ប្រែសម្រួល : កញ្ញាដាលីស/ប្រេស៊ីល ៖ អ្នកសាក់រូបម្នាក់បានឱ្យគេដាក់ភ្លុកមួយគូក្នុងមាត់ដើម្បីឱ្យមើលទៅដូចបិសាចក្នុងរឿងប្រឌិតមួយ បន្ទាប់ពីឆ្លងកាត់ការកែកុនរាងកាយស្ទើរគ្រប់កន្លែង។
បុរសអាយុ ៤១ ឆ្នាំ ដែលហៅខ្លួនឯងថា អ័ក (Orc) បានគ្របដណ្ដប់រាងកាយរបស់គាត់ប្រមាណ ៨០ ភាគរយជាមួយរូបសាក់ ហើយបានចំណាយលុយ ៥២០ដុល្លារដើម្បីឱ្យគេដាក់ភ្លុកក្លែងក្លាយចំនួន២នៅធ្មេញខាងក្រោមរបស់គាត់។
វិចិត្រករសាក់រូបមកពីទីក្រុងអាយហ្គោតេមីនៅជាប់ព្រំដែនប្រេស៊ីលរូបនេះ បាននិយាយថា គាត់ចាក់សាក់ដំបូងនៅពេលគាត់មានអាយុ ១៥ ឆ្នាំហើយបានកែកុនរាងកាយលើកដំបូងនៅអាយុ ៣៥ ឆ្នាំ។
ចាប់តាំងពីពេលនោះមក លោកអ័កបានឱ្យគេចោះរន្ធចំនួន ៨ កន្លែងនៅលើស្បែករបស់គាត់ អណ្តាតរបស់គាត់ និងឱ្យគេសាក់ទាំងគ្រាប់ភ្នែកទៀតផង។
ភ្លុករបស់គាត់មើលទៅដូចគ្នាទៅនឹងអ្វីដែលគេរកឃើញនៅលើតួអង្គបិសាចឈ្មោះ Orc នៅក្នុងខ្សែភាពយន្ត Warcraft៕sn