ប្រែសម្រួល : កញ្ញាដាលីស/អង់គ្លេស ៖ ការប្រកួតប្រដាល់សងសឹកទម្ងន់ធ្ងន់របស់អ្នកប្រដាល់ ឌីលលៀន វ៉ាយ ទល់នឹងអ្នកប្រដាល់ អាឡិចសាន់ឌ័រ ប៉ូវេតគីន ត្រូវបានពន្យារពេលបន្ទាប់ពីអ្នកប្រដាល់រុស្ស៊ីបានធ្វើតេស្តរកឃើញវីរុសកូរ៉ូណា។

ក្តីសង្ឃឹមរបស់វ៉ាយក្នុងការឈ្នះខ្សែក្រវាត់ពិភពលោកត្រូវបានបំផ្លាញក្រោមថ្វីដៃរបស់ប៉ូវេតគីនកាលពីខែសីហា នៅពេលដែលរូបគេត្រូវបានវាយឱ្យសន្លប់ក្នុងទឹកទី ៥ទោះបីមានប្រៀបខ្លាំងលើការប្រកួតក៏ដោយ។
ហើយឥឡូវនេះផែនការរបស់គាត់ដើម្បីស្តារអាជីពឡើងវិញនៅក្នុងការប្រកួតដែលគ្រោងទុកនៅថ្ងៃទី ២១ វិច្ឆិកានៅកីឡដ្ឋាន Wembley Arena នឹងត្រូវរង់ចាំអ៊ុតមើលតទៅទៀត។
លោក អេដឌី ហឺន អ្នកផ្សព្វផ្សាយរបស់ក្រុមហ៊ុនរៀបចំការប្រកួតប្រដាល់របស់អង់គ្លេស Matchroom Sport បានសរសេរនៅលើបណ្តាញសង្គម Twitter ថា “គួរឱ្យសោកស្តាយ យើងទទួលបានដំណឹងនៅថ្ងៃនេះថា អាឡិចសាន់ឌ័រ ប៉ូវេតគីន កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបន្ទាប់ពីធ្វើតេស្តវិជ្ជមានកូវីដ១៩”។
លោកបន្តថា “ការប្រកួតនេះឥឡូវនឹងត្រូវកំណត់ពេលវេលាឡើងវិញនៅថ្ងៃទី ៣០ ខែមករា។ ការប្រកាសអំពីការប្រកួតថ្ងៃទី ២១ ខែវិច្ឆិការបស់យើងនឹងត្រូវធ្វើឡើងឆាប់ៗនេះ”៕sn

ផែនការរបស់ ឌីលលៀន វ៉ាយដើម្បីស្តារអាជីពឡើងវិញនៅក្នុងការប្រកួតដែលគ្រោងទុកនៅថ្ងៃទី ២១ត្រូវពន្យារពេល