Home ព័ត៌មានជាតិ នយោបាយ មន្ត្រីជាន់ខ្...

មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​មុខងារសាធារណៈ ២​រូប ចូលរួម​សិក្ខាសាលា​អាស៊ាន​អន​ឡាញ ស្ដីពី ការពង្រឹង​ការចូលរួម​របស់​ប្រជាពលរដ្ឋ នៅក្នុង​ដំណើរការ​នៃ​ការធ្វើ​សេចក្តីសម្រេចចិត្ត

ដោយ​៖ ម៉េង​ឆៃ​/​ភ្នំពេញ​៖ មន្ត្រីរាជការ​ជាន់ខ្ពស់​នៃ​ក្រសួង​មុខងារសាធារណៈ ចំនួន ០២ រូប បាន​ចូលរួម​សិក្ខាសាលា​អាស៊ាន​អន​ឡាញ ស្ដីពី ការពង្រឹង​ការចូលរួម​របស់​ប្រជាពលរដ្ឋ នៅក្នុង​ដំណើរការ​នៃ​ការធ្វើ​សេចក្តីសម្រេចចិត្ត (Strengthening Participatory Citizenry in Decision Making Process)​។ សិក្ខាសាលា​តាម​អន​ឡាញ​នេះ រៀបចំ​ដោយ​ក្រសួង​មុខងារ សាធារណៈ Ministry of Home Affairs របស់​ប្រទេស​វៀតណាម កាលពី​ថ្ងៃទី​៣ ខែ​វិ​ចិ្ឆ​កា ឆ្នាំ​២០២០​។​

​សិក្ខាសាលា​នេះ មាន​សមាសភាព​ចូលរួម​ពី​មន្ត្រីរាជការ​ជាន់ខ្ពស់ ACCSM របស់​បណ្ដា​ប្រទេស សមាជិក​អាស៊ាន (​អវត្តមាន​ប្រទេស​ហ្វីលីពីន​) និង​ប្រតិភូ​លេខាធិការដ្ឋាន​អាស៊ាន​។

​ក្នុង​សិក្ខាសាលា​នេះ សិក្ខាកាម​ទទួលបាន​ចំណេះដឹង និង​បទពិសោធន៍​នៃ​ឧ​ត្ត​មា​នុ​វត្ត ស្ដីពី​ការចូលរួម​របស់​ប្រជាពលរដ្ឋនៅក្នុង​ការធ្វើ​សេចក្ដីសម្រេចចិត្ត​នៃ​ការធ្វើ​សេចក្ដីព្រាង គោលនយោបាយ​សាធារណៈ​របស់​បណ្ដា​ប្រទេស​សមាជិក​អាស៊ាន​។

​តាមរយៈ​បទពិសោធន៍ និង​ចំណេះដឹង ដែល​ទទួលបាន​ពី​សិក្ខាសាលា​ខាងលើ​សិក្ខាកាម​អាច ពង្រឹងសមត្ថភាព​ក្នុងការ​រៀបចំ​គោលនយោបាយ​ពាក់ព័ន្ធ​នឹង​វិស័យ​មុខងារសាធារណៈ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏ដូចជា ចូលរួមចំណែក​នៅក្នុង​ការកសាង​សហគមន៍​អាស៊ាន ដោយ​យក​ប្រជាជន​ជា​ស្នូល​ដូច​មានកំណត់​នៅក្នុង​ចក្ខុវិស័យ​នៃ​ការកសាង​សហគមន៍ អាស៊ាន​ឆ្នាំ​២០២៥​។

​ក្រសួង​មុខងារសាធារណៈ បានប្រកាសថា សិក្ខាសាលា​ខាងលើ បានបញ្ចប់​ដោយ​ជោគជ័យ និង​ក្នុង​បរិយាកាស​ស្និទ្ធស្នាល ប្រកបដោយ​ស្មារតី​សាមគ្គីភាព​គ្នា​ខ្ពស់​៕PC

មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​មុខងារសាធារណៈ ២​រូប ចូលរួម​សិក្ខាសាលា អាស៊ាន​អន​ឡាញ ស្ដីពី ការពង្រឹង​ការចូលរួម​របស់​ប្រជាពលរដ្ឋនៅក្នុង​ដំណើរការ​នៃ​ការធ្វើ សេចក្តីសម្រេចចិត្ត កាលពី​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០២០ ( រូបភាព​ពី​ក្រសួង​មុខងារសាធារណៈ )​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អនុសាខា​កាកបាទក្រហម​ស្រុក...

ដោយ​: គ្រញូង / បាត់ដំបង​:...

ក្រុមហ៊ុន ព្រី​ម្លិះ នឹង​...

ដោយៈ សុខ​សុ​ភ័​ណ្ឌ / កំពង...

ជ័យលាភី​ពានរង្វាន់​ណូបែល​...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

រថយន្ត​ទំនើបសម្រស់ឆើតឆាយស...

ដោយៈ​សុផល​/​ភ្នំពេញ​៖​រថយ...