Home ព័ត៌មានជាតិ សេដ្ឋកិច្ច ក្រសួងទេសចរណ៍...

ក្រសួងទេសចរណ៍​រៀបចំ​សិក្ខាសាលា​ស្តី”​ពី​វឌ្ឍនភាព និង​ប្រសិទ្ធភាព​ក្នុងការ​អនុវត្ត​គោលនយោបាយ​ជាតិ​លើ​វិស័យ​ទេសចរណ៍​ប្រកបដោយ​និរន្តរភាព​”


ដោយៈ ជា សីហៈ​/​កំពត: ក្រសួងទេសចរណ៍​បាន​បើក សិក្ខាសាលា​ស្តីពី “​វឌ្ឍនភាព និង​ប្រសិទ្ធភាព​ក្នុងការ​អនុវត្ត​គោលនយោបាយ​ជាតិ​លើ​វិស័យ​ទេសចរណ៍​ប្រកបដោយ​និរន្តរភាព​” រយៈពេល​ពីរ​ថ្ងៃ​ក្រោម​អធិបតីភាព លោក កើត ពុទ្ធ​វ​រី អនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង​លោក នៃ គង់ អភិបាលរង​ខេត្តកំពត​។​
​សិក្ខាសាលា​នេះ​ត្រូវបាន​រៀបចំឡើង​រយៈពេល​២​ថ្ងៃ​ពីថ្ងៃ​ទី ០២ ដល់ ០៣ ខែ វិច្ឆិការ ក្រោម​កិច្ចសហការ​រវាង​នាយកដ្ឋាន​សិក្សា​ស្រាវជ្រាវ និង​គោលនយោបាយ​ទេសចរណ៍ និង​មន្ទីរ​ទេសចរណ៍​ខេត្តកំពត ក្នុង​គោលបំណង​ផ្សព្វផ្សាយ និង​ជំរុញ​ការអនុវត្ត​គោលនយោបាយ​ជាតិ​លើ​វិស័យ​ទេសចរណ៍ ជាពិសេស​ក្នុង​បរិបទ​កូ​វីដ​-១៩ អោយ​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់ ដែលមាន​ការចូលរួម​ពី​ស្ថាប័ន​មន្ទីរ​ពាក់ព័ន្ធ សហគមន៍​ទេសចរណ៍ ប្រតិបត្តិ​ករ​ទេសចរណ៍ សាស្ត្រាចារ្យ និស្សិត​សរុប​ចំនួន ១៥០​នាក់​។​

ក្រសួងទេសចរណ៍​រៀបចំ​សិក្ខាសាលា​ស្តីពី​វឌ្ឍនភាព និង​ប្រសិទ្ធភាព​ក្នុងការ​អនុវត្ត​គោលនយោបាយ​ជាតិ​លើ​វិស័យ​ទេសចរណ៍​ប្រកបដោយ​និរន្តរភាព​”


​តាមរយៈ​សិក្ខាសាលា វាគ្មិន​ក៏បាន​សំណូមពរ​ទៅដល់​ប្រតិបត្តិ​ករ​ទេសចរណ៍ និង​ភាគី​ពាក់ព័ន្ធ​វិស័យ​ទេសចរណ៍​ទាំងអស់ សូម​បន្ត​អនុវត្តន៍​វិធាន​សុវត្ថិភាព​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ឲ្យ​ខ្ជាប់ខ្ជួន ដើម្បី​ទប់​ស្តា​ត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ និង​ត្រូវ​ប្រែក្លាយ​វិបត្តិ​នេះ​អោយទៅជា​ឱកាស​ក្នុងការ​អភិវឌ្ឍ​ទេសចរណ៍​កម្ពុជា​អោយ​កាន់តែ​សម្បូរបែប​។
​ដើម្បី​ចូលរួម​អភិរក្ស​ដើម​កោង​កាង ក៏ដូចជា​ការពារ​បរិ​ស្ថាន​ដែលជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​អេកូ​ទេសចរណ៍ និង​សហគមន៍​ទេសចរណ៍ សិក្ខាកាម​បាន​ចូលរួម​ការដាំ​ដើម​កោង​កាង​ជា​អនុស្សាវរីយ៍​នៅ​សហគមន៍​ត្រពាំង​សង្កែ​ផងដែរ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

CL រាត្រី​ថ្ងៃ​អង្គារ ៖ P...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

ដាក់លក់​ឈើ​ដូច​ផ្សារ​ត្រី...

ដោយៈ សុខុម / ស្ទឹងត្រែង​:...

គ្រូពេទ្យនឹងចុះទៅយកវត្ថុស...

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញ...