Home ព័ត៌មានជាតិ សង្គម លោក គន់ គីម ច...

លោក គន់ គីម ចុះ​ពិនិត្យ​ទីតាំង​ដែល​សម្ដេច​តេ​ជោ​នឹង​ជួប​សំណេះសំណាល និង​ចែក​ពូជស្រូវ​ដល់​ប្រជាពលរដ្ឋ នៅ​ខេត្តពោធិ៍សាត់​

ដោយ​: រិទ្ធី​សែន / ខេត្តពោធិ៍សាត់​: លោក​ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន​ទី​១ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ អមដំណើរ​ដោយ លោក ម៉ៅ ធនិន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ នា​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០២០ បាន​ចុះ​ពិនិត្យ​ការរៀបចំ​ទីកន្លែង​ប្រារព្ធ​ពិធី​សំណេះសំណាល និង​ចែក​ពូជស្រូវ ជូន​ប្រជាពលរដ្ឋ​ដែល​ទទួលរង​ផលប៉ះពាល់​ដោយ​គ្រោះធម្មជាតិ​ជំនន់​ទឹកភ្លៀង ក្នុង​ខេត្តពោធិ៍សាត់ ស្ថិតក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នា​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០២០​ខាងមុខ នៅ​បរិវេណ​ពហុ​កីឡដ្ឋាន ខេត្តពោធិ៍សាត់ ចំនួន​១៣,០៤៧​គ្រួសារ និង​នៅ​បរិវេណ​វិទ្យាល័យ​អូរ​តា​ប៉ោង​ចំនួន​៤,២៥៩​គ្រួសារ​ទៀតផង​ដែរ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular