Home ព័ត៌មានជាតិ សន្តិសុខ ឃាត់ខ្លួនបុរស...

ឃាត់ខ្លួនបុរសជនបរទេសម្នាក់ ករណីលួចនំបុ័ង និងស្រា ក្នុងផ្សារអ៊ីអន២

ដោយៈ អង្គារ៍ហេង / ភ្នំពេញៈ បុរសជនបរទេសម្នាក់ បានលួចនំបុ័ង និងស្រា ក្នុងផ្សារអ៊ីអន២ ហើយក៏បានត្រូវសមត្ថកិច្ចនគរបាលខណ្ឌសែនសុខ ឃាត់ខ្លួន នៅវេលាម៉ោង ៧ ល្ងាចថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅក្នុងផ្សារអ៊ីអន២ ផ្លូវ១០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

សមត្ថកិច្ចនគរបាលប៉ុស្តិ៍ភ្នំពេញថ្មី បានឲ្យដឹងថាៈ ជនសង្ស័យ ឈ្មោះ ដាមីញែល កាស្តូ (DAMIEL CASTAU) អាយុ៤១ឆ្នាំ ជាជនជាតិ អាហ្សង់ទីន មុខរបរ គ្មាន ស្នាក់នៅផ្ទះសំណាក់ ភូមិងូយ៉េស ខណ្ឌ ទួលគោក បានលួចបំបុ័ង និងស្រា នៅក្នុងផ្សារអ៊ីអន២ ដែលជនរងគ្រោះ ឈ្មោះ សោម ភ័ស ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកផ្សាអ៊ីអន២ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។ សម្ភារខូចខាត ស្រាឈីវ៉ាក់ ១៨ ឆ្នាំ ចំនួន២ដប និងសម្ភារបន្សល់ទុក ស្រាឈីវ៉ាក់ ១៨ឆ្នាំ ចំនួន ២ដប , នំបុ័ង ២ដើម ។ បច្ចុប្បន្ន ជនសង្ស័យ កំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាល ខណ្ឌសែនសុខ ដើម្បីអនុវត្ត តាមនីតិវិធី ៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

លោកស្រី អោ​ង សាន ស៊ូ​ជី​៖...

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេ...

ចាប់ផ្ដើម​សាងសង់​អគារ​សាល...

ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖...

រាវ​រកឃើញ​គ្រាប់​យុទ្ធ​ភ័...

ដោយ​: ប​.​ជ័យ / បន្ទាយមាន...

លោកនាយ​ឧត្ដមសេនីយ៍ ម៉ឹង ស...

ដោយ​: វ៉ៃ​កូ / ខេត្តស្វាយ...