ដោយៈប.ខុន/ភ្នំពេញៈចំនួនអ្នកធ្វើអាជីវកម្មនេសាទត្រីតាមគន្លងដាយក្នុងដងទន្លេសាបនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញបានកើនឡើងដល់១០នាក់បន្ទាប់ពីទឹកទន្លេបានងើបឡើងខ្ពស់បន្តិចនៅចុងរដូវវស្សាធ្វើឱ្យប្រជានេសាទមានសង្ឃឹមថាអាចនឹង ចាប់បានត្រីខ្លះនៅក្នុងរដូវត្រីប្រហុកផ្អកខាងមុខ។ នេះបើតាមការបញ្ជាក់របស់លោក ងិន ឌី នាយខណ្ឌរដ្ឋបាលជលផលប្រាប់ឱ្យរស្មីកម្ពុជាកាលពីល្ងាចថ្ងៃទី៣ខែវិច្ឆិ កាឆ្នាំ២០២០។

លោកនាយខណ្ឌរដ្ឋបាលជលផលបានបញ្ជាក់ថានៅក្នុងការប្រកាសដាក់ឱ្យដេញថ្លៃធ្វើអាជីវកម្មនេសាទតាមគន្លងដាយត្រីសម្រាប់ឆ្នាំ២០២០-២០២១និងឆ្នាំ២០២១-២០២២ទាំងលើកទី១និងលើកទី២កន្លងទៅមានអ្នកដេញថ្លៃយកកន្លង ដាយត្រីមួយនៅក្នុងចំណោមគន្លងដាយចំនួន២២។ក្រោយមករដ្ឋបាលជលផលបានរកអ្នកជួលបានចំនួនបីគន្លងដាយទៀត។

លោកងិន ឌី ឱ្យដឹងទៀតថាមូលហេតុគ្មានអ្នកដេញថ្លៃនិងអ្នកជួលគន្លងដាយត្រីនេះដោយសារទឹកទន្លេឡើង យឺតពេកនិងមានកម្ពស់ទាបមិនបានហូរចូលតាមព្រែកនិងមិនមានទឹកលិចវាលទំនាបសូម្បីតែបឹងទន្លេសាបក៏មានទឹកតិចបំផុតដល់ពេលជាងពាក់កណ្តាលរដូវវស្សាទៅហើយរហូតមកដល់ចុងរដូវវស្សាទើបមានទឹកងើបឡើងខ្ពស់បន្តិចធ្វើឱ្យអ្នកធ្លាប់ធ្វើអាជីវកម្មនេសាទចំនួន ៦នាក់ដែល មិនបានដេញថ្លៃនិងមិនបានជួលគន្លងដាយកន្លងដាយពីដើមទីបាន ដាក់ពាក្យស្នើសុំជួលគន្លងដាយដែល នៅសល់ហើយបានការយល់ ព្រមពី ក្រសួងកសិកម្ម រុក្ខាប្រមាញ់និង នេសាទ៕/R
