Home ព័ត៌មានជាតិ សន្តិសុខ ស្នងការ​នគរបា...

ស្នងការ​នគរបាល​ខេត្តកំពត ច្រានចោល​ការចោទប្រកាន់​ថា សមត្ថកិច្ច​បាន​បាញ់សម្លាប់ យុវជន​ម្នាក់ ដោយសារតែ​ជិះ​ម៉ូតូ ហៅ​មិន​ឈប់

ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ ស្នងការ​នគរបាល ខេត្តកំពត បានធ្វើ​ការបំភ្លឺ និង​ច្រានចោល ចំពោះ​ការចោទប្រកាន់ថា សមត្ថកិច្ច​ខេត្តកំពត បាន​បាញ់សម្លាប់ យុវជន​ម្នាក់​ដោយសារ តែ​ជិះ​ម៉ូតូ ហៅ​មិន​ឈប់ គឺជា​រឿង​មិន​ពិត និង​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​។ ការបដិសេធ​នេះ បានធ្វើ​ឡើង បន្ទាប់ពី​បណ្តាញ​សង្គម បាន​ផ្សព្វផ្សាយ​ព័​ត៍​មាន​ថា ប៉ូលិស​ខេត្តកំពត​បាញ់ សម្លាប់​យុវជន ពីរ​នាក់ ដោយសារតែ​ជិះ​ម៉ូតូ ហៅ​មិន​ឈប់​។

​សមត្ថកិច្ច បាន​ផ្ទុះអាវុធ ក្នុងការ​បង្ក្រាប​ក្រុម​ក្មេង​ទំនើង មួយក្រុម បាន​កាប់​ទៅលើ​យុវជន​ម្នាក់ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ កាលពី​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ក្រុង​កំពត ខេត្តកំពត​។ ការផ្ទុះ អាវុធ បន្ទាប់ពី​ក្រុម​ជនសង្ស័យ បាន​ជិះ​ម៉ូតូ​បំ​បុក​សមត្ថកិច្ច ដើម្បី​គេចខ្លួន ហើយ​សមត្ថកិច្ច បាន​ផ្ទុះអាវុធ ក្នុង​គោលបំណង​បង្អាក់ដំណើរ ក្រុម​ជនសង្ស័យ តែ​ក៏បាន​ផ្លាត​ត្រូវ​ជនសង្ស័យ បណ្តាល​ឲ្យ​ស្លាប់​។​

​ពាក់ព័ន្ធ​ករណីនេះ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ ស្នងការ​នគរបាល​ខេត្តកំពត បាន​ថ្លែងប្រាប់​រស្មី​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​៤ ខែវិច្ឆិកា នេះ​ថាៈ ករណី​ផ្ទុះអាវុធ ដែល​បណ្តាល​ឲ្យ យុវជន​ម្នាក់ ស្លាប់ គឺ​ក្នុង​ប្រតិបត្តិការ បង្ក្រាប​ក្រុម​ក្មេង​ទំនើង ដែល​បាន​កាប់​ទៅលើ​យុវជន​ម្នាក់ របួសធ្ងន់ នៅពេលដែល ក្រុម​ជនបង្ក បានធ្វើ​សកម្មភាព​រួចហើយ កម្លាំង​សមត្ថកិច្ច​បាន​ចុះទៅ ធ្វើការ​ស្រាវជ្រាវ កំណត់​មុខសញ្ញា នៅ​តាមរក​សមត្ថកិច្ច ក៏បាន​ឃើញ​ក្រុម​ជនសង្ស័យ ហើយ​ក្រុម​នេះ បាន​ជិះ​ម៉ូតូ​បំ​បុក​សមត្ថកិច្ច ដើម្បី​គេចខ្លួន ទើប​សមត្ថកិច្ច បាន​បាញ់​ដើម្បី​បង្អាក់ ដំណើរ ប៉ុន្តែ​ចៃដន្យ គ្រាប់​បាន​ផ្លាត​ទៅ​ត្រូវ ក្រុម​ជនសង្ស័យ​ម្នាក់ ហើយ​ករណីនេះ​មិនមែន ជាការ​បាញ់ បោះ​សេរី​នោះទេ គឺ​សមត្ថកិច្ច​ផ្ទុះអាវុធ ក្នុងពេល​ប្រតិបត្តិការ បង្ក្រាប​ក្រុម​ទំនើង​។​

​ស្នងការ​នគរបាល​ខេត្តកំពត បានបញ្ជាក់​ថាៈ សមត្ថកិច្ច បាន​ឃាត់ខ្លួន​ជនសង្ស័យ បាន​ម្នាក់ និង​កំពុង​បន្ត​ស្រាវជ្រាវ ចាប់ខ្លួន​ចំនួន​បីនាក់​ទៀត ដែល​កំពុងតែ​រត់គេច​ខ្លួន​៕​PC

ជនរងគ្រោះ
ជនរងគ្រោះ
ជនសង្ស័យ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

Spursឡើង​មក​លេខ​១ ក្រោយ​ស...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

សម្តេច​តេ​ជោ ហ៊ុន សែន អញ្...

​ដោយៈ​តារា​រិ​ទ្ធ​-​គ...

យុទ្ធនាការ​ «​ស្អាត​ជា​ទម...

​ដោយៈ​រ៉ា​ម៉ន​/​ភ្នំពេញៈ​...

ករណី​ពុល​ស្រា​នៅក្នុង​ស្រ...

ដោយៈ​ទេ​ពក​ង្រី​/​កំពង់ឆ្...