Home ព័ត៌មានជាតិ សន្តិសុខ ឃាត់ខ្លួន​ជនស...

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ដកហូត​ថ្នាំញៀន​បាន​ជាង​១០​កញ្ចប់ នៅ​ទួលគោក​

ដោយ​:​រ៉ា​ម៉ន​/ ភ្នំពេញ​: នគរបាល​ខណ្ឌទួលគោក បាន​ស្រាវជ្រាវ រហូត​ឈានដល់​ការឃាត់ខ្លួន ជនសង្ស័យ​ម្នាក់ ព្រមទាំង​ដកហូត​បាន​ថ្នាំញៀន​មួយចំនួនធំ ខណៈដែល​ជនសង្ស័យ​រូប​
​នេះ បាននិងកំពុង​ធ្វើ​សកម្មភាព​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់​។​

​ការឃាត់ខ្លួន​ជនស្ង្ស័យ​នេះ បានធ្វើ​ឡើង​កាលពី​ម៉ោង ០២​និង​៣០​នាទី ទៀបភ្លឺ​ថៃ្ង​ទី​៤​ខែវិច្ឆិកា ឆាំ្ន​២០២០ នៅ​ចំណុច​មុខ ផ្ទះ​លេខ​៧១ ផ្លូវ​លេខ​៣៣៦ ក្រុម​២០ ភូមិ​៧ សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។​

​មន្ត្រី​ប៉ូលីស​ខណ្ឌទួលគោក បាន​បញ្ជាក់ថា ក្នុងការ​ឃាត់ខ្លួន​នេះ ប៉ូលិស​ដកហូត​បាន ថ្នាំញៀន ចំនួន​១២​កញ្ចប់ ហើយ​ចំពោះ​វត្ថុតាង និង​ជនសង្ស័យ ត្រូវបាន​បញ្ជូន​ទៅកាន់​អធិការ​រដ្ឋា​ន នគរបាល​ខណ្ឌទួលគោក ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់​៕PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular