Home ព័ត៌មានជាតិ សង្គម ត្រឹម​ម៉ោង​៧​...

ត្រឹម​ម៉ោង​៧​ព្រឹក​នេះ មិនមាន​ករណី​វិជ្ជមាន​វីរុស​កូ​វីដ​-១៩​ថ្មី និង​មិនមាន​ករណី​ជាសះស្បើយ​

ដោយៈ​វិវឌ្ឍន៍​/​ភ្នំពេញៈយោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួងសុខាភិបាល​ស្តីអំពី​ស្ថានភាព​ជម្ងឺ​កូ​វីដ​-១៩ នៅ​កម្ពុជា បានឱ្យដឹងថា គិត​ត្រឹម​ម៉ោង​៧​ព្រឹក ថ្ងៃទី​០៤ វិច្ឆិកា​នេះ មិនមាន​ករណី​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ថ្មី និង​មិនមាន​ករណី​ជាសះស្បើយ​ទេ​។
​សូមបញ្ជាក់ថា នៅ​កម្ពុជា​អ្នកមាន​វីរុស​កូ​វីដ -១៩ មាន​ចំនួន​សរុប ២៩២​នាក់ (​ស្រី្ត ៦០​នាក់ និង​បុរស ២៣២​នាក់ ) ។ ចំនួន​អ្នក​ព្យាបាល ជាសះស្បើយ​សរុប​ទូទាំងប្រទេស មាន​ចំនួន ២៨៣​នាក់ (​ស្មើនឹង ៩៦,៩២%​ធៀប​នឹង​ចំនួន​អ្នកមាន​វីរុស​កូ​វីដ​-១៩​ទាំងអស់​) នៅក្នុង​ចំនួន​នេះ​មាន​ស្រី ៥៧​នាក់ និង​បុរស ២២៦​នាក់​។ អ្នក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត រាជធានី​ភ្នំពេញ ចំនួន ០៩​នាក់ (​បុរស​ជនជាតិ​ខ្មែរ ០៤​នាក់ ស្ត្រីជន​ជាតិខ្មែរ ០២​នាក់ បុរស​ជនជាតិ​ប៉ូឡូញ ០១​នាក់ បុរស​ជនជាតិ​បារាំង ០១​នាក់ និង​ស្ត្រី​ជនជាតិ​បារាំង ០១​នាក់​) ។​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular