Home ព័ត៌មានជាតិ សេដ្ឋកិច្ច ​គ្រោង​ដុត​កម...

​គ្រោង​ដុត​កម្ទេច​ឱសថ​ខុសច្បាប់ និង ផលិតផល ក្លែង ក្លែងក្លាយ​ទូទៅ​ជាង​៥០០ តោន


ដោយ​:​រ៉ា​ម៉ន​/​ភ្នំពេញ​: គណៈកម្មាធិការ ប្រយុទ្ធ ប្រឆាំង ផលិតផល ក្លែងក្លាយ នឹង ដុត កម្ទេច ឱសថ ខុសច្បាប់ ចំនួន ៧.៧ តោន និង ផលិតផល ក្លែង ក្លែងក្លាយ ទូទៅ ចំនួន ៥៣៣ តោន​។ សរុប រួម ចំនួន ៥៤០.៧ តោន​។​ផលិតផល​ទាំងនេះ ត្រូវ​កម្លាំង​សមត្ថកិច្ច ចម្រុះ នៃ​គណៈកម្មាធិការ បាន បង្ក្រាប និង រឹបអូស បាន នាពេល កន្លងមក​។​ពិធី​កម្ទេច​នឹង​ប្រព្រឹត្តិ​ធ្វើ នៅ ថ្ងៃ​ព្រហស្បតិ៍ ទី ៥ ខែវិច្ឆិកា ។

​គ្រោង​ដុត​កម្ទេច​ឱសថ​ខុសច្បាប់ និង ផលិតផល ក្លែង ក្លែងក្លាយ​ទូទៅ​ជាង​៥០០ តោន


​យោងតាម​សេចក្ដីប្រកាស ព័ត៌មាន របស់ គណៈកម្មាធិការ ប្រយុទ្ធប្រឆាំង ផលិតផល ក្លែងក្លាយ ( គ . ប . ផ . ក ) សូម ជម្រាបជូន ដល់ សាធារណជន និង សារព័ត៌មាន ជាតិ អន្តរជាតិ ទាំងអស់ មេត្តា ជ្រាបថាៈ គ . ប . ផ . ក នឹង រៀបចំ ពិធី កម្ទេច ឱសថ ខុសច្បាប់ ចំនួន ៧.៧ តោន និង ផលិតផល ក្លែង ក្លែងក្លាយ ទូទៅ ចំនួន ៥៣៣ តោន សរុប រួម ចំនួន ៥៤០.៧ តោន ដែល កម្លាំង សមត្ថកិច្ច ចម្រុះ នៃ គណៈកម្មាធិការ បាន បង្ក្រាប និង រឹបអូស បាន នាពេល កន្លងមក ដែល នឹង ប្រារព្ធ ពិធី កម្ទេច នៅ ថ្ងៃ ព្រហស្បតិ៍ ទី ៥ ខែវិច្ឆិកា ឆ្នាំ ២០២០ វេលា ម៉ោង ៨:៣០ ព្រឹក នៅ បរិវេណ ទីលាន ចាក់សំរាម ដង្កោ ស្ថិតនៅ សង្កាត់ ដង្កោ ខណ្ឌដង្កោ រាជធានី ភ្នំពេញ ( ផ្លូវ ចូល ជាប់ នឹង សាលាសង្កាត់ ជើងឯក ) ។

តាម​គម្រោង​ដែល​គ្រោងទុក​ពិធី នេះ​នឹង​ដំណើរ ក្រោម អធិបតីភាព លោក ឃួ ង ស្រេង អភិបាល រាជធានី ភ្នំពេញ និង លោក កើត រិ ទ្ធ រដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ និង មានការ អញ្ជើញ ចូលរួម ពី សំណាក់ ថ្នាក់ដឹកនាំ តំណាង ក្រសួង ស្ថាប័ន ពាក់ព័ន្ធ អង្គទូត នានា អាជ្ញាធរ ដែនដី មន្ត្រីរាជការ និង វិស័យ ឯកជន ជាច្រើន​នាក់ ៕​/R

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ឃាត់ខ្លួន​យុវជន​ម្នាក់ ជា...

​ដោយៈ អង្គា​រ៍​ហេង / ភ្នំ...

​គ្រោង​ជ្រើសរើស​ទីតាំង​ខ្...

​ដោយៈ​ភ្នំ​ស្វាយ / បន្ទាយ...

​បុរាណ​ដ្ឋា​ន​អូរ​កី​ក្នុ...

​ដោយៈ ភ្នំ​ស្វាយ / កោះកុង...

​ត្រីមាស​ទី​បីៈ​រោងចក្រ​ច...

ដោយ​: ពៅ​និមល​/​ភ្នំពេញ​:...