ប្រែសម្រួល : កញ្ញាដាលីស/បាល់ទាត់ ៖ នៅយប់ថ្ងៃពុធនេះ ការប្រកួតបាល់ទាត់ក្របខ័ណ្ឌ Eufa Champions League នឹងឈានចូលដល់ជុំទី៣នៃវគ្គជម្រុះក្នុងពូល E, F, G, H និងមាន ៨គូប្រកួតប្រជែងគ្នា។ ហើយក្នុងចំណោមក្រុមទាំង ១៦ ដែលនឹងលេងយប់នេះ គឺមានតែក្រុមបិសាចក្រហម Manchester Utd និង Barcelona ប៉ុណ្ណោះបើកឆាកឈ្នះទាំងពីរដូចគ្នា ហើយនៅរាត្រីនេះក្រុមទាំងពីរក៏នៅតែរំពឹងបន្តជ័យជម្នះទៀតផងដែរ។
ក្រុម Man Utd លេងក្នុងស្រុកមិនបានល្អទេ ប៉ុន្តែនៅក្នុង CL ក្រុមបិសាចក្រហមមិនដែលធ្វើឱ្យអ្នកគាំទ្រខកចិត្តម្តងណាឡើយ គឺឈ្នះរហូត ដោយបំបាក់សុទ្ធតែក្រុមខ្លាំង ដូចជា PSG និង Leipzig។
រាត្រីនេះ Man Utd ធ្វើដំណើរទៅក្រុមបាតតារាងក្នុងពូល H គឺ Istanbul Basaksehir។ ដោយហេតុថាក្រុមរបស់តួកគីត្រូវការលេងបើកនិងសម្រុកពេញតង់ ដូច្នេះវាជាឱកាសល្អបំផុត ដែល Man U អាចវាយបកលឿនៗដើម្បីយកឈ្នះ។
ក្រុមជើងឯកតួកគី Basaksehir ទើបប៉ះក្រុមមកពីអង់គ្លេសបានម្តងគត់ គឺចាញ់ក្រុម Burnley ក្នុងឆ្នាំ ២០១៨ ក្នុងវគ្គជម្រុះ Europa League ក្នុងលទ្ធផលសរុបទាំងពីរជើង ១-០។
Man Utd ទៅទឹកដីរបស់ក្រុមតួកគីសរុប ១៦ ដង ដោយឈ្នះ ៨ ស្មើ ៣ និងចាញ់៥ ហើយប្រកួតចុងក្រោយបំផុតគឺចាញ់ Fenerbahce ២-១ ក្នុង CL ឆ្នាំ ២០១៦។ ដូច្នេះយប់នេះ Man Utd រំពឹងឈ្នះលើកទី៩នៅទឹកដីតួកគី។
ដោយឡែកក្រឡេកទៅមើលក្រុមយក្សអេស្ប៉ាញ Barcelona វិញ ក៏មានភព្វវាសនាស្រដៀងបិសាចក្រហមដែរ គឺលេងក្នុងស្រុកអន់ លេងនៅអឺរ៉ុបខ្លាំង។ ប្រកួតចុងក្រោយពួកគេបានស្មើជាមួយ Alaves ក្នុងទឹកដីខ្លួនឯង ត្បិតក្រុមភ្ញៀវទទួលបានកាតក្រហមម្នាក់ក៏ដោយ។
Barca នឹងបង្កើនស្មារតីក្នុងស្រុកឡើងវិញតាមរយៈការផ្តួលក្រុមអ៊ុយក្រែន Dynamo Kiev នៅយប់នេះ។ ក្រុមទាំងពីរធ្លាប់ជួបគ្នា ៥ ដងគិតចាប់ពីឆ្នាំ ២០១០ ចុះក្រោម ដោយ Barcelona ឈ្នះ២ និង Dynamo Kiev ឈ្នះ ៣។
Dynamo Kiev ជាក្រុមនាំមុខនៅកំពូលតារាងលីកកំពូលអ៊ុយក្រែន ប៉ុន្តែលេងមិនបានល្អទេនៅក្របខ័ណ្ឌ CL ហេតុដូច្នេះ Barcelona រំពឹងឈ្នះជាលើកទី៣ក្នុងជំនួបជាមួយក្រុមអ៊ុយក្រែននេះ៕sn
ការព្យាករណ៍សម្រាប់ ៨ គូក្នុង CL យប់នេះ ៖
ពូល E ៖
03:00 Chelsea 1-1 Rennes
03:00 Sevilla 4-0 FC Krasnodar
ពូល F ៖
00:55 Zenit St. Petersburg 0-3 Lazio
00:55 Club Brugge 1-1 Dortmund
ពូល G ៖
03:00 Barcelona 4-1 Dynamo Kyiv
03:00 Ferencvaros 0-3 Juventus
ពូល H ៖
03:00 Istanbul Basaksehir 0-3 Man Utd
03:00 Leipzig 0-3 PSG