ្រ វិជ្ជាធរ ជា​ចៅក្រម​ជំនុំជម្រះ និង​លោក សេង ហៀ​ង ជា​តំណាង​អយ្យការ​ព្រមទាំង​មានការ​ចូលរួម​ពី មេធាវី​ការពារ​ឲ្យ​ជនជាប់ចោទ ហូរ ចំរើន ចំនួន​៩​រូប ដោយ សំណុំ​រឿងនេះ​មាន​លោក គីម យុង​ជិ​ល (KIM YUNGIL )​ជនជាតិ​កូរ៉េ ជាដើម​បណ្ដឹងរដ្ឋប្បវេណី ។​
គួររំលឹកថា អតីត​ឧកញ៉ា ហូរ ចំរើន ត្រូវបាន​នគរបាល ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​នាយកដ្ឋាន​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ឃាត់ខ្លួន​កាលពី​រសៀល​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០១៨ កន្លងទៅ ពាក់ព័ន្ធ​ករណី​បាញ់បោះ​ជិត ១០​គ្រាប់​គំរាម ក្រុមគ្រួសារ ផ្អើល​សមត្ថកិច្ច​មូលដ្ឋាន កាលពី​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០១៨​នៅ​ចំណុច ផ្ទះ​វីឡា​មួយកន្លែង ស្ថិតនៅ​ភូមិ​ព្រៃ​ស សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។​
​សំណុំរឿង​នោះ​ត្រូវបាន​តុលាការ​ផ្ដន្ទាទោស​លោក ហូរ ចំរើន ដាក់ពន្ធនាគារ​១៨ ខែ ។​ស្ថិតក្នុង​ការឃុំខ្លួន​លើ​បណ្តឹង​១​នេះ លោក ហូរ ចំរើន បាន​រង​នូវ​បណ្តឹង​របស់​ក្រុមហ៊ុន​ចិន​និង​កូរ៉េ ចំនួន​៣​ទៀត បាន​ប្ដឹង​មក​តុលាការ​ពាក់ព័ន្ធ​និង​បទ រំលោភ​លើ​ទំនុកចិត្ត និង​បទ​ឆបោក ដែលមាន​ទឹកប្រាក់​ច្រើន រយ​លាន​ដុល្លារ ដែលមាន​រឿង​ខ្លះ​តុលាការ​បាន​កាត់ទោស​រួច​ហើយ និង​រឿង​ខ្លះ តុលាការ​មិនទាន់​បើកសវនាការ​ជំនុំជម្រះ​នៅឡើយ​ទេ ។​
តែ​ទោះជា​យ៉ាងណាក្តី លោក ហូរ ចំរើន ត្រូវបាន​តុលាការ​កំពូល​សម្រេច​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​វិញ​ហើយ ។ ការដោះលែង​នោះ​ត្រូវបាន​អនុរក្ស​ពន្ធនាគារ​ប៉េ​ហ្ស៊ី យក​ដីកា​ទៅកាន់​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​.​សូ​វៀត ដើម្បី​ដោះលែង​នាពេល​ព្រលប់​ថ្ងៃទី​២៨​ខែតុលា​ឆ្នាំ​២០២០​កន្លងទៅ ៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ឥណ្ឌូនេស៊ី​រាយការណ៍​ករណី​...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

ក្រសួងសុខាភិបាល​បានបង្ហាញ...

​ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំ...

ការ​អ៊ុត​កៅស៊ូ​លើផ្លូវ​៣៤...

​ដោយៈ​ប​.​ខុន​/​ភ្នំព...

ប៉ូលិស​ហ្វីលីពីន​គំរាម​យក...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...