Home ព័ត៌មានជាតិ សន្តិសុខ តុលាការ ឃុំខ្...

តុលាការ ឃុំខ្លួន​យុវជន ពីរ​នាក់ ដែល​គាស់​ឆ្កឹះ​សោរ​បន្ទប់ លួច​ទ្រព្យសម្បត្តិ​ពលរដ្ឋចំនួន ៣០លើក​

ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ យុវជន​ពីរ​នាក់ ដែល​សកម្ម​ខាង​គាស់​ឆ្កឹះ​សោរ​បន្ទប់ លួច​ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋ មិន​រើសមុខ ចំនួន ៣០ លើក មកហើយ​នោះ បាន​ត្រូវ​តុលាការ សម្រេច​ឃុំខ្លួន ដាក់ពន្ធនាគារ នៅ​ព្រឹក​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០២០​។​

​យុវជន​រូបនេះ ឈ្មោះ ឌៀប សារី អាយុ​១៨​ឆ្នាំ ស្នាក់នៅ​ភូមិ​ព្រៃ​ព្រីង​ជើង​២ សង្កាត់​ចោមចៅ​៣ និង​ឈ្មោះ នរៈ​រិ​ទ្ធិ​សិទ្ធ អាយុ​១៨​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល ក្នុងភូមិ​ព្រៃទា​១ សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ពួកគេ​បាន​ត្រូវ​សមត្ថកិច្ច ឃាត់ខ្លួន​បានជា​បន្តបន្ទាប់ នៅ​ល្ងាច​ថ្ងៃទី​២៩ និង​ព្រឹក​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០២០ កន្លងទៅ នៅ​ភូមិ​ព្រៃទា​១ សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍ សែន​ជ័យ​។​

​ចំណែក​ជនរងគ្រោះ ឈ្មោះ វ៉ា ភឿ​ក ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ផ្ទះ​លេខ​៧ ភូមិ​ព្រៃទា​១ សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​យុវជន​ទាំង ពីរ​នាក់​នេះ បាន​សារភាពថា ពួកគេ មាន​គ្នា បីនាក់ បានធ្វើ​សកម្មភាព គាស់​ឆ្កឹះ បន្ទប់​ជួល ផ្ទះ​ពលរដ្ឋ លួច​ទ្រព្យសម្បត្តិ បានសម្រេច​សរុប ៣០ លើក​ហើយ​។ បើ​គិត​ជា​លុយ លួចបាន មិន​ក្រោម ១​ម៉ឺន​ដុល្លារ និង​គ្រឿងអលង្កា មួយចំនួនទៀត​។ ពេល​លួចបាន ពួកគេ​យក​លេងល្បែង ផឹកស៊ី ជក់​ថ្នាំញៀន ហើយ​ពេល​លួច​លើកចុងក្រោយ នៅ​ថ្ងៃទី​២៨ ខែតុលា នៅក្នុង​ភូមិ​ព្រៃ​ព្រីង​ជើង បាន​លុយ​ជាង ១.០០០ ដុល្លារ ទុក​នៅ​ជនសង្ស័យ​ម្នាក់ទៀត ដែល​កំពុង​គេចខ្លួន​៕​PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ច...

ដោយ​: ទេ​ពក​ង្រី / កំពង់ឆ...

រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័...

ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖...

បុរស​ម្នាក់​ចាប់រំលោភ​កូន...

​ដោយ​: សម្បត្តិ / ភ្នំពេញ...

ប៉ូលិស​បង្ក្រាប​ក្រុម​ជួញ...

​ដោយ​: មុនី​រ័ត្ន / ភ្នំព...