ប្រែសម្រួលៈ វាសនា/វ៉ាស៊ីនតោន៖ ប្រធានាធិបតីដូណាល់ ត្រាំ និងគូប្រជែងមកពីគណបក្សប្រជាធិបតេយ្យលោក ចូ បៃដិនកំពុងប្រកួតប្រជែងយកកៅអីសេតវិមានដោយការបោះឆ្នោតកាលពីថ្ងៃអង្គារទី៣វិច្ឆិកាបានបិទបញ្ចប់បណ្តើរៗនៅទូទាំងសហរដ្ឋអាម៉េរិក និងកំពុងរង់ចាំលទ្ធផលដល់ពេលយប់។
លទ្ធផលដំបូងៗត្រូវបានបញ្ចេញបន្តបន្ទាប់ ដោយសារព័ត៌មានអាម៉េរិកបានប៉ាន់ស្មានបេក្ខជនមកពីគណបក្សសាធារណរដ្ឋ(ត្រាំ)ឈ្នះ១៣រដ្ឋ រួមមាន អ៊ីនឌីយ៉ាណា, អូក្លាហូម៉ា, ថេននេស៊ីនិងវៀជីញ៉ាខាងលិច ជារដ្ឋដែលត្រាំបានឈ្នះនៅឆ្នាំ២០១៦។
បៃដិន ដណ្តើមជ័យជម្នះនៅ១១រដ្ឋ រួមមានរដ្ឋកំណើតដេឡាវ៉ែររបស់លោក និងរង្វាន់ធំគឺ រដ្ឋញូវយ៉ក បូលរួមទាំងរដ្ឋធានីវ៉ាស៊ីនតោនផង។
តាំងពីមុនមក សម្លេងឆ្នោតតាងក្រុមផ្តល់អោយបៃដិន ១៩២សម្លេង និងត្រាំ ១១៤ សម្លេងក្រោយការប្រកាសលទ្ធផលក្នុង៣០រដ្ឋក្នុងចំណោមរដ្ឋអាម៉េរិកចំនួន៥០ នេះបើតាមការចុះផ្សាយរបស់BBC។
សូមបញ្ជាក់ថា បេក្ខជនម្នាក់ត្រូវការសម្លេងឆ្នោតតាងនាមក្រុម( electoral votes)នេះចំនួន២៧០ដើម្បីក្លាយជាប្រធានាធិបតីអាម៉េរិក៕