Home ព័ត៌មានអន្តរជាតិ ពូ​ទីន​សន្យា​...

ពូ​ទីន​សន្យា​រក្សា​ឧត្តមភាព​រុស្ស៊ី​នៅ​តំបន់​អាក់ទិក​ជាមួយនា​វា​បំបែកទឹក​កក​ថ្មីៗ​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​មូ​ស្គូ​, រុស្ស៊ី ៖ ប្រធានាធិបតីវ្ល៉ា​ឌី​មៀរ ពូ​ទីន​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​៣​វិច្ឆិកា​ថា រុស្ស៊ី​ចង់​រក្សា​នូវ​ឧត្តមភាព​របស់ខ្លួន​នៅ​តំបន់​អាក់​ទិក​ហើយ​ថា​ខ្លួន​មាន​ផែនការ​បន្ត​ឱ្យមាន​កង​នាវា​បំបែក​ទឹកកក​ថ្មីៗ​ដើម្បី​ពង្រឹង​វត្តមាន​របស់​ខ្លួន​នៅ​ទីនោះ​។​

ប្រធានាធិបតីវ្ល៉ា​ឌី​មៀរ ពូ​ទីន​​ឈរ​លើ​នាវា​បំបែក​ទឹកកក​វី​កទ័រ ឆឺ​ម​ណូមៀ​ឌីន

​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​បានបង្កើន​កិច្ច​ប្រឹងប្រែង​របស់​ខ្លួន​ដើម្បី​ទាញ​យក​សក្តានុពល​ពាណិជ្ជកម្ម​ក្នុង​តំបន់​រួម​មាន​ការបង្កើន​ចរាចរណ៍​ទំនិញ​នៅលើ​ផ្លូវ​សមុទ្រ​ខាងជើង​ដែល​រត់​ពី​ទីក្រុង​ម៉ួរ​ម៉ាន​នៅ​តំបន់​អាក់ទិ​ក​របស់​រុស្ស៊ី​ដល់​ច្រក​សមុទ្របឺរី​ង​ក្បែររ​ដ្ឋ​អាឡា​ស្កា​។​

​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ រុស្ស៊ី​ក៏បាន​បើក​មូលដ្ឋាន​ទ័ពជើងគោក ជើង​អាកាស​និង​រ៉ា​ដា​សម័យ​សូ​វៀត ដែល​បោះបង់​ចោល​នៅ​ក្នុង​តំបន់​សម្បូរ​ដោយ​ថាមពល​នេះ​ផងដែរ ខណៈ​ប្រទេស​នេះ​កំពុង​ប្រជែង​ឧត្តមភាព​ទល់នឹង​គូប្រជែង​ប្រពៃណី​គឺ​កាណាដា សហរដ្ឋ​អាម៉េរិក និងន័​រវែ​ស ក៏ដូចជា​គូប្រជែង​ថ្មី​ថ្មោង ចិន ផងដែរ​។​

​ថ្លែង​នៅក្នុង​ពិធី​បង្ហាញ​នាវា​បំបែក​ទឹកកក​ថ្មី​នៅ​ទីក្រុង​សេន​ភី​ត​ធឺ​ស្បឺក លោកពូ​ទីន​បាន​សន្យា​ថា​រុស្ស៊ី​នឹង​បន្ត​ធ្វើ​ទំនើបកម្ម​កង​នាវា​អាក់ទិ​ក​របស់​ខ្លួន​។​

​ឈរ​លើ​នាវា​បំបែក​ទឹកកក​ដាក់ឈ្មោះ​តាម​នាយករដ្ឋមន្ត្រី វី​កទ័រ ឆឺ​ម​ណូមៀ​ឌីន លោកពូ​ទីន​បាន​និយាយថា “​គេ​ដឹងឮ​អស់​ថា យើង​មាន​កង​នាវា​បំបែក​ទឹកកក​ពិសេស ដែល​មាន​តួនាទី​ឈាន​មុខ​គេ​ក្នុង​ការអភិវឌ្ឍ​និង​សិក្សា​អំពី​ដែនដី​អា​ក់ទិក​។ យើង​ត្រូវតែ​បញ្ជាក់​ជា​ថ្មី​នូវ​ឧត្តមភាព​នេះ​ជា​ប្រចាំ​ឱ្យបាន​រាល់​ថ្ងៃ​។ យើង​ត្រូវ​កសាង​គោលជំហរ ពង្រឹង និង​ធ្វើឱ្យ​ទាន់សម័យ​នូវ​កង​នាវា​របស់​យើង ណែនាំ​បច្ចេកវិជ្ជា​ទំនើប​ថ្មីៗ​ក្នុង​ការសាងសង់​នាវា​បំបែក​ទឹកកក​និង​នាវា​ដទៃទៀត​”​។​

​យោង​តាម​អាជ្ញាធរ​រុស្ស៊ី នាវា​បំបែក​ទឹកកក​ថ្មី​ដើរ​ដោយ​ថាមពល​អគ្គិសនី​និង​ម៉ា​ស៊ូ​ត ដែល​បង្ហាញ​កាលពី​ថ្ងៃ​អង្គារ គឺជា​ប្រភេទ​នាវា​បំបែក​ទឹកកក​ធំ​បំផុត​និង​មាន​ឥទ្ធិពល​បំផុត​លើ​ពិភពលោក​។ វា​អាច​បំបែក​ទឹកកក​រហូត​ដល់​កម្រាស់ ២ ម៉ែត្រ មាន​កន្លែង​ចុះចត​ឧទ្ធម្ភាគចក្រ​ចំនួន ២ និង​អាច​ចូលរួម​ក្នុង​បេសកកម្ម​វិទ្យាសាស្ត្រ​និង​ដឹកជញ្ជូន​វត្ថុ​ធាតុ​គ្រោះថ្នាក់​ព្រម​ទាំង​វត្ថុ​ធាតុ​ដទៃ​ទៀត​ជាច្រើន​។​

​កាលពី​ខែ​កញ្ញា រុស្ស៊ី​បាន​បន្ថែម​នូវ​អ្វី​ដែល​ខ្លួន​និយាយថា​ជា​នាវា​បំបែក​ទឹកកក​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ​ធំ​ជាង​គេ​និង​មាន​ឥទ្ធិពល​បំផុត​ចូលទៅ​កង​នាវា​របស់ខ្លួន​នៅ​តំបន់​អា​ក់ទិក​៕sn

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular