ដោយៈ អង្គារ៍ហេង / ភ្នំពេញៈ កាលពីវេលាម៉ោង ១និង២៥នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវលេខ១៣៦ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានករណីបុរសជនជាតិស្បែកខ្មៅម្នាក់ យកកាំបិតចិតបន្លែចាក់បុរសអ្នករត់ កង់បី ចំ ក បណ្ដាលឲ្យរងរបួសធ្ងន់។
ក្រោយពីកើតហេតុ ជនរងគ្រោះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យរីឯជន សង្ស័យ សមត្ថកិច្ចឃាត់ខ្លួន យកទៅប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បីធ្វើការសាកសួរនាំ និងបន្តតាមនីតិវិធី៕PC
