Home ព័ត៌មានជាតិ សន្តិសុខ ខ្ចីម៉ូតូគេ ជ...

ខ្ចីម៉ូតូគេ ជិះទៅដូរលុយ គេចរហូតដល់ផ្លូវជាតិលេខ៤ ត្រូវប៉ូលិសចាប់បាន

ដោយៈ វណ្ណៈ / ព្រះសីហនុៈ បុរសម្នាក់ បានខ្ចីម៉ូតូពីនារីម្នាក់ ដោយប្រាប់ថា ជិះទៅរកដូរលុយ ហើយក៍ជិះរត់គេចខ្លួន រហូតដល់ផ្លូវជាតិលេខ៤ ក៏ប៉ុន្តែត្រូវបានប៉ូលិស ស្ទាក់ចាប់បាន ។ ករណីនេះ បានកើតឡើង កាលពីរសៀល ថ្ងៃទី៣ ខែវិច្ឆកា ឆ្នាំ២០២០ នៅចំណុចព្រែកត្របែក ក្នុងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យឈ្មោះ សំ ម៉ៅ អាយុ ៣៤ឆ្នាំ មុខរបរ កម្មករសំណង់ មានទីលំនៅ ភូមិត្រាំសសរ ឃុំត្រាំសសរ ស្រុកត្រាំកក់ ខេត្តតាកែវ បានបន្លំខ្ចីម៉ូតូ ១ គ្រឿង ម៉ាកហុងដា ស្កូបពី ពណ៌ ស ពាក់ស្លាកលេខ ព្រះសីហនុ 1L-8816 ពីឈ្មោះ ជន ស្រីអូន អាយុ ១៩ឆ្នាំ មុខរបរ សិស្ស ហើយក៏ជិះរត់គេចខ្លួន តាមបណ្តោយផ្លូវជាតិលេខ៤ ដល់ចំណុចភូមិ ត្រពាំងមូល ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ទើបកម្លាំងនគរបាលស្ទាក់ឃាត់ខ្លួន ជនសង្ស័យបាន រួមទាំងវត្ថុតាង។

លោកវរសេនីយ៍ឯក ហួ យ៉ៃ អធិការនគរបាល ស្រុកព្រៃនប់ បានបញ្ជាក់ថាៈ ជនសង្ស័យរូបនេះ ធ្លាប់ធ្វើសកម្មភាព លួចម៉ូតូកន្លងមកដែរ ហើយបច្ចុប្បន្ន នគរបាល នឹងចាត់ការបន្តបញ្ជូនទៅ តុលាការ ដើម្បីផ្តន្ទាទោស តាមច្បាប់ ៕PC /V

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular