Home ព័ត៌មានជាតិ សង្គម សាលា​ម្ហូប​អា...

សាលា​ម្ហូប​អាហារ​កម្ពុជា​បាន​បើក​ដំណើរការ​វិញ​ហើយ


ដោយៈ ជា សីហៈ​/​ភ្នំពេញៈ សាលា​ម្ហូបអាហារ​កម្ពុជា (ACAC) ដែល​បាន​បិទ​ដោយសារតែ​ការបារម្ភ​អំពី​ការរីក​រាលដាល​នៃ​មេរោគ​កូ​វីដ ១៩ នៅពេលនេះ​កំពុងតែ​ដំណើរការ​ឡើងវិញ ។
​នៅក្នុងពេល​បើក​ដំណើរការ​ឡើងវិញ​នេះ ប្រតិភូ​ក្រសួងទេសចរណ៍ បាន​ចុះ​ត្រួតពិនិត្យ​ការបើក​ដំណើរការ​ឡើងវិញ នូវ​សាលា​នេះ​រួចរាល់​ហើយ​កាលពីដើម​ខែវិច្ឆិកា​រក​ន្ល​ង​ទៅ ។​

សាលា​ម្ហូប​អាហារ​កម្ពុជា​បាន​បើក​ដំណើរការ​វិញ​ហើយ


លោក ប៉ាក់ សុខុម រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ បាន​ដឹកនាំ​មន្ត្រី​ជំនាញ​នៃ​នាយកដ្ឋាន​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍ ចុះ​ទស្សនកិច្ច​នៅ​សាលា​ម្ហូបអាហារ​កម្ពុជា ដើម្បី​ពិនិត្យមើល​ការបើក​ដំណើរការ​ឡើងវិញ និង​ការអនុវត្ត​វិធាន​សុវត្ថិភាព​នានា​ដែល​ក្រសួង​ទេសចរ​ណ័​បាន​ណែនាំ​ដល់​សាលា​។
​តាម​ការចុះពិនិត្យ​ជាក់ស្តែង ប្រតិភូ​បាន​ពិនិត្យឃើញថា​សាលា​បាន​អនុវត្ត​វិធាន​សុវត្ថិភាព​បានល្អ ដោយ​មុនពេល​ចូលក្នុង​សាលា គឺមាន​ការ​វាស់​កំដៅ និង​បាញ់​អាល់កុល​សម្លាប់​មេរោគ​ជាមុន សិស្ស​ពាក់​ម៉ាស់ និង​របាំងមុខ​គ្រប់ៗ​គ្នា ហើយ​ការរក្សា​គម្លាត​សុវត្ថិភាព​ក្នុង​ថ្នាក់រៀន​បានល្អ​៕​/R

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular