Home ព័ត៌មានជាតិ សន្តិសុខ ​បើករថយន្ត​លឿ...

​បើករថយន្ត​លឿន ទៅបុក​រូបសំណាក បណ្តាល​ឲ្យ​បាក់ និង​ក្រឡាប់​រថយន្ត របួសធ្ងន់​ស្រាល បីនាក់​


ដោយៈ​ចាន់តូ / ភ្នំពេញៈ យុវជន​ម្នាក់ រងរបួស​ធ្ងន់ និង​យុវជន ពីរ​នាក់​ទៀត រងរបួស​ស្រាល បន្ទាប់ពី​បើករថយន្ត មួយគ្រឿង យ៉ាង​លឿន ទៅបុក​រូបចម្លាក់​ព្រះ ដែល​ដាក់​នៅលើ​ចិញ្ចើមផ្លូវ បណ្តាល​ឲ្យ​បាក់​រូប​ព្រះ អស់​ជាច្រើន​អង្គ ហើយ​រថយន្ត​ក្រឡាប់ ជាច្រើន​ជុំ រង​ការខូចខាត​យ៉ាងដំណំ នៅវេលា​ម៉ោង ១១ និង ១០ នាទី​យប់ ថ្ងៃ​អង្គារ ទី​៣ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅក្នុង​ភូមិ​ឃ្មួញ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ​។​

​ប្រភពពី​ប្រជាពលរដ្ឋ​ម្នាក់ បាន​ប្រាប់​ឲ្យ​ដឹងថា ដំបូង​ឡើយ គេ​ឃើញ​រថយន្ត ម៉ាក រ៉េ​ង​រ៉ូ​វើ​រ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2BI.1669 បើកបរ​ដោយ​យុវជន​ម្នាក់ រួម​ដំណើរ​ដោយ យុវជន​ពីរ​នាក់​ទៀត បាន​បើក​តាម​បណ្ដោយ ផ្លូវ​ហាណូយ ទិសដៅ​ពី​ខាងត្បូង ទៅខាង​ជើង យ៉ាង​លឿន​។ ខណៈ​មកដល់​ចំណុចកើតហេតុ ខាងលើ ដោយសារតែ​ផ្លូវ​កោង​ផង មិន​បន្ថយល្បឿន និង​មិន​ប្រយ័ត្ន បាន​ទៅបុក​នឹង​រូបចម្លាក់​ព្រះ បណ្ដាល​ឲ្យ​បាក់​ចំនួន​ពីរ និង​រូប​យាយ​ម៉ៅ​ចំនួន​មួយ រូបលោក​សង្ឃ​បិណ្ឌ​បាត្រ និង​រូប​តោ​ដាច់​ក្បាល ខ្ទាត​ចម្ងាយ​ជាង ២០ ម៉ែត្រ​។ ចំណែក​រថយន្ត​បង្ក បាន​ក្រឡាប់​ចំនួន​៤​ជុំ រង​ការខូចខាត​យ៉ាងដំណំ និង​បណ្ដាលឱ្យ​រងរបួស​ធ្ងន់ អ្នករួមដំណើរ​ម្នាក់ និង​អ្នកបើករថយន្ត រងរបួស​ស្រាល ពីរ​នាក់ ត្រូវបាន​រថយន្ត​សង្គ្រោះ ដឹក​យកទៅ​សង្គ្រោះ​ភ្លាមៗ​។​

​ក្រោយពី​កើតហេតុ សមត្ថកិច្ច​ជំនាញ បាន​ចុះមក​វាស់វែង ស្ទូច​យក​រថយន្ត ទៅ​រក្សាទុក​រង់ចាំ ដោះស្រាយ​គ្នា នៅពេល​ក្រោយ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

CL រាត្រី​ថ្ងៃ​អង្គារ ៖ P...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

ដាក់លក់​ឈើ​ដូច​ផ្សារ​ត្រី...

ដោយៈ សុខុម / ស្ទឹងត្រែង​:...

គ្រូពេទ្យនឹងចុះទៅយកវត្ថុស...

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញ...