Home ព័ត៌មានជាតិ សន្តិសុខ បង្ហាញ​មុខសញ្...

បង្ហាញ​មុខសញ្ញា​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន ៦​នាក់ មុន​បញ្ជូនទៅ​តុលាការ​

ដោយៈ គ្រញូង / បាត់ដំបងៈ កាលពី​ព្រឹក ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០២០ នគរបាល​នៃ​ការិយាល័យ ប្រឆាំង​គ្រឿងញៀន​ខេត្ត បានបង្ហាញ​មុខសញ្ញា​ជ​ន សង្ស័យ ៦​នាក់ មុន​បញ្ជូនទៅ តុលាការ ក្រោយពេល​ចាប់ខ្លួនបាន ពីបទ​ជួញដូរ​គ្រឿងញៀន កាលពី​រសៀល ថ្ងៃទី​២ វិច្ឆិកា កន្លងទៅ នៅ​ភូមិ​អូរ​ខ្ជាយ ឃុំ​អូរ​ដំបង​១ ស្រុក​សង្កែ ក្នុងនោះ​មាន​ម្នាក់ ឃាត់ខ្លួន​តាម​ដីកា បង្គាប់​ឲ្យ​ចាប់ខ្លួន របស់​ចៅក្រម សាលាដំបូង​ខេត្ត​។​

​លោក​វរសេនីយ៍ឯក សុខ និមល នាយការិយាល័យ ប្រឆាំង​គ្រឿងញៀន​ខេត្ត បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំង ៦​នាក់ មានៈ ១.​ឈ្មោះ ឆេង រ៉ា​ជី ហៅ ភូ ភេទ​ប្រុស អាយុ​២០​ឆ្នាំ (​មាន​ដីកា បង្គាប់​ឲ្យ​នាំខ្លួន របស់លោក ឡូយ ចាន់​ត្រា ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្ត​) , ២. ឈ្មោះ ខឿន រិទ្ធី​សែន ភេទ​ប្រុស អាយុ​២២​ឆ្នាំ​, ៣. ឈ្មោះ ស៊ាន សុធា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ , បីនាក់​នេះ រស់នៅ​ភូមិ​អូរ​ស្រឡៅ ឃុំ​អូរ​ដំបង​១ ស្រុក​សង្កែ​. ៤.​ឈ្មោះ វែង ពិសិដ្ឋ ហៅ ប៉ែល ភេទ​ប្រុស អាយុ​២០​ឆ្នាំ នៅ​, ៥.​ឈ្មោះ សង សម័យ ហៅ ណៃ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ នៅ​ភូមិ​អូរ​ខ្ជាយ ឃុំ​អូរ​ដំបង​១ , ពីរ​នាក់​នេះ រស់នៅ​ភូមិ​អូរ​ខ្ជាយ ឃុំ​អូរ​ដំបង​១ ស្រុក​សង្កែ និង​៦.​ឈ្មោះ ឆាយ សុ​ញ្ញាណ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ នៅ​ភូមិ​រ៉ា ឃុំ​ធិបតី ស្រុក​គាស់ក្រឡ​។ វត្ថុតាង ដែល​ចាប់​យកបាន រួមមាន ថ្នាំញៀន​ប្រភេទ មេ​តំ​ហ្វេ​តា​មីន (​ម៉ា​ទឹកកក ICE) ចំនួន​៤​ថង់ ទម្ងន់​២,៧៨​ក្រាម ទូរស័ព្ទដៃ ៤​គ្រឿង កាបូប​លុយ​២ ប្រាក់​៣​ពាន់​រៀល ម៉ូតូ​ហុងដា ឌ្រី​ម​១​គ្រឿង ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១២ ពាក់​ស្លាក​លេខ បាត់ដំបង 1L8313 ថង់​សម្រាប់​រំលែក​ច្រកថ្នាំ ញៀន​លក់ និង​សម្ភារ​សម្រាប់​ប្រើប្រាស់​ថ្នាំញៀន​មួយចំនួន​។​

​ក្រោយពេល​ជនសង្ស័យ​ទាំងអស់ ឆ្លើយ​សារភាព​រួចមក លោក សាត គឹម​សាន ស្នងការ នគរបាល​ខេត្ត បាន​បញ្ជា​ឲ្យ​កម្លាំង​ជំនាញ កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ​ចាត់ការ តាមច្បាប់​៕PC

ជនសង្ស័យ​ទាំង​៦​នាក់​និង​វត្ថុតាង​ថ្នាំញៀន​មូ​យ​ចំនួន​
ជនសង្ស័យ​ទាំង​៦​នាក់​និង​វត្ថុតាង​ថ្នាំញៀន​មូ​យ​ចំនួន​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular