​មិនធម្មតា​មែន​!​រយៈពេល​បី​ថ្ងៃ​ខេត្តកំពង់ឆ្នាំង​ទាញ​ភ្ញៀវ​ទេសចរណ៍​បាន​ជាង​១៥​ម៉ឺន​នាក់​

2482
ចែករម្លែក
  • 177
    Shares

​ដោយ​៖​សន សក្តា​/​កំពង់ឆ្នាំង​៖​របាយការណ៍​ក្រសួងទេសចរណ៍ បាន​បង្ហាញថា អំឡុង​បុណ្យចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៤ ដល់​១៦ ខែមេសា ឆ្នាំ​២០១៨​មាន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ប្រមាណ​ជាង​១៥​ម៉ឺន​នាក់ បាន​ដើរ​កម្សាន្ត ទៅកាន់​តំបន់​ទេសចរ​នានា ក្នុង​ខេត្តកំពង់ឆ្នាំង​។ ក្នុងនោះ ភ្ញៀវទេសចរ​ជាតិ ១៥២.៨០២​នាក់ និង​ភ្ញៀវទេសចរ​អន្តរជាតិ ៩០៦​នាក់​។​

​លោក យិន សា​វ៉េ​ន អភិបាលក្រុង​កំពង់ឆ្នាំង បានឱ្យដឹងថា ព្រឹត្តិការណ៍​សង្ក្រាន្ត​កំពង់ឆ្នាំង រយៈពេល​៣​ថ្ងៃ​ចាប់ពី​ថ្ងៃទី​១៤​ដល់​១៦ មេសា ២០១៨ គឺ​សភាពការណ៍​ទូទៅ​នៅ​ក្រុង​កំពង់ឆ្នាំង មាន​ស្ថានភាព​ល្អប្រសើរ ជាពិសេស​ការងារ​សន្តិ​សុខ និង​សណ្តាប់ធ្នាប់ ដូចជា អំពើ​លួច​ឆក់​ប្លន់ និង​លូក​ហោប៉ៅ​យកលុយ​ជាដើម​។ និយាយ​ជារួម​មិនមាន​បញ្ហា​អ្វី​កើតឡើង​គួរឱ្យកត់សម្គាល់​នោះទេ​គឺមាន​តែ​ការចូលរួម​កម្សាន្ត​សប្បាយ​របស់​មហាជន​មានការ​កើនឡើង​ប្រកបដោយ​ស្នាមញញឹម និង​មាន​ភាព​រីករាយ​៕S/

​មិនធម្មតា​មែន​!​រយៈពេល​បី​ថ្ងៃ​ខេត្តកំពង់ឆ្នាំង​ទាញ​ភ្ញៀវ​ទេសចរណ៍​បាន​ជាង​១៥​ម៉ឺន​នាក់​

ទីតាំងផ្សាយពាណិជ្ជកម្ម