ឆា​ម្ទេស​ប្លោក​សាច់​ចិញ្ច្រាំ​

+ គ្រឿងផ្សំ​
– សាច់​ទ្រូង​មាន់​៣​ខាំ​
– ម្ទេស​ប្លោក​ក្រហម ១​ផ្លែ​
– ម្ទេស​ខៀវ ៤​ផ្លែ​
– ខ្ទឹមបារាំង​១​មើម​តូច​ល្មម​
– ម្សៅ​ម្រេច ១​ស្លាបព្រា​កាហ្វេ​
– ម្រេចខ្មៅ​ម៉ត់ ១​ស្លាបព្រា​កាហ្វេ​
– ទឹកស៊ីអ៊ីវ កន្លះ​ស្លាបព្រា​បាយ​
– ប្រេងខ្យង ២​ស្លាបព្រា​បាយ​
– ទឹកត្រី ១​ស្លាបព្រា​បាយ​

+ វិធី​ធ្វើ​
– ចិញ្ច្រាំ​សាច់​ទ្រូង​មាន់​ឲ្យ​ម៉ត់ ហាន់​ម្ទេស​ប្លោក ខ្ទឹមបារាំង និង​ម្ទេស​ខៀវ​ជា​ចំណិត​ដុំ​តូចៗ​ល្មម​
– ដាក់​ប្រេងឆា​ក្នុង​ខ្ទះ​បន្តិច ដាក់​សាច់មាន់​ចូល រួច​ដាក់​ម្សៅ​ម្រេច និង​ទឹកស៊ីអ៊ីវ ឆា​សាច់មាន់​ឲ្យ ឆ្អិន​បន្តិច​សឹម​ដាក់​ប្រេងខ្យង ទឹកត្រី ម្រេច​ម៉ត់ ឆា​ឲ្យ​សព្វ​គ្រឿង​សឹម​ដាក់​បន្លែ​ចូល​ឆា​ឲ្យ​ឆ្អិន​បន្លែ ដាច់ទឹក​បន្តិច​រួច​ជាការ​ស្រេច ៕PC​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ក្រសួង​អប់រំ លើក​ពេល​ប្រក...

​ដោយៈ ដេប៉ូ / ភ្នំពេញៈ ដើ...

សមត្ថកិច្ច ឲ្យ​ស្ត្រី​ម្ន...

ដោយៈ ស​រិ​ទ្ធ / បាត់ដំបងៈ...

ស្រុក​កៀនស្វាយ​បដិសេធ​ព័ត...

ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈ​...

តោះ​ចូល​ចុច Like លើ​រូបថត...

​ដោយៈ​ម៉េង​ឆៃ​/​ភ្នំពេញៈ​...