Home ព័ត៌មានជាតិ សន្តិសុខ អគ្គស្នងការ​ន...

អគ្គស្នងការ​នគរបាល​ជាតិ បញ្ជា​ឱ្យ​បើក​ការស៊ើបអង្កេត លើ​ក្រុមហ៊ុន​ឆ្នោត​ឡូតូ នៃ​ក្រុមហ៊ុន ស៊ីន នី​វ អ៊ិន​វេស​មេន ឯ​.​ក​

ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរ បាល​ជាតិ កាលពី​រសៀល ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០២០ បាន​បញ្ជា​ឱ្យ​សមត្ថកិច្ច​ជំនាញ​បើក​ការ ស៊ើបអង្កេត ជាបន្ទាន់ លើ​ក្រុមហ៊ុន​ឆ្នោត​ឡូតូ នៃ​ក្រុមហ៊ុន ស៊ីន នី​វ អ៊ិន​វេស​មេន ឯ​.​ក ។​

ការបញ្ជា​នេះ បានកើត​ឡើង ក្រោយពេល​ដែលមាន​ប្រតិកម្ម ជាច្រើន​ពី​ប្រជាពលរដ្ឋ​លើ​ករណី ល្បែងស៊ីសង ដែលមាន​ម្ចាស់​ឈ្មោះ Wang Peter ត្រូវបាន​មជ្ឈដ្ឋាន​ជាច្រើន មើលឃើញថា កំពុង​បំប្លែង​ជា​ល្បែងស៊ីសង យ៉ាង​អនាធិបតេយ្យ និង​បើក​លេង​ជា​សាធារណៈ ស្ទើរ​គ្រប់​ទីកន្លែង ទូទាំងប្រទេស តាមរយៈ​ល្បែង​អន​ឡាញ​មួយ ដែលមាន​ឈ្មោះថា «Keno Online» ។​

​លោក​ឧត្ដមសេនីយ៍ឯក សៀង សេន ប្រធាន​នាយកដ្ឋាន ប្រឆាំង​បទល្មើស ល្បែង​ពាណិជ្ជកម្ម នៃ​អគ្គស្នងការដ្ឋាន នគរបាលជាតិ បានអោយ​បណ្តាញ ព័ត៌មាន​ដឹងថាៈ លោក​បានទទួល បទបញ្ជា ដ៏​ម៉ឺងម៉ាត់​ពី​លោក នាយ​ឧត្ដមសេនីយ៍ អគ្គស្នងការ នគរបាលជាតិ រួចហើយ ដើម្បី​ដឹកនាំ​កម្លាំង​ស្រាវជ្រាវ ករណី​ក្រុមហ៊ុន ស៊ីន នី​វ ដែល​ប្រជាពលរដ្ឋ រាយការណ៍​ថា កំពុងបើក​ល្បែងស៊ីសង តាម​អន​ឡាញ Keno Online ជ្រក​ក្រោម​ស្លាក ឆ្នោត​ឡូតូ ។​

​លោក​ឧត្ដមសេនីយ៍ឯក សៀង សេន បាន​បន្តថាៈ ក្នុងករណី​សមត្ថកិច្ច​ស្រាវជ្រាវ​រកឃើញ ការពិត ដូច​ប្រជាពលរដ្ឋ រាយការណ៍​មែន​នោះ គឺ​សមត្ថកិច្ច នឹង​ចាត់ការ​តាមច្បាប់​តែម្ដង​៕​PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

​ ​ហោរាសាស្ត្រ​

​ប្រចាំថ្ងៃ​ពុធ ទី២ ខែធ្ន...

អន្តេវាសិក​,​អន្តេវាសិន​,...

ដោយៈ​ដកស្រង់​ពី​វចនានុក្រ...

រដ្ឋាភិបាល​កម្ពុជា​ជួយ​ម៉...

​ដោយៈ​បាយ័ន​/​ភ្នំពេញ...

ជួសជុល​លុប​ជង្ហុក សំបុកមា...

​ដោយ​:​រ៉ា​ម៉ន​/​ភ្នំពេញ​...