អា​រ៉ាប៊ី សាអូឌីត​សុំ​បញ្ជូន​ទ័ព​ទៅកាន់​ស៊ី​រី​

1305
ចែករម្លែក

​លោក Adel al-Jubeir​រដ្ឋមន្ត្រីការបរទេស​អា​រ៉ាប៊ីសាអូឌីត បាន​អះអាង​ឡើង​វិញ​កាលពី​ថ្ងៃ​អង្គារ​ទី​១៧​មេសា អំពី​បំណង​របស់​ប្រទេស​របស់​លោក ក្នុងការ​បញ្ជូន​ទ័ព​ទៅ​​កាន់​ប្រទេស​ស៊ី​រី ជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ដែល​ដឹកនាំ​ដោយ​អាមេរិក​ដើម្បី​ស្ថិរភាព​ប្រទេស ដែល​ហែកហួរ​ដោយ​ជម្លោះ​នេះ​។​

​លោក Adel al-Jubeir បាន​និយាយ​នៅ​សន្និសីទ្ធកាសែត​មួយ​នៅ​ទីក្រុង​រី​យ៉ាដ ជាមួយ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក Antonio Guterres​ថា ” ​យើង​កំពុងស្ថិត​នៅ​ក្នុង​ការពិភាក្សា​ជាមួយ​សហរដ្ឋអាមេរិក ហើយ​យើង​បាន​ធ្វើ​ជំនួប​ពិភាក្សា​ជា​ច្រើន ចាប់​តាំងពី​ការចាប់ផ្តើម​នៃ​វិបត្តិ​ស៊ី​រី (​ក្នុង​ឆ្នាំ​២០១១) អំពី​ការ​​បញ្ជូន​កងកម្លាំង​ទៅ​ស៊ី​រី ” ។​

​ការអត្ថាធិប្បាយ​នេះ​គឺ​ឆ្លើយតប​ទៅ​នឹង​របាយការណ៍​របស់​កាសែត Wall Street Journal កាលពី​ថ្ងៃ​ចន្ទ ដែលថា រដ្ឋការ​របស់​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ ​កំពុង​ព្យាយាម​ប្រមូលផ្តុំ​កងកម្លាំង​អារ៉ាប់​រាប់ ដោយ​រូ​ម​បញ្ចូល​ទាំង​កងទ័ព​មក ពី​អារ៉ាប់ប៊ីសាអូឌីត​និង អេ​មីរ៉ា​ត​អា​រ៉ាប់រួម​ដើម្បី​ជំនួស​កង​កងទ័ព​អាមេរិក​នៅ​ប្រទេស​ស៊ី​រី​។​

​របាយការណ៍​នេះ​ធ្វើឡើង​បន្ទាប់​ពី​ការវាយប្រហារ​កាលពី​ចុង​សប្ដាហ៍​ដោយ​សហរដ្ឋអាមេរិក អង់គ្លេស​និង​បារាំង​ប្រឆាំង​រដ្ឋាភិបាល​របស់ មេដឹកនាំ​ស៊ី​រី លោក Bashar al-Assad ដោយ​តម្រង់​គោល​វាយប្រហារ​ទៅលើ​ទីតាំង​ដែល​ពួកគេ​និយាយថា​មាន​ការជាប់​ទាក់​ទៅ​នឹង​កម្មវិធី​អាវុធ​គីមី​របស់​រដ្ឋ​។​

​លោក Adel al-Jubeir​បាន​សង្កត់ធ្ងន់ថា សំណើ​បញ្ជូន​កងទ័ព​របស់​ខ្លួន​ដែលជា ផ្នែក​មួយ​នៃ​សម្ព័ន្ធមិត្ត​អន្តរជាតិ​ធំ​ទូលាយ​ជាង​មុន​នេះ គឺ​មិនមែន​ជា​” រឿង​ថ្មី​ទេ​”​។​

​លោក​បាន​និយាយថា “​យើង​បាន​ស្នើសុំ​ទៅ​រដ្ឋបាល​របស់​លោក​អូ​បា​ម៉ា មុន​នេះ​ថា ប្រសិនបើ​សហរដ្ឋអាមេរិក​បញ្ជូន កងកម្លាំង​ហើយ​បន្ទាប់​មក​អា​រ៉ាប៊ីសាអូឌីត​នឹង​ពិ​​ចារណា​ជាមួយ​ប្រទេស​ដទៃ​ទៀត​ក្នុងការ​បញ្ជូន​កងកម្លាំង​ជា​ផ្នែក​មួយ​នៃ​កងកម្លាំង​នេះ​” ។​

​មុនពេល​ការ​ធ្វើ​ការវាយប្រហា​រកា​លពី​ចុង​សប្តាហ៍​មុន​នោះ ព្រះអង្គម្ចាស់​អា​រ៉ាប៊ីសាអូឌីត Mohammed bin Salman បានបង្ហាញ​ថា ប្រទេស​អា​រ៉ាប៊ីសាអូឌីត នឹង​គាំទ្រ​ស​​កម្ម​ភាព​កងទ័ព​អន្តរជាតិ​នៅ​ប្រទេស​ស៊ី​រី​៕

ដោយ៖សុខា/SN

ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត Mohammed bin Salman
បានបង្ហាញថា ប្រទេសអារ៉ាប៊ីសាអូឌីត នឹងគាំទ្រសកម្មភាពកងទ័ពអន្តរជាតិនៅប្រទេសស៊ីរី

ទីតាំងផ្សាយពាណិជ្ជកម្ម