Home ព័ត៌មានអន្តរជាតិ ពួក​អ្នក​ជួយស...

ពួក​អ្នក​ជួយសង្គ្រោះ​តួ​ក​គី ទាញ​ក្មេងស្រី​ម្នាក់​ចេញ​ពី​គំនរ​បាក់បែក​ក្រោយ​រញ្ជួយ​ដី​៤​ថ្ងៃ​

​ប្រែ​សម្រួលៈ​វាសនា​/​អ៊ី​សមៀ​,​តួ​ក​គី​៖ ទោះ​ជា​ក្តីសង្ឃឹម​ថា​នឹង​អាច​រកឃើញ​អ្នក​នៅ​មាន​ជីវិត​ពី​រញ្ជួយ​ដី​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​ហាក់​ស្ទើរតែ​គ្មាន ក៏​ពួក​អ្នក​ជួយ​សង្គ្រោះ​តួ​ក​គី​នៅ​ថ្ងៃ​អង្គារ​ទី​០៣​វិច្ឆិកា​​នេះ​បាន​ទាញ​ចេញ​ក្មេងស្រី​ម្នាក់​ចេញ​ពី​គំនរ​ថ្ម​នៃ​អាគារ​ដួលរលំ​មួយ​ទាំង​នៅ​មាន​ជីវិត នៅ​៤​ថ្ងៃក្រោយ​រញ្ជួយ​ដី​ខ្លាំង​វាយប្រហារ​តួ​ក​គី​និង​ក្រិច​។​

​គ្រប​ក្រោម​ភួយ​កំដៅ ក្មេងស្រី​រងគ្រោះ​ត្រូវបាន​សែង​ចូល​ឡានពេទ្យ​ក្រោម​សម្លេង​អបអរ​និង​សម្រែក​«​ព្រះ​អស្ចារ្យ​» ពី​បុគ្គលិក​ជួយ​សង្គ្រោះ​និង​អ្នក​ឈរ​មើល​។​

​ក្មេងស្រី អាយុ​៣​ឆ្នាំ​នេះ​បាន​ជាប់​ក្នុង​គំនរ​អាគារ​អស់​៩១​ម៉ោង​ក្រោយ​រញ្ជួយ​ដី​កាលពី​ថ្ងៃ​សុក្រ​។ នាង​ជា​មនុស្ស​ទី​១០៧​ដែល​ត្រូវបាន​ទាញ​ចេញពី​គំនរ​អាគា​រទាំង​នៅ​មាន​ជីវិត​។​

​ការសង្គ្រោះ​ក្មេងស្រី​នេះ​កើតឡើង​មួយ​ថ្ងៃ​ក្រោយ​ពី​ក្មេងស្រី​អាយុ​៣​ឆ្នាំ​ម្នាក់​និង​១៤​ឆ្នាំ​ម្នាក់​ត្រូវបាន​សង្គ្រោះ​ចេញពី​គំនរ​ថ្ម​អាគារ​លំនៅដ្ឋាន​មួយ​ទាំង​នៅ​មាន​ជីវិត​នៅ​ក្រុង​អ៊ី​សមៀ​ដដែល​។​

​ក្នុងពេល​ជាមួយគ្នា ចំនួន​មនុស្ស​ស្លាប់​ពី​រញ្ជួយ​ដី​នេះ​បាន​កើន​ដល់​១០៤​នាក់ និង​ប្រមាណ​១.០០០​នាក់​រងរបួស​៕

​ក្មេងស្រី​អាយុ​៣​ឆ្នាំ​ត្រូវបាន​ជួយសង្គ្រោះ​ចេញពី​គំនរ​អាគារ​នៅ​ក្រុង​អ៊ី​សមៀ កាលពី​ថ្ងៃ​០៣​វិច្ឆិកា​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ចិន​នឹង​ដាក់​ចេញ​នូវ​ពន្ធ...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

MiG-29k​របស់​ឥណ្ឌា​ធ្លាក់...

​ប្រែ​សម្រួលៈ​វាសនា​/​មូ​...

បញ្ជូន​មន្ត្រីនគរបាល​ប៉ុស...

​ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ...

ព្យួរ​មុខតំណែង​មេបញ្ជាការ...

​ដោយៈ ទេព មង្គល / ភ្នំពេញ...