Home ព័ត៌មានអន្តរជាតិ អាម៉េរិក​លក់ដ...

អាម៉េរិក​លក់ដ្រូន​វាយប្រហា​រ​ធុន​MQ-9 Reaperទៅអោយ​តៃវ៉ាន់​

​ប្រែ​សម្រួលៈ​វាសនា​/​វ៉ាស៊ីនតោន​៖ ​សហរដ្ឋ​អាម៉េរិក បាន​យល់ព្រម​លក់​ដ្រូ​ន​ប្រដាប់​អាវុធ​ធុន MQ-9 Reaper ចំនួន​៤​គ្រឿង​ទៅ​អោយ​កោះ​តៃវ៉ាន់​ដើម្បី​ជួយ​បង្កើន​សមត្ថភាព​ការពារ​ខ្លួន​របស់​កោះ​នេះ ទល់​នឹង​ការ​គំរាម​កើនឡើង​ពី​ចិន នេះ​បើ​តាម​សេចក្តីប្រកាស​របស់​ក្រសួងការបរទេស​អាម៉េរិក​កាលពី​ថ្ងៃ​អង្គារ​ទី​០៣​វិច្ឆិកា​។​

​ក្រសួង​បាន​និយាយថា «​ការលក់​តំលៃ​៦០០​លាន​ដុល្លារ​នេះ​ជួយ​កិច្ចខិតខំ​ជា​បន្ត​របស់​អាជ្ញាធរ​តៃវ៉ាន់ អោយធ្វើ​ទំនើបកម្ម​កងកម្លាំងប្រដាប់អាវុធ​របស់ខ្លួន ដើម្បី​រក្សា​សមត្ថភាព​ការពារ​ខ្លួន​ដែល​អាច​ជឿ​​ទុកចិត្តបាន​។​វា​ក៏​នឹង​ជួយ​រក្សា​ស្ថិរភាព​នយោបាយ​និង​តុល្យភាព​យោធា​នៅក្នុង​តំបន់​»​។​

​ការលក់​នេះ​រួម​មាន​យាន​ដ្រូ​ន​៤​គ្រឿង ស្ថានីយ​លើដី​និង​គ្រឿង​បរិក្ខា​ស៊ើបការណ៍​និង​ទាក់ទង តែ​មិន​មាន​គ្រាប់បែក​ឬ​កាំជ្រួច​បំពាក់​ទេ​។​

​កិច្ចព្រមព្រៀង​លក់​ដ្រូ​ន​នេះ ជា​ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង​ទិញ​លក់​សព្វាវុធ​មួយកញ្ចប់​តំលៃ​៤,២​ពាន់​លាន​ដុល្លារ​រវាង​អាម៉េរិក​និង​តៃវ៉ាន់ ដោយ​រួមមាន​កាំជ្រួច​ប្រឆាំង​នាវា​មុជទឹក​Harpoon កាំ​ជ្រួច​​បណ្តែត​បាញ់​ចេញពី​អាកាស​ធុន​SLAM-ER បច្ចេកវិទ្យា​ស៊ើបការណ៍​ពី​អាកាស និង​ទម្រ​បាញ់​រ៉ុក្កែត​ចល័ត​៕

​ដ្រូ​ន MQ-9 Reaper ដែល​ប្រតិបត្តិការ​ដោយ​យោធា​បារាំង​នៅ​នី​ហ្សេ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ក្រសួងប្រកាសការផ្អាកដំណើរ...

ដោយ:វិវឌ្ឍន៍/ភ្នំពេញ: ដើម...

ត្រាំ​ចាញ់​បណ្តឹង​បោះឆ្នោ...

ប្រែ​សម្រួលៈ​វាសនា​/​វ៉ាស...

នាយករដ្ឋមន្ត្រី​ឥណ្ឌា​ធ្វ...

​ប្រែ​សម្រួលៈ​វាសនា​/​អាម...

សម្ពោធ​អគារ​ទីស្នាក់ការ​គ...

ដោយ​: គ្រញូង / បាត់ដំបង​:...